យោងតាមការស្រាវជ្រាវវិទ្យាសាស្ត្រដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១២, ហានិភ័យនៃជំងឺអាល់ហ្សៃមឺរត្រូវបានថយចុះគួរឱ្យកត់សម្គាល់ចំពោះអ្នកដែលឧស្សាហ៍ព្យាយាមធ្វើសកម្មភាពរំញោចគំនិត។ នេះមានន័យថាមនុស្សដែលលេងល្បែងដូចជាអុកឬដោះស្រាយបញ្ហាល្បែងផ្គុំរូបមិនត្រូវបានប៉ះពាល់ដោយសារជម្ងឺវង្វេងវង្វាន់ទេរហូតដល់អស់ជីវិត!
ថ្ងៃនេះយើងបានប្រមូលផ្តុំនូវរូបភាពតេសសមត្ថភាពមួយចំនួនដែលនឹងជួយឱ្យអ្នករវឹកហាត់ខួរក្បាលនៅគ្រប់វ័យ។ សូមសំណាងល្អ!
១ តើនារីទាំង ៣ នាក់នេះ នរណាជាអ្នករៀបការរួច?
២ ការស្វែងរកភស្តុតាង
បុរសអ្នកសង្កេតការម្នាក់កំពុងដេញតាមឧក្រិដ្ឋជនម្នាក់ដែលបានរត់ចូលទៅក្នុងផ្ទះមួយដែលម្ចាស់ផ្ទះនេះរស់នៅតែម្នាក់ឯង។ ម្ចាស់ផ្ទះបានអញ្ជើញអ្នកស៊ើបអង្កេតឱ្យចូលមកចោទសួរ
អ្នកស៊ើបអង្កេតបានសួរថា “តើមាននរណាម្នាក់មកទីនេះឬទេ?”
ម្ចាស់ផ្ទះបានឆ្លើយថា “ទេហើយគ្មាននរណាម្នាក់ចេញពីផ្ទះទេ” ។
អ្នកស៊ើបអង្កេតបានសួរថា “តើអ្នករស់នៅជាមួយគ្រួសាររបស់អ្នករឺទេ? ”
ម្ចាស់ផ្ទះបាននិយាយថា«ទេខ្ញុំនៅតែម្នាក់ឯង»។
អ្នកស៊ើបអង្កេតបានសួរថា “សូមអរគុណ។ តើលោកចង់បានបារីទេ? ”
ម្ចាស់ផ្ទះបានតបថា “អត់ទេសូមអរគុណ! ខ្ញុំមិនជក់បារីទេ។ ”
ការរកឃើញបានសន្និដ្ឋានថា “ខ្ញុំមានភស្តុតាងចំនួនបីដែលបង្ហាញថាអ្នកកំពុងកុហក។"
តើការរកឃើញរបស់អ្នកស៊ើបអង្កេតនៅក្នុងបន្ទប់មានអ្វីខ្លះ?
៣. ការរត់គេចខ្លួន
តាំងពីយូរណាស់មកហើយនៅនគរមួយដ៏ឆ្ងាយមានស្ដេចមួយអង្គដែលមិនអនុញ្ញាតឱ្យនរណាម្នាក់ចាកចេញពីនគរឡើយ ហើយក៏មិនអនុញ្ញាតឱ្យជនបរទេសចូលក្នុងនគរដែរទ។ មានស្ពានតែមួយគត់ដែលភ្ជាប់នគរនេះទៅកាន់ពិភពខាងក្រៅ។ ការបញ្ជារបស់រាជវង្សបានបញ្ជាក់ថាអ្នកដែលចេញទៅខាងក្រៅត្រូវតែសម្លាប់។ អ្នកណាចូលក្នុងនគររបស់ខ្លួននឹងត្រូវព្រះអង្គបញ្ជូនទៅវិញ។
នៅពេលសម្រាកអ្នកយាមត្រូវអង្គុយក្នុងខ្ទមត្រឹមតែរយៈពេល ៥ នាទីប៉ុណ្ណោះហើយត្រូវត្រលប់ទៅយាមវិញ។ ស្ពាននោះត្រូវការពេល 8 នាទីដើម្បីឆ្លងកាត់។
មានតែស្រ្តីម្នាក់ប៉ុណ្ណោះដែលអាចគេចខ្លួនបាន។ តើស្រ្តីម្នាក់នោះឆ្លងស្ពានដោយរបៀបណា?
៤. ការមុជក្នុងទឹក
ក្មេងប្រុសម្នាក់បានសម្រេចចិត្ដក្លាយជាអ្នកមុជទឹក។ នៅក្នុងការជ្រមុជទឹកលើកដំបូងគាត់ត្រូវដាក់ប្រដាប់ដកដង្ហើមអុកស៊ីសែន។ នៅពេលគាត់មុជចូលជ្រៅទៅក្នុងទឹកគាត់បានវង្វេងផ្លូវ គាត់មិនបានដឹងពីផ្លូវត្រឡប់ទៅលើផ្ទៃទឹកវិញទេ។ ហើយនៅលើក្បាលរបស់គាត់មានពពុះអុកស៊ីសែនដែលចេញពីការដកដង្ហើមរបស់គាត់។
តើគាត់រកផ្លូវត្រលប់ទៅវិញដោយរបៀបណា?
៥. ការស្លាប់អាថ៌កំបាំងមួយ
អ្នកស៊ើបសង្កេតម្នាក់បានសង្កេតឃើញស្ត្រីស្លាប់ម្នាក់កំពុងដេកលើចិញ្ចើមផ្លូវនៅក្បែរអាគារផ្ទះល្វែងខ្ពស់មួយ។ វាហាក់ដូចជានាងបានបញ្ចប់ជីវិតរបស់នាងដោយការលោតចេញពីបង្អួចមួយ។
ដើម្បីរកឱ្យឃើញនូវអ្វីដែលបានកើតឡើងអ្នកស៊ើបសង្កេតបានឡើងទៅជាន់ទី ១ ហើយបើកបង្អួចដែលបានបិទជិតនោះហើយបោះកាក់ទៅលើកំរាលឥដ្ឋ។ បន្ទាប់មកគាត់បានទៅជាន់បន្ទាប់ហើយធ្វើម្តងទៀតនូវសកម្មភាពទាំងអស់នេះ។ រហូតដល់គាត់ឈានដល់ជាន់ចុងក្រោយនៃអគារគាត់នៅតែបន្តធ្វើរឿងនេះ។
នៅពេលដែលគាត់ត្រលប់ទៅកន្លែងឧក្រិដ្ឋកម្មវិញគាត់បានសន្និដ្ឋានថាវាជាអំពើឃាតកម្ម មិនមែនជាការធ្វើអត្តឃាតទេ។
តើគាត់ដឹងយ៉ាងដូចម្តេច?
៦. ការសែ្សតមួយ
ប៉ូលីសបានរកឃើញសាកសពបុរសម្នាក់ដែលមានកាំភ្លើងនិងការសែតថតសំលេងមួយនៅក្នុងដៃរបស់គាត់។ នៅពេលដែលពួកគេចាក់ស្ដាប់សម្លេងការសែតនោះពួកគេបានលឺថា “ខ្ញុំគ្មានហេតុផលដើម្បីរស់នៅទៀតទេ” បន្ទាប់មកក៏លឺសម្លេងបាញ់ប្រហារ។ បន្ទាប់ពីបានស្តាប់កាសែ្សតនេះប៉ូលីសបានដឹងថាបុរសនោះត្រូវបានគេសម្លាប់។
តើប៉ូលីសដឹងយ៉ាងម៉េចទៅ?
៧. រាត្រីក្រេបទឹកឃ្មុំ
គូស្វាមីភរិយាថ្មីថ្មោងមួយគូបានទៅក្រេបទឹកឃ្មុំរបស់ពួកគេ។ ប៉ុន្តែបុរសជាប្តីបានត្រឡប់មកម្នាក់ឯងវិញពីការធ្វើដំណើរហើយនិយាយថាប្រពន្ធរបស់គាត់បានស្លាប់ដោយសារការធ្វេសប្រហែសនៅពេលដើរលេង។ ប៉ូលីសបានចាប់ខ្លួនគាត់ដោយនិយាយថា “យោងទៅតាមភ្នាក់ងារដឹកអ្នកដំណើរ អ្នកបានសម្លាប់ប្រពន្ធរបស់អ្នក” ។
តើភ្នាក់ងារដឹកអ្នកដំណើរដឹងថានេះជាអំពើឃាតកម្មយ៉ាងដូចម្តេច?
ចម្លើយ ១
ចម្លើយ ២
ចម្លើយ ៣
នៅពេលអ្នកយាមចូលក្នុងខ្ទម ស្រ្តីម្នាក់នោះបានចាប់ផ្តើមដើរឆ្លងកាត់ស្ពាន។ នាងបានដើររយៈពេល ៥ នាទីខណៈពេលដែលអ្នកយាមនៅខាងក្នុងខ្ទម ហើយបន្ទាប់មកនាងបានបែដើរចូលមកកាន់នគរវិញ។ នៅពេលដែលទៅជិតដល់នគរនាងត្រូវបានគេសុំឆែកឯកសារ។ ហើយនាងមិនមានឯកសារអ្វីទេដូច្នេះនាងមិនត្រូវបានអនុញ្ញាតឱ្យចូលនគរឡើយ។
ចម្លើយ ៤
ផ្លូវទៅលើផ្ទៃទឹកវិញគឺទៅតាមពពុះដែលផុសឡើងទៅលើនោះ។
ចម្លើយ ៥
នាងមិនអាចធ្វើអត្តឃាតបានទេព្រោះគ្រប់បង្អួចនៅជាន់នីមួយៗត្រូវបានបិទជាប់។
ចម្លើយ ៦
ប្រសិនបើមនុស្សម្នាក់នេះបានស្លាប់ដោយសម្លាប់ខ្លួនឯងនោះ តើអ្នកណាជាអ្នកចុចប៊ូតុងបិទកាស្សែត?
ចម្លើយ ៧
បុរសជាប្តីបានកក់សំបុត្រតែមួយជើងតែប៉ុណ្ណោះសម្រាប់ប្រពន្ធរបស់គាត់ហើយតែចំពោះខ្លួនគាត់ គាត់បានកក់ទាំងទៅទាំងមក។
តើអ្នកអាចដោះស្រាយបញ្ហាបានប៉ុន្មាន? ចែករំលែកលទ្ធផលរបស់អ្នកនៅក្នុងមតិយោបល់ខាងក្រោម!
កែសម្រួលដោយ kalib9
ប្រភពពី Bight Side