ជីវិតពិតមិនអាចទាយទុកជាមុនបានទេ តើអ្នកធ្លាប់គិតពីការជួបនរណាម្នាក់ស្លៀកពាក់ដូចអ្នកទេ? ឬឃើញមនុស្សស្រដៀងគ្នា ៤ នាក់នៅលើឡានក្រុង? ទាំងនេះគឺជារឿងចៃដន្យដែលយើងមិនអាចកំណត់បាន។ ហើយសំរាប់ថ្ងៃនេះយើងសូមបង្ហាញជូននូវរឿងចៃដន្យចំនួន ១៦ ដែលអ្នកលេងអ៊ីនធឺណេតចែកចាយទៅកាន់ពិភពលោក។ រឿងដែលបានកើតឡើងចំពោះពួកគេម្នាក់ៗមិនគួរឱ្យជឿ។ តោះប្រិយមិត្ត!!! អូសចុះក្រោមទស្សនាទាំងអស់គ្នា!
១. ខ្ញុំបានរកឃើញប្រអប់ខ្សែភាពយន្តរឿង Twister ពេលកំពុងរើឥវ៉ាន់បន្ទាប់ពីព្យុះកំបុតត្បូងបានកើតឡើងហើយបានធ្វើឲ្យបាក់រលំផ្ទះ។
២. មិត្តខ្ញុំបានផ្ញើរូបនេះមកខ្ញុំហើយនិយាយថា គេបានឃើញមិត្តប្រុសរបស់ខ្ញុំនៅជាមួយនារីម្នាក់។ គាត់ច្បាស់ជាបោកប្រាស់ខ្ញុំ។ តែការពិតសង្សារខ្ញុំគាត់មានបងប្អូនភ្លោះ។
៣. នារីបួននាក់នេះ មានពណ៌សក់ដូចគ្នា!
៤. ដៃគូខ្ញុំនិងខ្ញុំបានទៅចូលរួមពិធីពិជប់លាងហើយបានជួបប្តីប្រពន្ធមួយគូស្លៀកពាក់ដូចពួកយើង។
៥. ថ្ងៃនេះខ្ញុំបានចំណាយប្រាក់ ១២៣,៤៥ ដុល្លារសម្រាប់អាហារពេលល្ងាច។
៦. ខ្ញុំបានបង្ហោះរូបថតនេះជាមួយមនុស្សមិនស្គាល់ម្នាក់នៅខាងក្រោយ។ ស្រាប់តែថ្ងៃនេះគាត់បានរកខ្ញុំហើយបានផ្ញើរូបភាពរបស់គាត់ដើម្បីស្វាគមន៍ខ្ញុំ។
៧. លេខបញ្ជាទិញរបស់ខ្ញុំនៅ McDonald's ដូចទៅនឹងតម្លៃដែលខ្ញុំបានចំណាយ គឺពិតជាមិនគួរឱ្យជឿទាល់តែសោះ។
៨. ខោរបស់ខ្ញុំពិតជាត្រូវបានបង្កើតឡើងដើម្បីថតរូបជាមួយកៅអីនេះ។
៩. បុរសទាំងបីនាក់នៅក្នុងរូបភាពនេះមើលទៅមានមុខមាត់ដូចគ្នា។
១០. និយាយទៅគឺថាខ្ញុំមិនមែនសុបិន្តទេ។
១១. ពពុះនៅក្នុងពែងកាហ្វេរបស់ខ្ញុំដូចជាក្រញាំខ្លាឃ្មុំ។
១២. អាវយឺតរបស់ស្ត្រីនិងពូកដែលបំពាក់លើកៅអីអង្គុយលើឡានក្រុងគឺពិតជាដូចគ្នាខ្លាំងណាស់។
១៣. នេះមិនមែនជា Photoshop ទេតែវាជាការពិត។
១៤. ទីជម្រកសម្រាប់កូនចាបនីមួយៗ។
១៥. ឆ្កែរបស់ខ្ញុំបានផ្តល់កំណើតឱ្យកូនឆ្កែបីក្បាល។ ពួកគេម្នាក់ៗមានចំនួនអ៊ុចៗនៅលើខ្នងរបស់ខ្លួនដោយចៃដន្យ។
១៦. ឪពុកខ្ញុំបានជួបបុរសម្នាក់នៅឯព្រលានយន្តហោះ។ គាត់ស្លៀកសម្លៀកបំពាក់ដូចឪពុកខ្ញុំដែរ។
ប្រភព៖ brightside.me