kalib9

មិនគួរឲ្យជឿមែន! បុរសអ៊ីតាលី ២ នាក់ប្រើឡានអណ្តែតទឹកឆ្លងកាត់មហាសមុទ្រអាត្លង់ទិច ចម្ងាយជាង ៥.០០០ គីឡូម៉ែត្រ!

ជឿថាមនុស្សជាច្រើនប្រហែលជាធ្លាប់លឺអំពីរឿងព្រេងនៃដំណើរផ្សងព្រេងដ៏អស្ចារ្យនៅលើសមុទ្រ ហើយប្រហែលជាជឿពីរឿងរ៉ាវទាំងនោះ ។ មានមនុស្សពីរបីនាក់ដែលក្លាហានធ្វើរឿងប្លែកៗដូចជារឿងរ៉ាវដែលយើងនឹងបង្ហាញខាងក្រោម។

ត្រលប់ទៅកាន់ឆ្នាំ ១៩៩៩ Marco Amoretti និងមិត្តរបស់គាត់ឈ្មោះ Colino ជាជនជាតិអ៊ីតាលីបានសំរេចចិត្តធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។ វាប្រហែលជាមិនចម្លែកសម្រាប់បច្ចេកវិទ្យាកាលពី ២០ ឆ្នាំមុនប៉ុន្តែអ្វីដែលធ្វើឱ្យពិភពលោកអស្ចារ្យនោះគឺថា ពួកគេទាំងពីរនឹងប្រើ "រថយន្តអណ្តែតទឹក" គឺជាយានសម្រាប់បេសកកម្មនេះ។

គំនិតដំបូងគឺមកពីឪពុករបស់ Marco គឺលោក Giordio ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក។ ដូច្នេះគាត់បានបង្កើតគំនិតធ្វើបេសកកម្មមិនគួរឱ្យជឿនេះ។ ប៉ុន្តែស្ថានភាពឪពុករបស់គាត់គឺធ្ងន់ធ្ងរណាស់ដែលគាត់មិនអាចធ្វើដំណើរបាន។ ដូច្នេះអ្នកដែលនឹងទទួលរបេសកកម្មដ៏អស្ចារ្យនេះបានក្លាយជាកូនប្រុសទាំងបីរបស់គាត់និង Colino ដើម្បីបំពេញក្តីសុបិន្តរបស់ឪពុកគាត់។

នៅថ្ងៃទី ៤ ខែឧសភាឆ្នាំ ១៩៩៩ បុរស ៤ នាក់បានចាកចេញពីកោះ Canary ពីអ៊ឺរ៉ុបទៅអាមេរិក ពួកគេប្រើរថយន្ត Volkswagen Passat និង Ford Taunus ចងភ្ជាប់នឹងពោងដើម្បីអណ្តែតលើទឹក។

នៅខាងក្នុងរថយន្តអ្នកបើកបរនិងអ្នកធ្វើដំណើរអាចស្នាក់នៅផ្នែកខាងលើដំបូលឡាន និងអាចចេញចូលមកក្នុងឡានវិញតាមរន្ធដំបូលឡាន។

ទោះយ៉ាងណាបងប្អូនរបស់ Marco មិនអាចបន្តធ្វើដំណើរបានទេហើយត្រូវបោះបង់បេសកកម្មនេះព្រោះតែពលរលកខ្លាំង។ ប៉ុន្តែព្រឹត្តិការណ៍នេះមិនអាចបញ្ឈប់ Marco និងមិត្តភក្តិរបស់គាត់ Colino បញ្ចប់បេសកកម្មនេះបានទេ។

Loading...

ធ្វើដំណើរជាមួយឡានដែលបង្កើតឡើងឲ្យអណ្តែតដូចទូកបណ្ដោះអាសន្នដូចនេះមិនមែនជាកិច្ចការងាយស្រួលទេ។ ដោយសារតែពួកគេទាំងពីរត្រូវជួបប្រទះរលកធំៗញឹកញាប់ រួមទាំងត្រូវប្រឈមនឹងព្យុះផងដែរ ហើយជាថ្មីម្តងទៀតពួកគេមិនអាចទាក់ទងពិភពខាងក្រៅបានទេព្រោះទូរស័ព្ទចល័តរបស់ពួកគេភ្ជាប់ដែលភ្ជាប់នឹងផ្កាយរណបត្រូវបានខូច។

ក្នុងកំឡុងពេលធ្វើដំណើរដ៏ក្រៀមក្រំ Marco តែងតែព្យាយាមទាក់ទងបងប្រុសរបស់គាត់ដើម្បីសួរអំពីស្ថានភាពរបស់ឪពុកគាត់។ រហូតដល់បន្ទាប់ពីដំណើរដ៏វែងឆ្ងាយអស់រយៈពេល ៤ ខែរឿងដំបូងដែលMarco ចង់ធ្វើគឺត្រូវត្រលប់មកប្រាប់ឪពុកវិញថា គាត់អាចអនុវត្តបេសកកម្មនៃក្តីសុបិន្តរបស់ឪពុកគាត់បានហើយ។

ប៉ុន្តែគួរឲ្យសោកស្តាយណាស់ ឪពុករបស់ Marco បានចាកចេញពីពិភពលោកនេះដោយបងប្រុសរបស់គាត់មិនបានប្រាប់គាត់ទាល់តែសោះ។ ព្រោះខ្លាចថា Marco នឹងពិបាកចិត្តពេលធ្វើដំណើរលើសមុទ្រ។

ប៉ុន្តែយ៉ាងហោចណាស់មានចម្ងាយជាង ៥.០០០ គីឡូម៉ែត្រឆ្លងកាត់មហាសមុទ្រ Marco និងមិត្ត Colino បានធ្វើឲ្យក្លាយជារឿងព្រេងមួយដែលត្រូវបានគេនិយាយមកដល់សព្វថ្ងៃនេះ។ ហើយអ្នកទាំងពីរបានក្លាយជាមនុស្ស ២ នាក់ដំបូងដែលប្រើឡានបណ្តែតទឹកឆ្លងកាត់មហាសមុទ្រអាត្លង់ទិចដោយជោគជ័យ។

Marco បាននិយាយនៅចុងបញ្ចប់ថា “ ឥឡូវនេះខ្ញុំពិតជាមានមោទកភាពណាស់ដែលបានបង្ហាញពិភពលោក ក្តីសុបិន្តរបស់ឪពុកខ្ញុំគឺពិតជាអាចទៅរួច” ។

 

ប្រភព: boredpanda | អត្ថបទដោយ៖ Sne9

Loading...