បើមើលត្រឹមតែមួយប៉ព្រិចភ្នែករូបភាពសត្វទាំងនេះបាននឹងកំពុងតែបំភាន់ភ្នែករបស់អ្នកហើយ។ រូបភាពដែលកំណត់ពេលវេលាល្អឥតខ្ចោះបង្ហាញឱ្យឃើញសត្វដែលមានក្បាលពីរ ដែលរឿងបេះគឺវាមិនអាចទៅរួចទេ ឬធ្វើឱ្យមានក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍។
នៅក្នុងការផ្តិតយករូបភាពពីតំបន់អភិរក្ស Ngorongora Conservation Area នៃប្រទេសតង់ហ្សានា សត្វតោញីមួយក្បាលហាក់ដូចជាកំពុងជាន់ពីលើសត្វតោឈ្មោល។ ខណៈរូបភាពផ្សេងទៀតនៃតំបន់អភិរក្ស Maasai Mara Reserve នៅប្រទេសកេនយ៉ា សត្វខ្លារខិន cheetahs ពីរក្បាលមើលទៅដូចជាខ្លាមួយក្បាលដែលមានក្បាលពីរ។
ខាងក្រោមជារូបភាពដ៏ស្រស់ស្អាតរបស់សត្វព្រៃនៅក្នុងតំបន់អភិរក្ស ដែលជាពេលចៃដន្យបំផុតដែលអ្នកថតរូបមិនងាយនឹងអាចផ្តិតយករូបភាពទាំងនេះបានទេ។
អត្ថបទដោយ៖ វីរៈ | ប្រភព៖ Mirror