kalib9

ក្មេងប្រុសជប៉ុនអាយុ ៨ ឆ្នាំ ធ្វើការវឹកហាត់ ៤​ ម៉ោងកន្លះជារៀងរាល់ថ្ងៃ ដើម្បីក្លាយជា លី សាវឡុង ជំនាន់ថ្មី (មានវីដេអូ)

ក្មេងប្រុសនេះមានឈ្មោះថា Ryusei Imai មានអាយុ ៨ ឆ្នាំ ហើយក្មេងប្រុសម្នាក់ក៏ប្រហែលជាក្មេងដែលមានរូបរាងមានសាច់ដុំច្រើនជាងគេនិងរឹងមាំជាងគេងនៅក្នុងលោកនេះ។

ក្មេងប្រុសជនជាតិជប៉ុនដ៏វ័យក្មេងមានសាច់ដុំ៦កង់ ហើយនេះពិតជាគួរឱ្យសរសើរខ្លាំងណាស់។

លើសពីនេះទៅទៀតគាត់ក៏មានប្រជាប្រិយភាពផងដែរ ហើយគេហៅគាត់ថាជា លីសាវឡុងវ័យក្មេង។

គាត់ធ្លាប់បានធ្វើឱ្យមានគេស្គាល់នៅជុំវិញពិភពលោកនៅពេលដែលគាត់បានធ្វើតាមគ្រប់សកម្មភាពរបស់ខ្សែភាពយន្តរឿង “Way of the Dragon” និង “Enter The Dragon” របស់លី ស៊ាវឡុង។

មុនពេលខួបកំណើតលើកទី ៨ របស់គាត់នៅឆ្នាំនេះ Ryusei បានចែករំលែកវីដេអូរបស់គាត់ដែលធ្វើត្រាប់តាមនិមិត្តិរូបរបស់គាត់។

កុំព្រិចភ្នែកឬអ្នកនឹងមើលមិនទាន់ពីចលនារបស់គាត់

Loading...

Ryusei បានហ្វឹកហាត់សិល្បៈក្បាច់គុនរបស់ លីសាវឡុង តាំងពីគាត់មានអាយុតែ ៤ ឆ្នាំមកម្លេះ។ ក្មេងប្រុសនេះតែងតែគាំទ្រ លីសាវឡុង ដូច្នេះគាត់បានចាប់ផ្តើមការហ្វឹកហាត់ដើម្បីក្លាយទៅជាលីសាវឡុងទី២។

ទោះជាយ៉ាងណាក៏ដោយមិនមាននរណាម្នាក់រំពឹងថាគាត់នឹងមានភាពល្អប្រសើរក្នុងការហ្វឹកហាត់ទេ!

រាល់ព្រឹកមុនពេលរៀន Ryusei ភ្ញាក់ឡើងនៅម៉ោង៦ ព្រឹកនិងចាប់ផ្តើមការហ្វឹកហាត់ ៩០ នាទី។ បន្ទាប់ពីមកពីរៀន ក្មេងប្រុសម្នាក់នេះ រត់រយៈពេលមួយម៉ោងហើយ ហើយបន្តការហ្វឹកហាត់ផ្សេងរយៈពេល២ម៉ោងផ្សេងទៀត។

យើងជឿជាក់ថាគាត់ពិតជាអាចធ្វើជាលីសាវឡុងទី២បានពិតមែន។

ប្រែសម្រួលដោយ៖ Kalib9

Loading...