kalib9

ពិតជាភ្ញាក់ផ្អើល!នៅពេលឃើញគេយកលូទាំងនេះមកច្នៃធ្វើជាផ្ទះ ៥ប្រភេទនេះ

តើអ្នកធ្លាប់ស្រមៃថាស្នាក់នៅក្នុងលូបេតុង ដ៏ធំទាំងអស់នេះក្នុងអំឡុងពេលដំណើរកម្សាន្តរបស់អ្នកដែរឬទេ?

ជាក់ស្តែងគឺមានប្រជាប្រិយភាពរីកចំរើននៅតៃវ៉ាន់ដែលលូបេតុង ត្រូវបានគេយកទៅធ្វើជាផ្ទះ និងហាងកាហ្វេជាដើម។

ទោះបីជាវាមើលទៅរៀងតូចជាង ផ្ទះសំណាក់ និងសណ្ឋាគារ ហើយផ្ទះលូទាំងអស់នេះមានទំហំធំទូលាយគ្រប់គ្រាន់ដើម្បីដាក់អ្វីដូចជាផ្ទះរបស់យើងបានដែរ។

មួយចំណែកទៀតវាក៏អាចធ្វើទៅជាហាងកាហ្វេនិងបណ្ណាល័យ។

ខាងក្រោមនេះគឺជាការផ្លាស់ប្តូរដ៏អស្ចារ្យប្រាំរបស់លូបេតុងនៅតៃវ៉ាន់ ហើយវាពិតជាទាក់ទាញដល់ភ្ញៀវទេសចរណ៍ខ្លាំងណាស់។

១.​ នេះគឺជាផ្ទះដែលគេហៅថា Hualien Youliang Farmhouse Water House

ផ្ទះលូបេតុងនេះមានទីតាំងស្ថិតនៅក្នុង Hualien, ផ្ទះធ្វើពីលូទាំងនេះត្រូវបានគេគូររូប គំនូរជីវចលគួរឱ្យស្រឡាញ់ជាមួយនឹងពណ៌ភ្លឺ ហើយវាមានភាពទាក់ទាញខ្លាំងណាស់។

Water Pipe House 1

បន្ទប់ទាំងអស់នេះប្រាកដណាស់ដែលមានភាពទាក់ទាញដល់កូនក្មេង។

Water Pipe House 2

ការរចនាខាងក្នុងពិតជាមានភាពទាក់ទាញ និងធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវាអាចដាក់គ្រែបានដល់ទៅពីរឯណោះ។

Water Pipe House 3

អ្នកអាចជ្រើសរើសគំនូរជីវចលដែលបានរចនាខាងក្នុងបានតាមចិត្តរបស់អ្នក

Water Pipe House 4

២. ផ្ទះល្វែង Hualien Qinjiang Yingyue

ផ្ទះមួយនេះក៏មានទៅតាំងនៅ Hualien ការធ្វើផ្ទះពីលូទាំងអស់នេះគឺមានការរចនាតាមបែបទំនោះ និងទាន់សម័យ ។

Water Pipe House 5

បន្ទប់នេះអាចដាក់មនុស្សបានរហូតដល់ ៤នាក់ ។

Loading...

Water Pipe House 6

៣. ហាងកាហ្វេ នៅ Changhua

ហាងកាហ្វេទាំងអស់នេះគឺមានភាពខុសប្លែកពីគេ ហើយវានឹងធ្វើឱ្យយើងមានការរីករាយជាមួយកាហ្វេនិងតែរបស់អ្នក។

Water Pipe House 7

ដោយសារតែមានភាពល្បីល្បាញប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេបានផ្លាស់ប្ដូរលូទាំងនេះមួយផ្នែកទៅជាផ្ទះសម្រាប់ស្នាក់នៅផងដែរ។

Water Pipe House 8

៤. ផ្ទះសំណាក់ Tea Two Finger

មានទីតាំងនៅ Nantou ផ្ទះធ្វើពីលូនេះត្រូវបានប្រើជាចម្បងដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីតែរបស់តៃវ៉ាន់

Water Pipe House 9

ហើយវាក៏បានបម្រើឱ្យអតិថិជនទរបស់ពួកគេ នូវតែជារៀងរាល់ថ្ងៃ ហើយអ្នកអាចថតរូបបានយ៉ាងស្រស់ស្អាត

Water Pipe House 10

៥. ផ្ទះលូនៅក្នុងកសិដ្ឋានតូចមួយ

ផ្ទះលូនេះស្ថិតនៅ Taitung មានភាពសាមញ្ញប៉ុន្តែទាន់សម័យ និងមានភាពងាយស្រួលក្នុងការរស់នៅ

Water Pipe House 11

ការសាងសង់នៅពិតជាមានការខុសពីគេ ហើយវាក៏មានភាពល្បីល្បាញផងដែរ ព្រោះមានគូរស្វាមីភរិយាថ្មីទៅថតរូបនៅទីនោះ។

Water Pipe House 12

 

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIMES

Loading...