ខណៈពេលដែលមនុស្សខ្លះរកមូលហេតុដើម្បីផ្លាស់ប្តូររូបរាងរបស់ខ្លួនដោយហាត់ប្រាណរបស់ពួកគេ, សូមមើលរឿងរ៉ាវរបស់យុវជនម្នាក់នេះគឺជាឧទាហរណ៍ស្រាប់ គាត់មិនចាំបាច់ទៅហាត់ដល់កន្លែងហាត់ប្រាណនោះទេ។ អ្នកមិនចាំបាច់មានលេសច្រើនទេ យុវជនម្នាក់នេះស្នាក់នៅក្នុងបន្ទប់តូចចង្អៀតក៏ពិតមែនប៉ុន្តែគាត់អាចផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សថ្មីបានដោយគ្រាន់តែហាត់ប្រាណនៅក្នុងបន្ទប់ដ៏តូចចង្អៀតរបស់គាត់។
កាលពីខែមីនាអ្នកប្រើប្រាស់បណ្តាញសង្គមជនជាតិជប៉ុនឈ្មោះ Hiiragi Sense បានសន្យាថានឹងព្យាយាមហាត់ប្រាណដើម្បីសម្រករាងឲ្យក្លាយជាមនុស្សមានរាងស្អាតមានសាច់ដុំ ៦ កង់។
2019年3月→2019年8月
5ヶ月程度
家での筋トレだけでも、そこそこ変われたよね
今回は、ほぼ同じ場所と角度で撮影した!無修正やで(´・ω・`)
アップルウォッチで撮影してるから、ポーズはこんなんになっとるw pic.twitter.com/L5jQgnqEzW
— 柊せんせー@YouTube登録お願いします (@hiiragisensei) August 25, 2019
ហើយនៅចុងខែសីហាឬ ត្រឹមរយៈពេល ៥ ខែបុរសវ័យក្មេងរូបនេះបានបង្ហោះរូបភាពផ្ទាល់ខ្លួនរបស់គាត់នៅលើបណ្តាញសង្គម Twitter ម្តងទៀត។ ប៉ុន្តែលើកនេះក្បាលពោះដុះស្អុយដែលពោរពេញដោយខ្លាញ់បានរលាយអស់ ហើយបានប្រែក្លាយជាសាច់ដុំ ៦ កង់។
រូបភាព ៥ ខែមុនពេលហាត់ប្រាណ។
៥ ខែបន្ទាប់ពីគាត់បានហាត់ប្រាណ។
គាត់អះអាងថាបច្ចេកទេសហាត់ប្រាណរបស់គាត់អាចអនុវត្តន៍យ៉ាងងាយស្រួលនៅក្នុងបន្ទប់តូចចង្អៀតនៅផ្ទះដោយវិធីហាត់ប្រាណដែលគេហៅថា ការធ្វើលំហាត់ប្រាណតាបាតា (Tabata) ដោយអ្នកច្នៃប្រតិដ្ឋវិទ្យាសាស្ត្រជប៉ុនម្នាក់ឈ្មោះបណ្ឌិត អ៊ីហ្សុមី តាបាតា (Izumi Tabata) ដែលជាលំហាត់ប្រាណដែលមានលក្ខណៈងាយៗ និងស្រួលអនុវត្ត(ប៉ុន្តែប្រើកំលាំងបន្តិច) ក្នុងរយៈពេលខ្លីឬ HIIT (High-Intensity Interval Training)។
លោក Hiiragi ចំណាយពេលត្រឹមតែ ៤ នាទីធ្វើលំហាត់ប្រាណ ធ្វើម្តងហើយម្តងទៀតដោយប្រើកំលាំងខ្លាំង និងបន្តដល់រយៈពេល ២០ វិនាទីហើយសំរាករយៈពេល ១០ វិនាទីបន្ទាប់មកប្តូរទីតាំងហើយធ្វើបែបនេះដដែលៗសរុបចំនួន ៨ ដងរហូតដល់ចប់រយៈពេល ៤ នាទី។
គាត់បាននិយាយថា: បន្ទាប់ពីការធ្វើលំហាត់ប្រាណទៀងទាត់។ លទ្ធផលនៃទំងន់របស់គាត់បានស្រកអស់ ១៣ គីឡូក្រាមក្នុងរយៈពេល ៥ ខែពីទម្ងន់ ៧២ គីឡូក្រាមស្រកមកត្រឹម ៥៩ គីឡូក្រាមហើយម៉ាសខ្លាញ់ដែលស្រក់ចុះដល់ទៅ ១៨,២%។
ចំពោះការបរិភោគអាហារវិញ គាត់ក៏បានបង្ហោះលើបណ្តាញសង្គម Twitter របស់គាត់ថា: ក្នុងមួយថ្ងៃគាត់នឹងទទួលទានតែ ១០០០-១.៥០០ កាឡូរី ចែកជា ២ គឺអាហារពេលថ្ងៃត្រង់ និងនិងអាហារពេលយប់ម៉ោង ៨ យប់ដោយផ្តោតលើអាហារដែលមានកាឡូរីទាបដូចជាសាឡាត់ឬត្រីឆៅ និងជៀសវាងញ៉ាំអាហារសម្រន់និងបង្អែម។
今日の昼ご飯です
朝は、ブラックコーヒーと緑茶と水だけで過ごすので、この昼がはじめての食事です。
昼はこんな感じにしておけば、夜は多少外食行ったりしても問題ないかと思います。
味付けは、塩胡椒とオリーブオイルね! pic.twitter.com/fQ2VhF99fG
— 柊せんせー@YouTube登録お願いします (@hiiragisensei) August 28, 2019
ទោះជាយ៉ាងណាក៏ដោយលំហាត់ប្រាណនេះត្រូវប្រើកំលាំងខ្លាំងជានិច្ចហើយគួរតែត្រូវបានណែនាំដោយអ្នកជំនាញដើម្បីជៀសវាងការរងរបួសដែលអាចកើតឡើងបាន។
សូមទស្សនាការបង្ហាញពីការហាត់ប្រាណតាមរបៀប Tabata ៤ នាទីរបស់យុវជននេះ។
អត្ថបទដោយ៖ វីរៈ | ប្រភព៖ @hiiragisensei , mothership