kalib9

បុរសម្នាក់បានជិះកង់ដួលហើយបាត់បង់ស្មារតី ​​Apple Watch បានជួយសង្គ្រោះជីវិតរបស់គាត់! តើជួយយ៉ាងដូចម្តេច?

អ្នកទាំងអស់គ្នាប្រហែលជាបានដឹងពីនាឡិកាឆ្លាតវៃ "Smart Watch" ដែលអាចជួយសង្គ្រោះជីវិតអ្នកក្នុងស្ថានភាពមិនល្អផ្សេងៗ។ ប៉ុន្តែអ្នកប្រហែលជាអាចមានចំងល់ហើយមែនទេ? តើវាពិតជាមានប្រយោជន៍ទេដែលអាចជួយសង្គ្រោះជីវិតយើងបាន? ថ្ងៃនេះយើងនឹងបង្ហាញអ្នករាល់គ្នាទៅមើលពីរឿងរ៉ាវរបស់នាឡិកាឆ្លាតវៃដែលនឹងធ្វើឲ្យអ្នករាល់គ្នានឹកស្មានមិនដល់។

នេះជារឿងរ៉ាវរបស់បុរសជនជាតិអាមេរិចឈ្មោះ Bob Burdett ។ គាត់បានជិះកង់ជាមួយកូនប្រុសរបស់គាត់នៅឧទ្យានជាតិ Riverside ក្នុងទីក្រុង Spoken រដ្ឋធានី Washington ប៉ុន្តែនៅពេលដែលលោក Bob កំពុងជិះកង់តែម្នាក់ឯង គាត់បានរអិលដួលកង់បណ្តាលឱ្យដួលបោកក្បាល។ ហើយភ្លាមៗបានធ្វើឲ្យគាត់បាត់បង់ស្មារតី។

ក្នុងពេលនោះកូនប្រុសរបស់លោក Bob គឺ Gabberdett បានទទួលសារពី Apple Watch របស់ឪពុកគាត់។ "ឪពុករបស់អ្នកបានដួលនិងបានបាត់បង់ស្មារតី" ជាមួយផែនទីនៃទីតាំងរបស់ឪពុកផងដែរ។ ដែលតំបន់នោះមិននៅជិតមិនឆ្ងាយពីគាត់ប៉ុន្មានទេ ហើយគាត់ក៏បានប្រញាប់ប្រញាល់ទៅជួបឪពុករបស់គាត់ភ្លាមៗ ប៉ុន្តែនៅពេលគាត់មកដល់វាបានបង្ហាញថាឪពុករបស់គាត់មិននៅទីនោះទៀតទេ។

នៅពេលនោះគាត់បានទទួលសារពីនាឡិកាដែលបានបញ្ជាក់ថា ទីតាំងរបស់ឪពុកគាត់បានផ្លាស់ប្តូរទៅមន្ទីរពេទ្យ SHMC ដែលនៅក្បែរនោះ។ នាឡិការបស់ឪពុកគាត់បានទូរស័ព្ទបន្ទាន់ទៅលេខ ៩១១ ដែលប៉ូលីសបានទាក់ទងទៅមន្ទីរពេទ្យដើម្បីបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ទៅកន្លែងកើតហេតុ។ ហើយបានអ្នកសង្គ្រោះបាននាំឪពុករបស់ទៅកាន់មន្ទីរពេទ្យ ដែលក្នុងនោះអ្វីៗទាំងអស់ចំណាយពេលមិនតិចជាងកន្លះម៉ោងទេ។

កូនលោក Bob បាននិយាយថា“ ខ្ញុំបានទៅដល់មន្ទីរពេទ្យ បន្ទាប់មកឪពុកខ្ញុំបានចូលស្កេនកាំរស្មីអ៊ិចនិង CT ស្កេន ហើយបានបង្ហាញថាឪពុកខ្ញុំមានសុវត្ថិភាព ឥឡូវគាត់គ្រាន់តែឈឺក្បាលបន្តិចទេ” ។

Loading...

“ ប្រសិនបើអ្នកជាម្ចាស់ Apple Watch សូមកុំភ្លេចតំឡើងកម្មវិធី Fall Dectection ប្រសិនបើអ្នកធ្លាក់ពីលើដំបូល រឺជណ្តើរ ហើយវារួមបញ្ចូលទាំងការធ្លាក់ពីទីខ្ពស់ ឬទៅតំបន់ដាច់ស្រយាល នាឡិកានេះនឹងបញ្ជូនសញ្ញាអាសន្នទៅកាន់សាច់ញាតិដើម្បីស្វែងរកអ្នក។ បច្ចេកវិទ្យានេះពិតជាអស្ចារ្យណាស់ ហើយពិតជាសំណាងណាស់ដែលគាត់បានប្រើវា។

រឿងរ៉ាវនេះចំពោះ Apple Watch Series 4 និងខ្ពស់ជាងនេះដែលអាចជួយសង្គ្រោះអ្នកបាន។ ពេលវេលានៃគ្រោះថ្នាក់នឹងអាចកើតឡើងដោយមិននឹកស្មានដល់ ដែលវានឹងផ្ញើសំឡេងព្រមានឬសារជំនួយទៅលេខអាសន្នដែលយើងបានកំណត់។

ដូចជារឿងនេះដែរ Bob បានបង្ហោះវានៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ ដែលក្លាយជានិន្នាការ ដែលមានមនុស្សជាង ៥ សែននាក់ Likes ហើយនិងស៊ែរបន្តចែករំលែកជាង ៤,៦ ពាន់ស៊ែរ។ ចំពោះមនុស្សដែលមានកំលាំងខ្សោយគួរតែទិញប្រភេទនាឡិកាវៃឆ្លាតនេះ វាជាជំរើសល្អ ពីព្រោះយើងមិនដឹងថាតើពេលណាជីវិតរបស់យើងនឹងឈានដល់ភាពអាសន្នដូចនេះទេ។ យោងទៅតាមរឿងនេះនាឡិកាឆ្លាតវៃ​(Smart Watch) ពិតជាអាចជួយយើងបានពិតមែន៕

 

ប្រភព ៖ boredpanda

Loading...