kalib9

រឿង ១២ យ៉ាងដែលអ្នកត្រូវតែយល់ដឹង នៅពេលទៅលេងប្រទេសជប៉ុន!

ប្រទេសជប៉ុនត្រូវបានគេចាត់ទុកថាជាប្រទេសដែលទទួលបានចំណាប់អារម្មណ៍ពីបណ្តាប្រជាជនប្រទេសផ្សេង។ ដោយសារភាពស្រស់ស្អាតនៃធម្មជាតិ អាគារ និងវប្បធម៌ផ្សេងៗ។ ព្រមទាំងមានឥទ្ធិពលជាក់លាក់ផងដែរ នៅកន្លែងនីមួយៗ នៅប្រទេសនេះនឹងមានច្បាប់សង្គមផ្សេងៗគ្នា ពេលធ្វើដំណើរទៅតំបន់ណាអ្នកគួរសិក្សាឱ្យបានល្អ។

ដូច្នេះដើម្បីជៀសវាងអាកប្បកិរិយាមិនសមរម្យ ថ្ងៃនេះយើងបានណែនាំនូវរឿងចំនួន ១២ ដែលអ្នកមិនគួរធ្វើនៅពេលធ្វើដំណើរទៅប្រទេសជប៉ុន ។

#1

នៅពេលទៅដល់ប្រទេសនេះអ្នកត្រូវតែប្រើចង្កឹះ

ជាការពិតពួកគេប្រើចង្កឹះ ហើយនឹងចាប់អារម្មណ៍លើអ្នកប្រសិនបើអ្នកប្រើចង្កឹះបានល្អ។ ប៉ុន្តែមានកន្លែងខ្លះដែលអ្នកគួរដឹង អ្នកមិនត្រូវដាក់ចង្កឹះដោយផ្ទាល់ទៅក្នុងចានបាយទេដោយសារតែវាមានអត្ថន័យអំពីពិធីបុណ្យសព។

អ្នកមិនគួរហុចម្ហូបតាមចង្កឹះទៅចង្កឹះអ្នកដទៃទេ បើសិនជាកុម្ម៉ង់ជាម្ហូបញ៉ាំជាមួយគ្នា អ្នកត្រូវប្រើចង្កឹះចាប់ម្ហូបដាក់លើចានរបស់យើងជាមុនសិនហើយចាំចាប់ញ៉ាំតាមក្រោយ។ សំខាន់កុំជូតចង្កឹះ ព្រោះវាជារឿងឈ្លើយ។

#2

កុំពាក់ស្បែកជើងចូលក្នុងផ្ទះ

មិនត្រឹមតែនៅក្នុងផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅតាមសណ្ឋាគារ ប្រាសាទ សាលារៀន ឬមន្ទីរពេទ្យមួយចំនួនទៀតផង ដែលពួកគេនឹងស្នើសុំឱ្យអ្នកផ្លាស់ប្តូរទៅពាក់ស្បែកជើងនៅសម្រាប់ក្នុងផ្ទះជំនួសវិញ។ លើកលែងតែភោជនីយដ្ឋានមួយចំនួនដែលត្រូវអង្គុយនៅលើកន្ទេលតាតាមី អ្នកត្រូវតែដោះស្បែកជើងចេញ ។

រួមទាំងការចូលបន្ទប់ទឹកនៅកន្លែងជាច្រើនអ្នកនឹងត្រូវផ្លាស់ប្តូរស្បែកជើងនៅខាងមុខបន្ទប់ទឹក ហើយកុំភ្លេចប្តូរត្រឡប់មកវិញផង។

#3

អ្នកត្រូវតែឈរតម្រង់ជួរ

អ្នកនឹងជួបប្រទះការឈរតម្រង់ជួរដែលរៀបចំនៅកន្លែងតែមួយគ្រប់ទីកន្លែង ដូចជានៅពេលរង់ចាំឡានក្រុង រថភ្លើ​ង ឬទិញទំនិញជាដើម។ នៅក្នុងនោះស្ថានីយ៍នឹងមានបន្ទាត់ខ្សែបង្ហាញអំពីរបៀបដែលអ្នកត្រូវឈរជាជួរ ហើយសូម្បីតែប្រញាប់បែបនេះក៏ត្រូវរង់ចាំរហូតដល់មនុស្សមុនឡើងមុនសិនដែរ។

ការតម្រង់ជួរដើម្បីទិញផលិតផលពេលខ្លះខ្សែវែងពេកហួសផ្សារ។

#4

ជៀសវាងការបរិភោគពេលធ្វើដំណើរ

ហាងផ្សេងៗគ្នានៅតាមចិញ្ចើម ឬសូម្បីតែម៉ាស៊ីនលក់ភេជ្ជៈជាច្រើន គឺមនុស្សគ្រប់គ្នានឹងផឹកភ្លាមៗនៅពេលចុចទិញ ហើយបោះដប ឬកំប៉ុងចោលនៅក្នុងធុងសម្រាប់ដែលនៅជាប់និងម៉ាស៊ីន។ ទាំងអស់នេះព្រោះពួកគេគិតថាការញ៉ាំនៅពេលធ្វើដំណើរគឺជាទម្លាប់អាក្រក់។

លើកលែងតែការធ្វើដំណើរលើរថភ្លើងដែលមានរយៈចម្ងាយឆ្ងាយ។

#5

កុំចូលក្នុងអាងងូតទឹក ប្រសិនបើអ្នកមិនទាន់ងូតទឹកផ្កាឈូកជម្រះខ្លួន

ស្តាប់មើលទៅមានភាពច្របូកច្របល់ប៉ុន្តែអាងងូតទឹកជប៉ុនដែលមានឈ្មោះថាហ្វូរ៉ូគឺសម្រាប់ការសំរាកលំហែ។ ដូច្នេះអ្នកត្រូវងូតទឹកផ្កាឈូកមុនពេលដែលអ្នកត្រាំទឹកដូចជាអាងងូតទឹកឬអាងងូតទឹកសាធារណៈ។ ជាមួយនឹងវិធានបន្ថែមដែលមានដូចជា កុំស្លៀកសម្លៀកបំពាក់ ប្រសិនបើសក់វែងត្រូវតែចង កុំអោយកន្សែងប៉ះទឹក កុំហែលនៅក្នុងអាង។

Loading...

#6

សូមកុំញើសសំបោរនៅទីសាធារណៈ

ព្រោះការធ្វើបែបនេះគេនឹងឃើញអ្នកថាជាមនុស្សធំដែលដូចជាកូនក្មេង វិធីល្អបំផុតគឺធ្វើវានៅក្នុងបន្ទប់ទឹក។ លើសពីនេះទៅទៀតគេសង្កេតឃើញថាប្រជាជនជប៉ុនចូលចិត្តពាក់ម៉ាសបិទបាំងមាត់របស់ពួកគេ ជាពិសេសនៅរដូវត្រជាក់។ ដោយសារតែពួកគេមិនចង់ចម្លងជំងឺផ្តាសាយទៅកាន់អ្នកដទៃ។

#7

សូមកុំឲ្យលុយធីបឲ្យសោះ

មិនដូចជានៅប្រទេសយើងដែលជាកន្លែងដែលចាំបាច់ត្រូវឲ្យធីប។ ផ្ទុយទៅវិញអ្នកនឹងមើលងាយពួកគេប្រសិនបើអ្នកឲ្យលុយធីបនៅប្រទេសជប៉ុន។ ដោយសារតែថ្លៃសេវាកម្មត្រូវបានបញ្ចូលទៅក្នុងវិក័យប័ត្រម្ហូបអាហាររួចហើយ។

ប្រសិនបើអ្នកព្យាយាមទុកលុយសល់ ពួកគេនឹងរត់ត្រឡប់មកវិញដើម្បីប្រគល់ជូនអ្នកវិញ។ ព្រោះគេគិតថាអ្នកភ្លេចយកលុយអាប់ហើយ។

#8

ចៀសវាងនិយាយទូរស័ព្ទលឺៗនៅពេលធ្វើដំណើរសាធារណៈ

មនុស្សគ្រប់គ្នានិងព្យាយាមនិយាយទូរស័ព្ទយ៉ាងស្ងប់ស្ងាត់ រហ័ស និងស្ងាត់ស្ងៀម។ កត់សម្គាល់នៅពេលជិះរថភ្លើងឬឡានក្រុង។ អ្នកនឹងឃើញថាពួកគេនិងប្រើកាសស្តាប់តន្ត្រី លេងផ្ញើសារទូរស័ព្ទប៉ុន្តែមានភាពស្ងៀមស្ងាត់ណាស់។

ប្រសិនបើមានទូរស័ព្ទខលមកអ្នកសូមព្យាយាមរកន្លែងទំនេរ និយាយតិចៗ។

#9

កុំចង្អុលម្រាមដៃ

វាមើលទៅអាក្រក់ណាស់ប្រសិនបើអ្នកចង្អុលម្រាមដៃរបស់អ្នកទៅមនុស្សណាម្នាក់ឬកន្លែងណាមួយ  ប្រជាជនជប៉ុននឹងចាត់ទុកថាជាបញ្ហាសីលធម៌ដែលមិនសមនឹងធ្វើ។

#10

កុំចាក់ទឹកជ្រលក់នៅលើបាយ

កុំចាក់ទឹកជ្រលក់ចូលក្នុងបាយ ឬចានផ្សេងទៀតព្រោះគេបានរៀបចំជាពិសេសទឹកជ្រលក់រួចហើយ។ បន្ទាប់ពីនោះយកស៊ូស៊ី ឬត្រីឆៅផ្សេងៗជ្រលក់ចូលគ្នា។

#11

ជៀសវាងការទទួលយកឬឱ្យរបស់របរដោយប្រើដៃម្ខាង

ប្រជាជននៅក្នុងប្រទេសនេះនឹងទទួលនិងផ្តល់របស់របរដោយដៃទាំងពីរជានិច្ច។ សូម្បីតែកាតឥណទាន ឬប្រសិនបើត្រូវបង់ប្រាក់នៅក្នុងហាងផ្សេងៗនឹងប្រើវិធីនៃការដាក់ប្រាក់នៅលើថាសតូចមួយជំនួសឱ្យការប្រគល់វាដោយផ្ទាល់ដៃ។

#12

កុំចាក់ស្រាដោយខ្លួនឯង

យើងអាចបន្ថែមភេសជ្ជៈឬស្រាដល់អ្នកដែលនៅជុំវិញយើង ប៉ុន្តែជាដាច់ខាតកុំចាក់បន្ថែមរបស់ខ្លួនឯង ពីព្រោះវាគឺបង្ហាញពីភាពមិនសមរម្យ។ នៅពេលដែលអ្នកបន្ថែមទៅមិត្តភក្តិឬមនុស្សដែលអង្គុយក្បែរអ្នក ពួកគេនឹងធ្វើដូចអ្នកដែរហើយការបំពេញភេសជ្ជៈនឹងត្រូវប្រើដៃពីរកាន់។

Loading...