kalib9

អាងទឹកដ៏អស្ចារ្យបំផុតនៃភូមិមួយនេះបានក្លាយជាចំណុច Selfie និងមានអ្នក​ Followed ជាង ៤ ម៉ឺននាក់ បានប្រែក្លាយជាភូមិដែលមានជាងគេបំផុតទាំង ១០ ក្នុងប្រទេស!

ឥណ្ឌូនេស៊ី ៖ វាមិនមែនជារឿងចម្លែកទេសម្រាប់អាងហែលទឹកមួយដែលមានគណនី Instagram ផ្ទាល់ខ្លួននិងមានអ្នក Followed ជាង ៤ ម៉ឺននាក់។

Umbul Ponggok មិនមែនជាអាងធម្មតាដូចទៅនឹងអាងផ្សេងៗដែលអ្នកធ្លាប់ស្គាល់នោះទេ វាមានទីតាំងស្ថិតនៅកណ្តាលតំបន់ Java ប្រទេសឥណ្ឌូនេស៊ី។ វាមិនធំណាស់ណាទេមានទំហំ ២០x៥០ ម៉ែត្រតែវាមានទឹកថ្លាមិនគួរឱ្យជឿ។ នោះគឺដោយសារតែវាទទួលបានទឹកស្អាតពីប្រភពទឹកចំនួន ៤០ ផ្សេងៗគ្នាក្នុងអត្រា ៨០០ លីត្រក្នុងមួយវិនាទីដែលធ្វើឱ្យទឹកថ្លាដូចកញ្ចក់ធ្វើឱ្យ Umbul Ponggok ក្លាយជាកន្លែងល្អស្រស់ស្អាតបំផុតសម្រាប់ថតរូប Selfie ផុសទៅក្នុងបណ្តាញសង្គម Instagram ។

កាលពី ១៥ ឆ្នាំមុន Ponggok គឺជាភូមិក្រីក្រមួយនិងជាស្រះទឹកនៅក្នុងសហគមន៍ដែលកខ្វក់បំផុត។ វាមានភាពកខ្វក់ដោយសារការប្រើប្រាស់ទឹកជាសាធារណៈ ទាំងការងូតទឹក និងបោកគក់សម្លៀកបំពាក់។ អត្រាគ្មានការងារធ្វើគឺខ្ពស់ណាស់ដែលប្រជាជននៅតំបន់នោះរស់នៅដោយធ្វើកសិកម្ម និងរ៉ែនៅក្បែរនោះ។

សព្វថ្ងៃនេះគឺជាភូមិដែលមានជាងគេបំផុតទាំង ១០ នៅឥណ្ឌូនេស៊ី។ អត្រាគ្មានការងារធ្វើគឺស្ទើរតែសូន្យ។ សេដ្ឋកិច្ចបានងើបឡើងវិញពីវិស័យទេសចរណ៍។ ហើយអរគុណដល់ Umbul Ponggok និង Instagram ។

មូលហេតុនៃការធ្វើឱ្យរូបថត Instagram នៅក្រោមទឹកល្បីល្បាញគឺលោក Junaedi Mulyono ដែលបានប្រែក្លាយ Ponggok ឱ្យទៅជាតំបន់ទេសចរណ៍ដ៏ពេញនិយម។ បន្ទាប់ពីគាត់ត្រូវបានជ្រើសរើសជាមេភូមិនៅឆ្នាំ ២០០៦ គាត់បានចាប់ផ្តើមនាំនិស្សិតមកពីសាកលវិទ្យាល័យ។ នៅក្នុងការស្ទង់មតិសហគមន៍ដើម្បីប្រមូលព័ត៌មានអំពីបញ្ហានៅក្នុងភូមិ។ ធនធានមានប្រសិទ្ធិភាពនិងដំណោះស្រាយដែលអាចកើតមាន។

យោងទៅតាមលោក Mulyono ដែលជាម្ចាស់អាជីវកម្ម Tirta Mandiri នៅក្នុងសហគមន៍គាត់បានស្នើសុំឱ្យប្រជាជនក្នុងតំបន់ជួយវិនិយោគ។ ដោយសន្យាថាពួកគេនឹងទទួលបានកម្រៃជានិរន្តចាប់ពីពេលនេះទៅ។ ទោះបីជាមាននរណាម្នាក់មិនយល់ព្រមក៏ដោយ។ ប៉ុន្តែប្រជាជនជាង ៤៣០ គ្រួសារបានចូលរួមបណ្តាក់ទុន។ អ្នកដែលមិនបានវិនិយោគដំបូងបានផ្លាស់ប្តូរគំនិតរបស់ពួកគេបន្ទាប់ពី Umbul Ponggok កាន់តែមានប្រជាប្រិយភាព ហើយភ្ញៀវទេសចរចាប់ផ្តើមចូលមកកាន់តែច្រើនឡើងៗ។

Loading...

គ្រួសារនីមួយៗដែលវិនិយោគនៅ Tirta Mandiri ដាក់ការវិនិយោគចំនួន ៥ លានរូពី (លុយឥណ្ឌូនេស៊ី) និងទទួលបានប្រាក់ត្រឡប់មកវិញពី ៤០ ម៉ឺនទៅ ៥០ម៉ឺនរូពីក្នុងមួយខែ។

ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះប្រាក់ចំណូលបន្ថែមត្រូវបានបន្ថែមទៅសហគមន៍។ ជាលទ្ធផលកុមារមានការអប់រំល្អនិងលើកកម្ពស់គុណភាពជីវិតរបស់អ្នកភូមិនៅក្នុងសហគមន៍។ ភាគច្រើនធ្វើការឱ្យក្រុមហ៊ុន Tirta Mandiri ។

កាសែត South China Morning Post បានរាយការណ៍ថា កាលពីឆ្នាំ ២០០៥ Ponggok រកចំណូលបានត្រឹមតែ ៨០ លានរូពី សព្វថ្ងៃនេះអាជីវកម្មចម្រុះនៅក្នុងសហគមន៍ជុំវិញអាងទឹកនេះបានជួយបង្កើតប្រាក់ចំនូលក្រុមហ៊ុនចំនួន ១៤.០០០ លានរូពី ក្នុងមួយឆ្នាំដែលត្រៀមនឹងក្លាយជាទីតាំងទទួលស្គាល់ដោយ Klaten Regency និងការជះឥទ្ធិពលវិជ្ជមានពី Instagram ជាច្រើនក្នុងការថតរូប Selfie ដ៏ពេញនិយមនេះ។

បច្ចុប្បន្ននេះ Umbul Ponggok នៅតែមានមនុស្សច្រើនកុះករនៅចុងសប្តាហ៍ ជាមួយនឹងគំនិតថ្មីៗក្នុងការតុបតែងទីតាំងក្រោមទឹកសម្រាប់ថតរូបកាន់តែច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ។ ក្នុងនោះរាប់បញ្ចូលទាំងការដាក់ម៉ូតូ កៅអីកីឡដ្ឋាន ទូរទស្សន៍ចាស់ៗ និងរបស់ជាច្រើនទៀតដែលជាការពេញនិយមអាចមើលឃើញពីការផុសនៅលើបណ្តាញសង្គម Instagram ដែលមានរហូតដល់ទៅ ៤ ម៉ឺននាក់ទាំងនៅក្នុងនិងក្រៅប្រទេស។

និយាយអោយត្រង់ Umbul Ponggok ពិតជាកន្លែងដ៏ល្អមួយដែលស្រដៀងនឹងអាងទឹកដ៏ល្បីនៅប្រទេសជប៉ុន។ យើងសង្ឃឹមថានៅខ្នែរយើងនឹងមានរឿងដ៏ល្អដូចនេះនឹងកើតឡើងឲ្យបានច្រើន៕

ប្រភព : Odditycentral

Loading...