kalib9

១៨ ភស្តុតាង ដែលបង្ហាញថា ប្រទេសជប៉ុនពោរពេញ ដោយភាពភ្ញាក់ផ្អើលនឹកស្មានមិនដល់!

១៨, ទីក្រុងតូក្យូគឺជាទីក្រុងដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក

មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកសេដ្ឋកិច្ចស៊ើបអង្កេតបានបោះពុម្ភផ្សាយចំណាត់ថ្នាក់ទីក្រុងដែលមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោកដែលរួមមានប្រភេទដូចជាព័ត៌មាននិងសន្តិសុខបុគ្គល ការថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ។ ទីក្រុងតូក្យូទទួលបានចំណាត់ថ្នាក់ទី 1 សិង្ហបុរីលេខ 2 និងទី 3 គឺទីក្រុងអូសាកា។

១៧, ការផ្តល់ការណែនាំមានភាពលម្អិត

ប្រទេសជប៉ុនត្រូវគ្រប់ទីកន្លែងមានបិទស្លាកសញ្ញាអក្សរ (អក្សរជាតិ និងអង់គ្លេស)រួមជាមួយនិងរូបភាព ដែលមានភាពងាយស្រួលសូម្បីតែជនបរទេសអាចយល់បានយ៉ាងងាយស្រួល។

១៦, ក្មេងៗជនជាតិជប៉ុនមានថ្ងៃកំណើតរួមគ្នា

ថ្ងៃទី 15 ខែវិច្ឆិកាជាការប្រារព្ធពិធីដ៏ធំមួយសម្រាប់ក្មេងៗដែលមានអាយុ 3, 5, ឬ 7 ឆ្នាំហើយវាត្រូវបានគេហៅថា Shiti-Go-San ដែលត្រូវបានបកប្រែថាជា “ប្រាំពីរ – ប្រាំបី” ។ លេខសេសត្រូវបានគេចាត់ទុកជាមន្តអាគមនៅក្នុងប្រទេសជប៉ុនហើយអាយុទាំងនេះតំណាងឱ្យដំណាក់កាលដ៏សំខាន់នៃការធំឡើងរបស់ក្មេងៗ។

១៥, លំហាត់ប្រាណនៅពេលព្រឹកទូទៅ

សិស្សសាលានិងនិយោជិតរបស់ក្រុមហ៊ុនភាគច្រើនចាប់ផ្តើមថ្ងៃថ្មីជាមួយការហាត់ប្រាណនៅពេលព្រឹក។ ប្រពៃណីនេះបានកើតមានតាំងពីឆ្នាំ 1928 ហើយត្រូវបានគាំទ្រយ៉ាងទូលំទូលាយព្រោះវាមិនត្រឹមតែធ្វើឱ្យមនុស្សមានអារម្មណ៍ល្អទេតែថែមទាំងជំរុញឱ្យពួកគេកាន់តែមានភាពជិតស្និទ្ធថែមទៀតដែលវាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងប្រទេស។

១៤, ថ្ងៃសុក្រគឺជាថ្ងៃពិសេស

វាគ្មានអាថ៌កំបាំងទេដែលមនុស្សធ្វើការភាគច្រើននៅក្នុងប្រទេសជប៉ុនទទួលរងការអស់កម្លាំងដោយសារតែការងារហួសកម្លាំងប្រចាំថ្ងៃ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះរដ្ឋាភិបាលបានអនុម័តកម្មវិធីមួយដែលមានឈ្មោះថា Premium Fridays។

១៣, ក្រុមហ៊ុនមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ

សិទ្ធិអចលនទ្រព្យមានភាពតឹងតែងណាស់នៅក្នុងប្រទេសជប៉ុន នោះហើយជាមូលហេតុដែលមានក្រុមហ៊ុនបុរាណដូចជា Hoshi Ryokan (សណ្ឋាគារប្រពៃណីជប៉ុន) ។ វាមានអាយុកាល 718 ឆ្នាំហើយត្រូវបានគ្រប់គ្រងដោយក្រុមគ្រួសារតែមួយអស់រយៈពេល 46 ជំនាន់។

១២, ជម្រកសត្វព្រៃដ៏អស្ចារ្យ

ក្នុងចំណោមភូមិទាំងនេះគឺភូមិ Zao Fox ស្ថិតនៅខេត្ត Miyagi នៅកោះ Honshu ។ វាជាភូមិដែលពោរពេញទៅដោយកញ្ជ្រោងព្រៃ ជនជាតិនេះជាជនជាតិស្រឡាញ់សត្វព្រៃ។

១១, ការជួសជុលផ្លូវលឿនដូចរន្ទះ

នៅក្នុងឆ្នាំ 2014 រន្ធដ៏ធំមួយមានជម្រៅ 45 ហ្វ៊ីតបានស្រុតចុះនៅលើផ្លូវមួយនៅខេត្តហ្វូគូូកា។ ការបាក់ដីនេះប្រហែលជាលទ្ធផលនៃការសាងសង់ផ្លូវក្រោមដីប៉ុន្តែសំណាងល្អគ្មាននរណាម្នាក់រងរបួសទេ។

វាពិបាកឲ្យអ្នកជឿថាវាជាការពិត ប៉ុន្តែវាជាការពិតក្នុងរយៈពេលតែ 48 ម៉ោងកន្លែកនេះជួសជុលរួចរាល់ដែលធ្វើឱ្យអ្នកប្រើអ៊ិនធឺណិតភ្ញាក់ផ្អើលនៅទូទាំងពិភពលោក។

១០, ការយកចិត្តទុកដាក់គ្រប់ស្ថានភាព

កម្មករផ្លូវថ្នល់ទាំងនេះបានយកប្លាស្ទីកគ្រប់នៅលើរថយន្តរបស់អ្នកណាម្នាក់ដែលស្ថិតនៅក្បែរការដ្ឋានដើម្បីការពារវាពីភាពកខ្វក់ក្នុងអំឡុងពេលធ្វើការរបស់ពួកគេ។

៩, កន្លែងសង្អៀតប៉ុន្តែផាសុខភាព

Loading...

ជនជាតិជប៉ុនជាធម្មតារស់នៅក្នុងផ្ទះល្វែងតូចៗប៉ុន្ដែអគារថ្មីទាំងអស់បានរចនាឡើងយ៉ាងយកចិត្តទុកដាក់។

៨, ការយកចិត្តទុកដាក់និងមានភាពលំអិត

សូម្បីតែទាក់ទងនឹងគំរបលូ គ្រប់គំរបលូទាំងអស់នៅប្រទេសជប៉ុននៅតាមខេត្តនីមួយៗ មានរូបផ្សេងៗគ្នា។

៧,​ រថភ្លើងល្បឿនលឿន

រថភ្លើង Shinkansen ត្រូវបានគេហៅថា “រថភ្លើងល្បឿនលឿន” ។ រថភ្លើងនេះអាចបង្កើនល្បឿនដល់ 200 ម៉ាយក្នុងមួយម៉ោង វាជួយសម្រួលដល់អ្នកដំណើរមកដល់ទាន់ពេលសម្រាប់ការងារឬការសិក្សារបស់ពួកគេ។ វាមិនមានភាពអាថ៌កំបាំងទេដែលការយឺតយ៉ាវត្រូវបានជនជាតិជប៉ុនមិនពេញចិត្តនៅក្នុងប្រទេសជប៉ុន ទោះបីជាវាមិនមែនជាកំហុសរបស់បុគ្គលក៏ដោយ។

៦,​ ប្រព័ន្ធប្រុងប្រយ័ត្ននៅលើទូរស័ព្ទដៃគឺមានទាំងអស់ក្នុងប្រទេសនេះ

ប្រព័ន្ធ J-Alert ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងឧបករណ៍បំពងសម្លេងក៏មាន ប្រព័ន្ធសារ SMS ផងដែរ។ វាត្រូវបានបង្កើតឡើងនៅក្នុងគ្រប់ទូរស័ព្ទចល័តទំនើបហើយក្នុងករណីមានភាពអាសន្នមួយ អនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានចេញសេចក្តីប្រកាសជូនអ្នកគ្រប់គ្នានៅក្នុងតំបន់ក្នុងរយៈពេលពី 4 ទៅ 20 វិនាទី។

៥, ម្ហូបអាហារដែលមិនគួរឱ្យជឿ

អ្នកអាចរកឃើញអ្វីគ្រប់យ៉ាងនៅក្នុងប្រទេសជប៉ុនពីនំអូកណូម៉ូគៀកបែបប្រពៃណី រហូតដល់បង្អែមសូកូឡារសជាតិផ្អែម។

៤, បន្លែដែលមើលទៅដូចបំណែកនៃសិល្បៈ

សិល្បៈឆ្លាក់ Mukimono ដែលឆ្លាក់នៅលើបន្លែ ឬផ្លែឈើគឺមានភាពពេញនិយមនៅក្នុងប្រទេសជប៉ុន។ តំបន់នីមួយៗមានប្រធានបទ mukimono ផ្ទាល់ខ្លួន។

៣, ថ្នាំដុសធ្មេញដែលជួយព្យាបាលធ្មេញ

អ្នកវិទ្យាសាស្ត្រជប៉ុន Kazue Yamagashi បានបង្កើតថ្នាំដុសធ្មេញមួយប្រភេទដែលអាចជួសជុលធ្មេញនិងស្នាមប្រេះតូចៗបានយ៉ាងឆាប់រហ័សនិងគ្មានការឈឺចាប់។

២, ការច្នៃប្រតិដ្ឋរបស់ថ្មី

ប្រទេសជប៉ុនមានភាពល្បីល្បាញនៅទូទាំងពិភពលោកដោយសារតែការច្នៃបង្កើតថ្មី។ ខ្នើយដែលត្រូវបានរចនាឡើងឲ្យរាងដូចជាកំប៉េះគូទរបស់ស្ត្រី។

១, សាលារៀននៅប្រទេសជប៉ុន

សាលារៀនជប៉ុនប្រហែលជាសាលាដែលរីកចំរើនបំផុតនៅលើពិភពលោក។ គ្រូបង្រៀនកំណត់ថាតើសិស្សរបស់ពួកគេត្រៀមខ្លួនសម្រាប់មេរៀនកម្រិតណា។ សិស្សត្រូវបានហាមឃាត់មិនឱ្យប្រើទូរស័ព្ទដៃនៅក្នុងសាលារៀន។

ប្រសិនបើសិស្សត្រូវបានចាប់ដោយប្រើទូរស័ព្ទដៃរបស់ពួកគេសាលានិងកោះហៅឪពុកម្តាយរបស់ពួកគេមកសាលា។ ហើយសាលារៀននៅប្រទេសជប៉ុនមិនមានបុគ្គលិកសម្អាតទេពីព្រោះការសំអាតទាំងអស់ត្រូវបានធ្វើឡើងដោយសិស្សខ្លួនឯង។

ប្រែសម្រួល៖ បងយក្ស

ប្រភព៖ Brightside

Loading...