kalib9

អង្គការណាសា បានបញ្ចេញរូបភាពដ៏គួរឱ្យរន្ធត់ដែលថតដោយផ្កាយរណប នៃផ្សែងអ័ព្ទចេញពីភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ី!

ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីបានធ្វើឲ្យប្រទេសជិតខាងដូចជាម៉ាឡេស៊ី និងសឹង្ហបូរីទទួលឥទ្ធិពលពីផ្សែងអ័ព្ទដែលកាន់តែអាក្រក់ទៅ ៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

បញ្ហានេះបានបណ្តាលឲ្យទីក្រុងគូជិងត្រូវបានប្រកាសថាជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោកដោយសារតែមានផ្សែងអ័ព្ទខ្លាំងរហូតធ្វើឲ្យសាលារៀនរាប់សិបខ្នងនៅប្រទេសម៉ាឡេស៊ីបានបិទទ្វារជាបណ្តោះអាសន្ន។

ខ្យល់ជាពិសេសនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានក្លាយជាខ្យល់កខ្វក់ខ្លាំងដែលធ្វើឲ្យសត្វស្លាបបានងាប់នៅតាមដងផ្លូវខណៈដែល API readings បានកើនឡើងដល់ជាង ៥០០!

ផ្សែងអ័ព្ទនេះថែមទាំងបានធ្វើឱ្យទារកអាយុ ៤ ខែមកពីប្រទេសឥណ្ឌូនេស៊ីបានស្លាប់ដោយសារបញ្ហាខ្យល់ដកដង្ហើមនិងការឆ្លងមេរោគផ្លូវដង្ហើមខណៈបុរសអាយុ ៥៩ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅជាប់នឹងដើមឈើដោយមានផ្សែងអ័ព្ទក្រាស់នៅក្នុងចម្ការរបស់គាត់។

ប្រជាជនឥណ្ឌូនេស៊ីមិនអាចមើលឃើញច្បាស់ទេនៅពេលដែលពួកគេធ្វើដំណើរតាមផ្លូវដែលមានផ្សែងអ័ព្ទដ៏អាក្រក់ដែលអាចមើលឃើញពីទីខាងក្រៅ!

ជាការឆ្លើយតបទៅនឹងភ្លើងឆេះព្រៃនាពេលថ្មីៗនេះនៅកោះកាលីម៉ាន់តាន់ អង្គការណាសាបានចេញផ្សាយរូបភាពផ្កាយរណបនៃប្រទេសឥណ្ឌូនេស៊ីដែលបានថតនៅថ្ងៃទី ១៤ ខែកញ្ញា។ រូបភាពទាំងនោះត្រូវបានបញ្ចូលទៅក្នុងគេហទំព័រអង្កេតការណ៍ផែនដីរបស់អង្គការណាសា។

Loading...

ដូចដែលអ្នកអាចមើលឃើញពីរូបភាពតំបន់ជុំវិញកោះកាលីម៉ាន់តាន់ ត្រូវបានគ្របដណ្តប់ដោយផ្សែងពណ៌សខណៈដែលមិនអាចមើលឃើញដីពីរូបភាពផ្កាយរណប។

 

 

ទិន្នន័យដែលបានកត់ត្រារបស់ណាសាក៏បានចង្អុលបង្ហាញផងដែរថាភ្លើងឆេះព្រៃនៅកោះកាលីម៉ាន់តាន់បានចាប់ផ្តើមនៅដើមខែសីហាហើយទើបតែចាប់ផ្តើមស្រកនៅក្នុងខែកញ្ញានេះបើយោងតាមសារព័ត៌មាន Sin Chew Daily។

ពលរដ្ឋម៉ាឡេស៊ីត្រូវបានជម្រុញឱ្យស្នាក់នៅក្នុងផ្ទះឱ្យបានច្រើនតាមតែអាចធ្វើទៅបាននិងរក្សាទឹកឱ្យបានល្អចំពេលមានការបំពុលបរិយាកាសដ៏អាក្រក់នេះ។ សង្ឃឹមថាផ្សែងអ័ព្ទនេះនឹងស្រកទៅវិញក្នុងពេលឆាប់ៗនេះ៕

Loading...