kalib9

វីរៈបុរសទាំង ១៦ នាក់ដែលជា Super Hero របស់ហូលីវូដ នៅខាងក្រៅពួកគេលើសពី Super Hero ទៅទៀត!

តាមពិត Super Hero មិនចាំបាច់ពឹងផ្អែកលើអំណាច សិល្ប៍វិជ្ជា នោះទេព្រោះពេលយើងធ្វើអំពើល្អនិងសប្បុរសធម៌ហើយគិតពីអ្នកដទៃនោះហើយទើបជា Super Hero ពិតប្រាកដ។ ចុះបើ Super Hero ដែលសម្តែងនៅក្នុងរឿងហូលីវូដដូចជាតារាល្បី ៗ ១៦ នាក់នេះវិញ មិនត្រឹមតែជា Super Hero នៅក្នុងរោងកុនប៉ុណ្ណោះទេ ពួកគេក៏ជា Super Hero នៅខាងក្រៅផងដែរ។

#1

លោ Robert Downey Jr. ដែលមនុស្សទូទៅស្គាលថាជា Iron Man គាត់ចូលចិត្តចូលរួមកម្មវិធីសប្បុរសធម៌ជាប្រចាំ ក៏ដូចជាជួយដល់កុមារពិការផងដែរ។

#2

Chris Pratt ឬ Star Lord ដែលជា Super Hero នៅក្នុងរឿង Guardian of the Galaxy ត្រូវបានគេមើលឃើញជាញឹកញាប់នៅក្នុងមន្ទីរពេទ្យកុមារជាទៀងទាត់ដើម្បីផ្តល់កំលាំងចិត្តនិងលេងជាមួយកុមារ។

#3

Chris Evans ប្រធានក្រុមអាមេរិចរបស់យើងដ៏មិនធម្មតាដែរ។ ជារឿយៗគាត់ជាអ្នកផ្តួចផ្តើមគំនិតនៃការរៃអង្គាសប្រាក់ដើម្បីជួយដល់កុមារ។ ហើយថ្មីៗនេះគាត់បានចូលរួមប្រកួតក្នុងកម្មវិធីសប្បុរសធម៌ជាមួយលោក Chris Pratt ។

#4

Christian Bale ឬមនុស្សប្រចៀវវីរបុរសពេលយប់របស់យើង។ ចូលចិត្តជួបកុមារដែលមានជំងឺធ្ងន់ធ្ងរនៅទូទាំងប្រទេសហើយក៏ផ្តល់ជំនួយក្នុងការព្យាបាលកុមារដែលមានជំងឺមហារីកឈាមប្រភេទកម្រផងដែរ។

#5

Christopher Reeve គឺជាតារាសម្តែង Superman ដំបូង បន្ទាប់ពីជួបគ្រោះថ្នាក់ដែលបណ្តាលឱ្យរាងកាយរបស់គាត់ផ្លាស់ប្តូរដោយសារតែរបួសខួរឆ្អឹងខ្នងគាត់បានបង្កើតសមាគមពិសេសដើម្បីជួយជនរងគ្រោះជាការពិតវាទទួលបានជោគជ័យជាសកល។

#6

Hugh Jackman ឬ The Wolverine គឺជាមនុស្សដែលចូលចិត្តធ្វើការងារសប្បុរសជាច្រើនហើយថ្មីៗនេះលោកបានទៅកាន់ប្រទេសអេត្យូពីដើម្បីជួយដល់វិស័យផលិតកម្មកាហ្វេនៅក្នុងសហគមន៍នោះ។ ហើយជាការពិតប្រាក់ចំណូលនឹងចូលក្នុងសហគមន៍ពេញលេញពិតប្រាកដ និងបង្កើតការងារបង្កើតអាជីពជូនប្រជាជននៅក្នុងសហគមន៍នោះ។

#7

George Clooney វីរៈបុរសមនុស្សប្រចៀវគឺជាម្ចាស់ជំនួយដល់គំរោងសប្បុរសធម៌ជាង ៣៥ ។ មូលហេតុនេះបានធ្វើឱ្យគាត់ក្លាយជាមនុស្សដែលសកម្មក្នុងការចូលរួមមូលនិធិសប្បុរសធម៌ជាគេនៅក្នុងហូលីវូត។

#8

Andrew Garfield វីរៈបុរសពីងពាងសង្ហារបស់យើងបានរៃអង្គាសថវិកាសម្រាប់សប្បុរសធម៌បានជាង ១០.០០០ ដុល្លារហើយក៏ចូលចិត្តស្លៀកសម្លៀកបំពាក់ជាមនុស្សពីពាងលេងជាមួយក្មេងៗផងដែរ។

Loading...

#9

Chris Hemsworth វីរៈបុរសនៃព្រះផ្លេកបន្ទោររបស់យើងពិតជាក្លាយជា Super Hero ពិត​ៗដែលថ្មីៗនេះលោកបានក្លាយជាអ្នកនាំពាក្យរបស់មូលនិធិកុមារភាពអូស្ត្រាលីដែលការពារសិទ្ធិកុមារនៅអូស្ត្រាលី។

#10

Scarlett Johansson នាងបានចូលរួមធ្វើកិច្ចការដើម្បីសង្គមអស់រយៈពេល ៨ ឆ្នាំមកហើយហើយឥឡូវនេះគឺជាអ្នកគាំទ្រគម្រោងសប្បុរសធម៌ជាង ២៥ ។

#11

Henry Cavill សម្តែងជាតួ Super Man ក្នុងវគ្គ Man of Steel គាត់តែងតែរៃអង្គាសប្រាក់ដើម្បីបរិច្ចាគដល់ទាហាននិងសត្វព្រៃ។

#12

Ryan Reynolds គឺជានាយកប្រតិបត្តិម្នាក់នៃមូលនិធិ Michael J. Fox Foundation វជាអង្គការមួយដែលជួយមនុស្សដែលមានជំងឺផាកឃីនសុន។

#13

Gabriel Macht ថ្មីៗនេះបានចូលរួមជាមួយ Globe and Project Wonderful និងគម្រោងអស្ចារ្យដើម្បីជួយជួសជុលក្រុង Ormoc នៅប្រទេសហ្វីលីពីនដែលត្រូវបានបំផ្លាញដោយព្យុះ។

#14

Ben Affleck  ដែលសម្តែងក្នុងរឿង Daredevil នោះគឺជាការជួយដល់កុមារនៅក្នុងប្រទេសទី ៣ ដូចជាកុមារដែលមកពីប្រទេសកុងហ្គោ។

#15

Seth Rogen សម្តែងនៅក្នុងរឿង Green Hornet ជាអ្នកផ្តួចផ្តើមគំនិតរបស់អង្គការ Hilarity For Charity សម្រាប់ការជួយអ្នកជម្ងឺវង្វេងស្មារតី។

#16

Alec Baldwin សម្តែងនៅក្នុងរឿង The Shadow 1994 បានបរិច្ចាគលុយរាប់លានដុល្លារសម្រាប់ការងារសប្បុរសធម៌។

Loading...