kalib9

Robert Downey Jr តួរអង្គសម្តែង Iron Man បានក្លាយជាវីរៈបុរសពិត ដោយសារបង្កើតគំរោងថ្មីមួយ ដែលអាចជួយសង្គ្រោះពិភពលោក!

អ្នកប្រហែលជាគិតថាមានតែវីរបុរសដ៏អស្ចារ្យ របស់ Marvel ប៉ុណ្ណោះដែលអាចជួយសង្រ្គោះពិភពលោករបស់យើងពីវិបត្តិរបស់ពិភពលោក។ ប៉ុន្តែតាមពិតមនុស្សដែលគ្មានអំណាចពិសេសក៏អាចជួយពិភពលោកបានដែរប្រសិនបើគាត់មានការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងគ្រប់គ្រាន់ដូចជាតារាសម្តែងដ៏ល្បីល្បាញលោក Robert Downey Jr តួរអង្គសម្តែងជា Iron Man ជួយពិភពលោកដោយមានផែនការដែលគាត់ជឿជាក់ថានឹងធ្វើឱ្យពិភពលោកស្អាតក្នុងមួយទសវត្សរ៍ហើយនេះគឺជាវឌ្ឍនភាពចុងក្រោយបំផុត។

ប្រសិនបើអ្នកចូលចិត្តខ្សែភាពយន្តដែលបង្កើតឡើងដោយអាណាចក្រ Marvel នោះអ្នកនឹងដឹងថាចរិតរបស់ Tony Stark ជាបុរសម្នាក់ដែលប្តេជ្ញាចិត្តជួយសង្គ្រោះពិភពលោកដោយប្រើបច្ចេកវិទ្យាជឿនលឿន។ ហើយសព្វថ្ងៃនេះវាហាក់ដូចជាតារាសម្តែងរូបនេះត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើតាមគំរូរបស់បុរសដែក Iron Man។

ថ្មីៗនេះលោកបានប្រកាសថាលោកនឹងបើកដំណើរការអង្គការថ្មីមួយនៅឆ្នាំ ២០២០ ដែលមានឈ្មោះថា The Footprint Coalition ដែលផែនការរបស់លោកគឺដើម្បីសម្អាតពិភពលោកទាំងមូលដោយប្រើបច្ចេកវិទ្យាសិប្បនិម្មិត (AI) រយៈពេល ១០ ឆ្នាំ។

Robert Downey Jr. បានប្រកាសក្នុងសុន្ទរកថាសន្និសិទនៅឯក្រុមហ៊ុន Amazon Re: Mars (Machine Learning, Robotics, and Space) សន្និសីទនេះបានពិភាក្សាអំពីអត្ថប្រយោជន៍នៃមនុស្សយន្តនិងម៉ាស៊ីនទំនើប។ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)។ បច្ចុប្បន្ននេះលោកមិនបានបង្ហើបឱ្យដឹងច្រើនអំពីគម្រោងនេះទេ។

ហើយដូចដែលមនុស្សគ្រប់គ្នានៅលើពិភពលោកបានមើលឃើញថាសៀវភៅនិងខ្សែភាពយន្តភាគច្រើនដែលទាក់ទងនឹងបច្ចេកវិទ្យា AI ធ្វើឱ្យអ្នកទស្សនាយល់ថា AI គឺអាក្រក់និងបង្កគ្រោះថ្នាក់ដល់មនុស្ស តាមពិត Robert Downey Jr. ចាត់ទុកថា AI អាចត្រូវបានប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។

Loading...

Robert Downey Jr. បាននិយាយថា "មនុស្សយន្តនិងបច្ចេកវិទ្យា Nano អាចសម្អាតពិភពលោកបានយ៉ាងសំខាន់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខទៀត"  គម្រោងនេះគាត់បាននិយាយក្នុងលក្ខណៈស្រដៀងគ្នានៅក្នុងរឿងហូលីវូដដែលដើរតួរជា Tony Stark ដែរ។

Robert Downey Jr. បាននិយាយថាគាត់មានអារម្មណ៍ថាមានកំហុសចំពោះស្ថានភាពពិភពលោកសព្វថ្ងៃ។ គាត់បានសារភាពថាគាត់ក៏ជាអ្នកចូលរួមក្នុងបញ្ហាទាំងនេះដែរ។ "ខ្ញុំជាជាមនុស្សខុសម្នាក់នៅក្នុងសុបិន្តអាក្រក់របស់ Cabon foodprint។ " ប៉ុន្តែវាជាដំណឹងល្អដែលការសោកស្តាយរបស់គាត់កើតឡើងជាមួយនឹងផែនការបម្រុងទុកនិងស្វែងរកផ្លូវចេញ។

យើងនៅតែត្រូវរង់ចាំរហូតដល់ខែមេសាឆ្នាំ ២០២០ ដើម្បីដឹងថាតើគម្រោងទាំងមូលនឹងទៅជាយ៉ាងណា។ ក្នុងពេលជាមួយគ្នានេះគំរោង The Footprint Coalition ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱ្យប្រជាជននូវឱកាសដើម្បីតាមដានដំណើររបស់គម្រោងនិងទទួលបានព័ត៌មានថ្មីៗជាប្រចាំ។ ហើយរឿងនេះគឺមានតែ Robert Downey Jr.៕

 

អត្ថបទដោយ៖ វីរៈ | ប្រភព៖ brightside.me

Loading...