kalib9

កម្មវិធីទូរស័ព្ទដ៏គ្រោះថ្នាក់ទាំង ៨ ដែលអ្នកមិនគួរតំឡើងប្រើនៅលើទូរស័ព្ទឡើយ បើមិនចង់ស្តាយក្រោយ!

ដល់ពេលដែលអ្នកត្រូវតែយល់ដឹង! កម្មវិធីខ្លះអាចស៊ីថាមពលថ្មទូរស័ព្ទរបស់អ្នក ឬថាអាចប្រមូលទិន្នន័យកាតឥណទាន(Visa card or Master card) ឬប្រមូលនិងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ កម្មវិធីគ្រោះថ្នាក់មានច្រើនរាប់សិបកម្មវិធី ដែលលេចឡើងជារៀងរាល់ថ្ងៃ ដូច្នេះមានកម្មវិធីជាច្រើនដែល Google Play ឬ App Store អាចតាមដានវាបានភ្លាមៗ ឬដឹងថាពួកវាជាកម្មវិធីរបស់ជនខិលខូច។

ថ្ងៃនេះយើងបានដកស្រង់ពី Brightside ដើម្បីលើកយកកម្មវិធីដែលមានគ្រោះថ្នាក់ ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពតាមអ៊ីនធឺណិតនិងចង់មានអារម្មណ៍សុវត្ថិភាពដោយប្រើស្មាតហ្វូនរបស់យើង។

1. ហ្គេមដែលទាញលេងដោយឥតគិតថ្លៃ (Free games)

ការអភិវឌ្ឍហ្គេមចំណាយច្រើនទាក់ទងនឹងលុយកាក់ និងការខំប្រឹងប្រែង ដូច្នេះប្រសិនបើអ្នកឃើញហ្គេមឥតគិតថ្លៃ សូមចងចាំថាអ្នកអភិវឌ្ឍន៍បានបន្ថែមការផ្សាយពាណិជ្ជកម្មជាច្រើនទៅក្នុងកម្មវិធី (ដែលជាធម្មតាត្រូវបានរក្សាទុកក្នុងអង់ចងចាំរបស់ទូរស័ព្ទ និងស៊ី space របស់មេម៉ូរី) ឬអាចមានឱកាសដែលពួកគេអាចលួចបន្ទាប់មកលក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះប្រសិនបើអ្នកពិតជាចង់ទាញយកកម្មវិធីហ្គេមនោះមកលេងអ្នកត្រូវប្រាកដថាហ្គេមនោះជាហ្គេមដែលល្បី ។

2. កម្មវីធីបញ្ចូលការសាកថ្មលឿន (Fast charge apps)

មានកម្មវិធីរាប់មិនអស់ដែលសន្យានឹងអ្នកថាពួកវាអាចពន្លឿនដំណើរការនៃការសាកថ្មទូរស័ព្ទរបស់អ្នក។ ការពិតគឺ: វាមិនបានជួយអ្វីទាល់តែសោះ (រួមទាំងកម្មវិធី) អាចបញ្ចូលថ្មទូរស័ព្ទរបស់អ្នកលឿនជាងមុន(បោកសុទ្ធ)។ កម្មវិធីទាំងនេះគ្រាន់តែជាល្បិចកលជាមួយនឹងការផ្សាយពាណិជ្ជកម្មគ្មានទីបញ្ចប់ដែលពេលខ្លះលេចឡើងទោះបីអេក្រង់ត្រូវបានចាក់សោក៏ដោយ។

3. កម្មវីធីវាយហ្វាយ (Wi-Fi apps)

សូមប្រុងប្រយ័ត្ន! ជាមួយកម្មវិធីវ៉ាយហ្វាយឥតគិតថ្លៃដែលអះអាងថាផ្តល់ឱ្យអ្នកនូវផែនទីស្វែងរកវ៉ាយហ្វាយឥតគិតថ្លៃ ភ្ជាប់វ៉ាយហ្វាយដោយមិនចាំបាច់ស្គាល់លេខកូវ៉ាយហ្វាយ ឬកម្មវីធីដែលអាចហេកវ៉ាយហ្វាយបាន - ច្បាស់ណាស់កម្មវីធិទាំងនេះអាចលួចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នករួមទាំងព័ត៌មានកាតឥណទាន(វីសាកាត ឬ master card) របស់អ្នក។

4. កម្មវីធីស្តាប់តន្រ្តីដែលមិនមានប្រភពច្បាស់លាស់ (Music players from unknown developers)

ក្រៅពីបណ្តាលឆាប់អស់ថ្ម ការរក្សាទុកតន្ត្រីនៅក្នុងឃ្លាំងផ្ទុកទិន្នន័យទូរស័ព្ទរបស់អ្នកនិងផ្តល់ឱ្យអ្នកនូវការផ្សាយពាណិជ្ជកម្ម កម្មវិធីតន្រ្តីដែលមិនមានប្រភពច្បាស់លាស់អាចបង្កគ្រោះថ្នាក់ដល់ទូរស័ព្ទរបស់អ្នកព្រោះកម្មវីធីទាំងនោះអាចមានផ្ទុកមេរោគនិង កូដរបស់ពួក Hacker ដែលចម្លងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

5. ការចាប់យកទីតាំង (Location trackers)

Loading...

កម្មវិធីដែលស្នើសុំចូលទៅកាន់ទីតាំងរបស់អ្នកមិនត្រឹមតែអាចកាត់បន្ថយថាមពលថ្មទូរស័ព្ទរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែវាក៏អាចប្រើឬលក់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ កម្មវិធីរុករក កម្មវិធីចែកចាយឬហ្កេម ដូចជា Pokémon Go និងសូម្បីតែកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនអាចតាមដានទីតាំងរបស់អ្នក។

សូមចំណាយពេលបន្តិចដើម្បីរកមើលកម្មវិធីដែលចូលប្រើទីតាំងរបស់អ្នកហើយលុបចោលនូវអ្វីដែលមិនចាំបាច់ចេញ។ ហើយចំពោះកម្មវិធីទាំងនោះដែលអ្នកប្រើអ្នកអាចពិនិត្យមើលល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ក្នុងការកំណត់កម្មវិធីនិងហាមឃាត់ការចូលទៅកាន់ទីតាំងរបស់អ្នកដូចដែលវាបានបង្ហាញនៅចំនុចទី ៦ ខាងក្រោម។

6. កម្មវីធីដែលចង់បានសិទ្ធស្មើនឹងអ្នក (Apps with privacy issues)

មានកម្មវិធីជាច្រើននៅលើ Play Store ឬ Apps Store ដែលស្នើសុំឱ្យអ្នកផ្តល់សិទ្ធិចូលប្រើលេខទូរស័ព្ទ ទំនាក់ទំនង(Contact) សារអត្ថបទ(Text Messages) រូបថត(Photo) ទីតាំង(Location)។ ល។ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានប្រជាប្រិយបំផុតមានលទ្ធភាពចូលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយអ្នកមិនដឹងខ្លួន។

ដូច្នេះត្រូវយកចិត្តទុកដាក់បន្ថែមនៅពេលដំឡើងកម្មវិធីដែលគេស្គាល់តិចតួច(មិនមានប្រភពច្បាស់លាស់) ដែលត្រូវការទាមទារសិទ្ធចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ អ្នកក៏អាចពិនិត្យមើលការកំណត់(Setting) ទាំងនោះនៅកន្លែងការគ្រប់គ្រងកម្មវិធី(App manager) ។

7. កម្មវិធីរុករកដែលភ្ជាប់មកជាមួយ (Built-in browsers)

កម្មវិធីរុករកដែលភ្ជាប់មកជាមួយ(Built-in browsers) ជារឿយៗត្រូវបានតំឡើងជាមុនហើយជួនកាលពួកវាបើកដោយស្វ័យប្រវត្តិនៅពេលអ្នកចុចលើតំណ(Link)។ កម្មវិធីទាំងនេះមិនធានាការការពារទិន្នន័យផ្ទាល់ខ្លួនឬការការពារប្រឆាំងនឹងមេរោគទេហើយពួកវាធ្វើឱ្យប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់អ្នកយឺត ឬស៊ីថ្មខ្លាំង។

8. កម្មវិធីដែលគ្មានន័យ (Pointless apps)

និយាយអោយត្រង់ទៅអ្នកគ្រប់គ្នាដែលបានតំឡើងកម្មវិធីមួយចំនួនដែលមិនបានបើកមួយរយៈឬសូម្បីតែកម្មវិធីទាំងនោះដែលត្រូវបានបំភ្លេចចោលភ្លាមៗបន្ទាប់ពីតំឡើងរួចរាល់។ តើអ្នកមានដឹងទេថាកម្មវិធីច្រើនពេកនៅលើទូរស័ព្ទធ្វើឱ្យអាយុកាលថ្មខ្លីជាងមុន ធ្វើឱ្យប្រព័ន្ធប្រតិបត្តិការដើរយឺត។ ដូច្នេះចំណាយពេលឆែកទូរស័ព្ទរបស់អ្នកបន្តិចហើយលុបកម្មវិធីដែលគ្មានប្រយោជន៍ដែលអ្នកមិនប្រើ!

តើអ្នកបានរកឃើញកម្មវិធីណាមួយដែលបានរៀបរាប់ខាងលើនៅលើស្មាតហ្វូនរបស់អ្នកទេ? យើងរីករាយដែលបានទទួលដំណឹងពីអ្នកនៅក្នុងផ្នែកមតិយោបល់ខាងក្រោម។

 

អត្ថបទដោយ៖ វីរៈ ​​| ប្រភព៖ Brightside

Loading...