kalib9

១៨ រូបភាពជារូបភាពពិតប្រាកដ ដែលបានកើតឡើងពីជុំវិញពិភពលោក!

នៅក្នុងយុគសម័យនៃកម្មវិធី Photoshop កំពុងរីករាលដាល ពេលខ្លះវាពិបាកក្នុងការបែងចែកថាតើរូបភាពមួយណាពិតប្រាកដ រូបភាពមួយណាជារូបភាពដែលបានកែ ឬកាត់ត។ ដូចនេះហើយបណ្តាលឱ្យមនុស្សភាគច្រើនដែលបានឃើញរូបភាពដែលស្រស់ស្អាតពេក ហើយបែជាច្រឡំថារូបភាពនោះត្រូវបានកែសម្រួល ឬកាត់ត។

ប៉ុន្តែនៅក្នុងការថតរូប ពិតជាមានធាតុជាច្រើនដែលបង្កើតរូបភាពឲ្យក្លាយជារូបភាពស្រស់ស្អាត។ ជាអ្នកកាន់កាមេរ៉ាម្នាក់មានទស្សនវិស័យការលៃតម្រូវពន្លឺ ពេលវេលាល្អ ទីតាំងល្អ។ វាអាចជួយឱ្យរូបភាពមានភាពស្រស់ស្អាតជាងរូបភាពកែសំរួលផ្សេងៗដូចជារូបភាពដែលយើងនឹងយកមកបង្ហាញដូចខាងក្រោមនេះ។ រូបភាពទាំងអស់ខាងក្រោមនេះគឺជារូបភាពពិតដែលមិនត្រូវបានកាត់ត។

#1

នេះមើលទៅដូចជាផ្ទាំងគំនូរប៉ុន្តែតាមពិតវាជារូបភាពនៃទន្លេនៅប្រទេសម៉ិកស៊ិកដែលត្រូវបានរីងស្ងួត។

#2

មនុស្សមួយចំនួនអាចគិតថារូបភាពនេះត្រូវបានគេកែសម្រួលឬកាត់ត ប៉ុន្តែតាមពិតអ្វីៗទាំងអស់នេះបណ្តាលមកពីការឡើងរឹងរបស់អណ្តូងធម្មជាតិ នៅប្រទេសស្វីស។

#3

នេះមិនមែនជារូបថតពីខ្សែភាពយន្តណាមួយទេ ប៉ុន្តែនេះគឺជារូងទឹកកកមួយនៅប្រទេសអ៊ីស្លង់។ វាកកើតឡើងដោយការរលាយនៃទឹកកក បន្ទាប់មកក៏បង្កើតជាបែបនេះ។

#4

បើយើងមើលទៅគឺហាក់បីដូចជានារីវ័យក្មេងដែលដើរម៉ូតនេះអណ្តែត។ ប៉ុន្តែតាមពិតនាងស្លៀកពាក់សំពត់ខ្មៅ។

#5

ស្ពានឥន្ទធនូដែលបានឃើញនៅទីនេះមិនមែនមកពីខ្សែភាពយន្តរបស់ Thor ទេប៉ុន្តែវាជាស្នាដៃសិល្បៈរបស់វិចិត្រករ Yvette Mattern ។

#6

ប្រសិនបើអ្នកមើលដោយចៃដន្យ អ្នកខ្លះប្រហែលជាគិតថាផ្លូវនេះមាន ២ ផ្លូវប៉ុន្តែតាមពិតវាគ្រាន់តែជាស្រមោលចេញពីទឹកដែលឆ្លុះពីគំនរឈើប៉ុណ្ណោះ។

#7

ដើមឈើនេះគឺជាការបង្កើតឡើងដោយវិចិត្រករម្នាក់ឈ្មោះ Spencer Byles គាត់ចំណាយពេលច្រើនឆ្នាំធ្វើការលើវល្លិធម្មជាតិដើម្បីបង្កើតរូបរង្វង់នេះ។

#8

នៅពេលអ្នកមើលដំបូងហាក់ដូចជាគំនូរ ប៉ុន្តែនេះគឺជាមនុស្សពិតប្រាកដ គាត់បានតុបតែងខ្លួននិងស្លៀកហាក់ដូចជាគំនូរ។

#9

នេះគឺជារូបថតរបស់អ្នកថតរូបម្នាក់ឈ្មោះ Andrew Pavlov ដែលមានកាមេរ៉ានៅក្បែរនឹងសត្វស្រមោចហាក់ដូចជាពួកវាកំពុងស្វាគមន៍ទៅកាន់បុរសម្នាក់។

Loading...

#10

នេះមិនមែនជាកញ្ចក់ទេ ប៉ុន្តែវាគឺជាគំនូរ។ បើសិនជាអ្នកបានដើរពីលើគឺពិតជាគួរឱ្យខ្លាចណាស់…

​#11

នេះមិនមែនជាប្រដាប់ប្រដាក្មេងលេងឬប្លាស្ទិកទេតែតាមពិតវាពោតម្យ៉ាងឈ្មោះ Glass Gem Corn​ យើងពិតជាអាចបរិភោគបាន។

#12

កាបូបនេះមើលទៅដូចជាគំនូរ 2D នៅក្នុងរឿងតុក្កតាប៉ុន្តែវាជាកាបូបដៃពិតប្រាកដដែលមើលទៅដូចជាកាបូបនៅក្នុងរឿងតុក្កតា។

#13

នេះគឺជាការងារពិសោធន៍របស់ក្រុមអ្នកវិទ្យាសាស្ត្រនិងវិស្វករ។ ដើម្បីសាកល្បងថាតើពួកគេអាចសាងសង់ផ្ទះដែលអាចអណ្តែតលើអាកាសដោយមានបាល់ប៉ោងៗដូចនៅក្នុងរឿងតុក្កតា ហើយពួកគេពិតជាអាចធ្វើបាន។

#14

នេះគឺជាការងារច្នៃប្រតិដ្ឋរបស់លោក Alan Gibbs ដែលបានពត់ដែកអ៊ីណុកមើលទៅដូចជាគំនូរ 2D ។

#15

នេះគឺជារូបភាពពណ៌ដ៏ស្រស់ស្អាតនិងគួរឱ្យទាក់ទាញ នៃអាង Aoiike នៅកោះហុកកៃដូប្រទេសជប៉ុន។

#16

នេះមិនមែនជាសត្វល្អិតដែលបានជ្រុះចេញពីតុក្កតា Disney ទេ។ ប៉ុន្តែគឺជាប្រភេទសត្វកណ្តូបដែលបានផ្លាស់ប្តូរទៅជាពណ៌ផ្កាឈូកមួយតួរខ្លួនរបស់វា។

#17

នេះមិនមែនជារូបភាពដែលត្រូវបានកែប្រែទៅជាពណ៌ក្រហមទេ។ ប៉ុន្តែជាឆ្នេរប៉ានជីនក្នុងប្រទេសចិនដែលមានពណ៌ក្រហមធម្មជាតិ។

#18

រូបភាពនៃកម្អែលដែលមើលទៅដូចជារាងកាយរបស់មនុស្ស។

Loading...