kalib9

ដោយសារតែគាត់ជាកម្មករសំណង់ ឪពុកម្ដាយខាងស្រីបានបដិសេធ ប៉ុន្តែ ១០ ឆ្នាំក្រោយមក ពួកគេមានការសោកស្ដាយយ៉ាងខ្លាំង!

ឪពុកម្តាយតែងតែចង់បានអ្វីដែលល្អបំផុតសម្រាប់កូនៗ របស់ពួកគេហើយពួកគេធ្វើអ្វីៗដែលពួកគេចាត់ទុកថាល្អបំផុតសម្រាប់កូនៗ របស់ពួកគេសូម្បីតែក្នុងការសម្រេចចិត្តរើសគូរស្រករ។ នៅក្នុងរឿងនេះបុរសម្នាក់ចែករំលែកបទពិសោធន៍របស់គាត់អំពីអ្វីដែលបានកើតឡើងនៅពេលស្ថានភាពរស់នៅនិង លុយ មានអាទិភាពជាងក្ដីសេចក្ដីស្រឡាញ់។

កាលពី ២០ឆ្នាំមុន បន្ទាប់ពីគាត់បានបញ្ចប់វិទ្យាល័យ ហើយលោក Michael បានសម្រេចចិត្តមិនបន្តការសិក្សានិងបានចូលធ្វើការជាកម្មករសំណង់ដូចជាឪពុករបស់គាត់ដែរ។

វាមិនមែនជាផែនការដំបូងរបស់គាត់ដើម្បីក្លាយជាកម្មករសំណង់នោះទេប៉ុន្តែដោយសារតែឪពុករបស់គាត់មិនអាចមានលទ្ធភាពបង់ថ្លៃមហាវិទ្យាល័យរបស់គាត់គាត់បានសំរេចចិត្តថាវាជាការល្អបំផុតដែលគាត់ភ្លេចក្តីសុបិនរបស់គាត់ក្នុងការបន្តការសិក្សា។

Construction Worker Story 1

មិត្តស្រីរបស់គាត់ឈ្មោះ Irene ដែលក្រោយមកបានដឹងថា Michael មិនចង់បន្តការសិក្សារបស់គាត់ធ្វើឲ្យនាងខឹងខ្លាំងណាស់នឹង Michael ។ នាងមិនចង់រស់នៅជាមួយបុរសដែលមិនមានការសិក្សាដូចនាង ដូច្នេះនាងបានបែកគ្នាជាមួយមិត្តប្រុសរបស់នាង។

Construction Worker Story 2

Michael ដូចត្រូវបានគេបំផ្លិចបំផ្លាញនៅពេលដែល សង្សារបស់គាត់បានដើរចេញពីជីវិតគាត់។ នាងគឺជាស្នេហ៍ដំបូងរបស់គាត់។

គាត់បានចំណាយពេលយ៉ាងយូរដើម្បីមានភាពប្រសើរឡើងវិញពីការបែកគ្នារបស់គាត់។ ហើយ Michael បានធ្វើឱ្យខ្លួនរបស់គាត់រវល់ជាមួយការងាររបស់គាត់ និងបំភេ្លចការឈឺចាប់របស់គាត់។

W020101220584749778549 1

ប៉ុន្មានខែក្រោយមកគាត់បានជួបស្រីម្នាក់ឈ្មោះ Judy ។ មិនយូរប៉ុន្មានគាត់និង Judy បានស្រឡាញ់គ្នាទៅវិញទៅមកហើយពួកគេបានស្រឡាញ់គ្នាអស់រយៈពេលពីរឆ្នាំ។

ថ្ងៃមួយ Judy បាននាំ Michael ទៅផ្ទះរបស់នាង និងណែនាំឱ្យឪពុកម្តាយឲ្យស្គាល់ Machael ។ គួរឱ្យសោកស្តាយឪពុកម្តាយរបស់នាងមិនពេញចិត្តចំពោះទំនាក់ទំនងរបស់ពួកគេនោះទេ។ ដោយសារតែ Michael មិនមកពីគ្រួសារដែលមានទ្រព្យសម្បត្តិ។ ហើយម្ដាយ ឪពុករបស់នាងបាននិយាយបន្ថែមទៀតថា រស់នៅជាមួយកម្មករសំណងគ្មានអនាគតនោះទេ។

មិនយូរប៉ុន្មានក្រោយមកគាត់និង Judy ក៏បានចែកផ្លូវគ្នា។  Michael ក៏បាននឹកឃើញដល់រឿងដែលរូបគាត់បានបែកគ្នាជាមួយសង្សាដំបូងរបស់គាត់។

Construction Worker Story 6

គាត់មានការខូចចិត្តនិងមានអារម្មណ៍អស់សង្ឃឹមចំពោះការបែកបាក់នេះ។ ទោះជាយ៉ាងណាក៏ដោយគាត់នៅតែខំប្រឹងធ្វើការរហូតដល់ថ្ងៃមួយមិត្តភក្តិរបស់គាត់បានសុំឱ្យគាត់ទៅប្រទេសអូស្រ្តាលីជាកន្លែងដែលមានប្រាក់ខែខ្ពស់បើធៀបនឹងតៃវ៉ាន់។

Loading...

ដូច្នេះ Michael បានទៅធ្វើចំណាកស្រុកទៅប្រទេសអូស្ត្រាលីហើយបានរកការងារធ្វើជាកម្មករសំណង់នៅកន្លែងសំណង់មួយ។ ដំបូងវាពិតជាលំបាកខ្លាំងណាស់សម្រាប់គាត់ព្រោះគាត់មិនស្ទាត់ជំនាញភាសាអង់គ្លេសហើយគាត់មិនសូវចេះសម្របខ្លួនក្នុងកន្លែងបរទេសបែបនេះទេ។ ប៉ុន្តែគាត់នៅតែបន្តមិនចុះចាញ់។

Construction Worker Story 4

បន្ទាប់ពីប្រាំឆ្នាំក្រោយមកគាត់បានសម្រេចចិត្តត្រលប់ទៅតៃវ៉ាន់វិញហើយក្លាយជាអ្នកម៉ៅការ។ ប៉ុន្មានឆ្នាំក្រោយមកគាត់អាចមានក្រុមហ៊ុនសំណង់ផ្ទាល់ខ្លួនមួយ។

គាត់បានក្លាយជាអ្នកម៉ៅការទទួលបានជោគជ័យយ៉ាងខ្លាំងនិងមានអគារអចលនទ្រព្យខ្ពស់ៗជាច្រើននៅទូទាំងប្រទេស។

Construction Worker Story 5

ថ្ងៃមួយគាត់បានឮដំណឹងថាស្នេហាដំបូងរបស់គាត់គឺនាង Irene បានលែងលះគ្នា។ នាងបានរៀបការជាមួយសាស្រ្តាចារ្យប៉ុន្តែអតីតស្វាមីរបស់នាងបានបោកប្រាស់នាងនៅពេលដែលនាងចេញទៅក្រៅប្រទេសដើម្បីធ្វើដំណើរទៅធ្វើការ។ បន្ទាប់ពីការលែងលះអតីតប្តីរបស់នាងបានទុកកូនប្រុសអាយុ ៥ ឆ្នាំឱ្យនាងចិញ្ចឹម។

M25krnpmej2j2 Www.9toutiao.com_

ទន្ទឹមនឹងនេះដែរនិយាយពី Judy ដែលមានអាយុជិត 40 ឆ្នាំ នៅតែមិនទាន់រៀបការដោយសារតែឪពុកម្តាយរបស់គាត់តែងតែមិនពេញចិត្តនឹងជម្រើសរបស់គាត់។ Michael អាចគ្រាន់តែដកដង្ហើមធំនៅពេលដែលគាត់បានឮពីអ្វីដែលបានកើតឡើងដល់អតីតគូស្នេហ៍របស់គាត់ទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយគាត់នឹងមិនអាចត្រលប់ទៅរកអតីតសង្សារទាំងពីរបាននោះទេ ហើយគាត់សង្ឃឹមថានឹងមានបុរសផ្សេងទៀតដែលសាកសមទៅនឹងអ្នកទាំងពីរ។

6516 111020121P775

រឿងរបស់គាត់ជាមេរៀនបង្រៀនដល់ឪពុកម្តាយទាំងអស់ដែលតែងតែចង់ឱ្យកូនរបស់ពួកគេដើរតាមគន្លងរបស់ឪពុកម្តាយ ហើយជាពិសេសមិនអើពើជាមួយការជ្រើសរើសរបស់កូនៗរបស់ពួកគេ។ ពួកយើងដឹងហើយថាម្ដាយឪពុុកតែងតែចង់ជ្រើសរើស និងធ្វើរឿងដែលល្អបំផុតសម្រាប់កូនរបស់ពួកគេ។ ហើយមានម្ដាយ ឪពុកមួយចំនួនមិនយកការសម្រេចចិត្តពីកូនរបស់ពួកគេឡើយ។

សព្វថ្ងៃនេះ ឪពុកម្ដាយគ្រប់គ្នាគួរតែផ្ដល់ សិទ្ធិក្នុងការជ្រើសរើសគូរជីវិតដល់កូនរបស់ពួកគេ ដោយសារតែលោកទាំងពីរមិនអាចគ្រប់គ្រងជីវិតកូនបានរហូតនោះទេ៕

 

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIMES

 

Loading...