kalib9

រូបភាពចំនួន ១២ ដែលនឹងបង្ហាញប្រាប់អ្នកថា អ្វីៗដែលអ្នករំពឹងគិតថាពិត ពេលខ្លះមិនដូចអ្វីដែលអ្នកគិតនោះទេ!

មនុស្សយើងមានទំនោរវិនិច្ឆ័យទៅលើរូបភាពខាងក្រៅដែលជាការចងចាំនូវរឿងរ៉ាវបទពិសោធន៍ដែលធ្លាប់មាន។ ឧទាហរណ៍ប្រសិនបើអ្នកសំគាល់ថាអ្នកមានម្នាក់គឺជាមនុស្សដែលតែងតែពាក់ក្រវ៉ាត់ក អ្នកវិទ្យាសាស្ត្រត្រូវតែជាមនុស្សម្នាក់ដែលមើលគ្មានពេលតុបតែងខ្លួន។ តាមការពិតបែបផែននៃវិជ្ជាជីវរបស់មនុស្សនៅលើពិភពលោករបស់យើងមិនដូចនោះទេ ជាទូទៅមនុស្សនៅក្នុងវិជ្ជាជីវៈផ្សេងៗគ្នា។ មិនដូចរូបភាពដែលអ្នកចងចាំនៅលើកញ្ចក់ទូរទស្សន៍ទេហើយនេះគឺជារូបភាពចំនួន ១២ ដែលត្រូវនិយាយថាពេលខ្លះរឿងដែលអ្នកគិតគឺប្រាកដជាមិនដូចរឿងពិតនោះទេ។

#1

មហាសេដ្ឋី។

រូបភាពនៅខាងស្តាំគឺលោក Mark Zuckerberg ដែលជាមហាសេដ្ឋីហើយគាត់គឺជានាយកប្រតិបត្តិរបស់បណ្តាញសង្គមហ្វេសប៊ុក។

#2

អ្នកវិទ្យាសាស្រ្ត។

រូបភាពនៅខាងស្តាំគឺ Amy Mainzer ជាតារាវិទូអាមេរិក បុគ្គលិកអង្គការណាសា និងជាអ្នកស្រាវជ្រាវភពនៅទីអវកាស។

#3

ប៉ូលីស។

ស្ត្រីនេះគឺជាមន្រ្តីប៉ូលីសនៅប្រទេសអ៊ីស្លង់។ អ៊ីស្លង់មានអត្រាឧក្រិដ្ឋកម្មទាបបំផុតនៅលើពិភពលោក។

#4

អ្នកសរសេរកម្មវិធីកុំព្យូទ័រ។

រូបភាពនៅខាងស្តាំគឺ Roman Ivanov អ្នកអភិវឌ្ឍន៍គេហទំព័រឈានមុខគេរបស់រុស្ស៊ី។

#5

ព្រះនាង។

រូបនៅខាងស្តាំគឺ​ Zara Anne Elizabeth Phillips សមាជិកនៃគ្រួសាររាជវង្សអង់គ្លេសហើយនាងមានចំណាត់ថ្នាក់ទី ១៦ ក្នុងរាជបល្ល័ង្ក។ នាងចូលចិត្តការប្រណាំងសេះហើយបានឈ្នះពានរង្វាន់លំដាប់ពិភពលោក។

#6

គ្រូបង្ហាត់យូហ្គា។

រូបភាពនៅខាងស្តាំគឺលោកស្រី Yasmin Stanley ដែលជាគ្រូបង្ហាត់យូហ្គាដ៏ល្បីល្បាញ។

Loading...

#7

តារាចម្រៀងរ៉ុក។

រូបភាពនៅខាងស្តាំគឺ​ Jared Leto ដោយកត់សម្គាល់ថាគាត់មិនស្លៀកឈុតស្បែកពណ៌ខ្មៅទេហើយសក់របស់គាត់មើលទៅខ្លីសង្ហា។

#8

វេជ្ជបណ្ឌិត។

រូបភាពនៅខាងស្តាំគឺ Daniel Prado ជាពេទ្យជំនាញខាងសរសៃប្រសាទមកពីប្រទេសប្រេស៊ីល។

#9

គ្រូគីមីវិទ្យា។

គ្រូគីមីវិទ្យានៅសាលារៀនអាមេរិក។

#10

អ្នកជិះម៉ូតូប្រណាំង។

រូបភាពនៅខាងស្តាំគឺលោកស្រី Leslie Porterfield ដែលជាអ្នកប្រណាំងដែលទទួលកំណត់ត្រាល្បឿន ៣៧៤,២០៨ គីឡូម៉ែត្រ / ម៉ោង។

#11

អ្នកពន្លត់អគ្គិភ័យ។

វាមើលទៅអ្នកពន្លត់អគ្គិភ័យគឺដូចអ្វីដែលអ្នកបានគិតអញ្ចឹង ហាហា។

#12

អ្នកហាត់កាយវប្បកម្ម។

ក្មេងស្រីនេះគឺ Julia Vins នាងជាអ្នកហាត់កាយវប្បកម្មដ៏ល្បីល្បាញម្នាក់ ទោះបីជានាងមានសាច់ដុំធំក៏ដោយ ប៉ុន្តែនាងមើលទៅគួរឱ្យស្រលាញ់និងគួរឱ្យចាប់អារម្មណ៍ណាស់។

Loading...