"ការធ្លាក់ក្នុងអន្លង់ស្នេហ៍" គឺជាទំនាក់ទំនងសេចក្តីស្នេហាមានដាច់ដោយឡែកពីគ្នា។ មានមនុស្សជាច្រើន បាននិយាយថាអារម្មណ៍ពិសេសៗជាច្រើននៅពេលដែលពួកគេបានជួបវា ក៏ប៉ុន្តែសេចក្តីស្នេហាក៏មិនប្រាកដថាជួបតែរឿងល្អនោះដែរ មានរឿងភ័យខ្លាចជាច្រើនដែលពួកគេតែងតែជួបប្រទះ។
យោងតាមគេហទំព័រ Bright Side បានបង្ហាញប្រាប់នៅហេតុផលសំខាន់ប៉ុន្មានចំនុចដែលអាចជួយឲ្យមិនមានអារម្មណ៍ថា អ្នកមិនស្មុគស្មាញចំពោះទំនាក់ទំនងស្នេហារបស់អ្នក។
© Slumdog Millionaire / Fox Searchlight
ការបង្ហាញថាការឈឺចាប់គឺវាជារឿងពិបាកពីព្រោះមនុស្សភាគច្រើនមានតែភាពល្អឥតខ្ចោះ។ ប៉ុន្តែបញ្ហាទាំងអស់នោះនឹងបង្ហាញថាអ្នកជាអ្នកណា។ អ្នកគួរតែបង្ហាញពីមន្ទិលសង្ស័យ កំហុសអតីតកាល ការប្រព្រឹត្តខុសកាលពីមុនរបស់អ្នកនៅក្នុងទំនាក់ទំនងកន្លងមកដល់ដៃគូរបស់អ្នកដើម្បីជាសេចក្តីទុកចិត្តចំពោះទំនាក់ទំនងរបស់អ្នក។
នោះមានន័យថា អ្នកពិតជាបានផ្តល់ឱកាសឲ្យដៃគូរបស់អ្នកជួយនិងដោះស្រាយបញ្ហាជាមួយគ្នា។
© The Notebook / Warner Bros
ពិតជារឿងលំបាកក្នុងការស្រម៉ៃថាអាចរស់នៅជាមួយមនុស្សដែលអ្នកស្រឡាញ់ជារៀងរហូត។ តាមរយ:ការស្រាវជ្រាវបានបង្ហាញថា ទំនាក់ទំនងគឺកើតឡើងដោយការស្ម័គ្រចិត្តបែបជីវិតប្តីប្រពន្ធ។
ដូច្នេះមានមនុស្សជាច្រើន មានគ្រួសារបែកបាក់ ពីព្រោះពួកគេពុំមានសេក្តីទុកចិត្តទៅលើសេចក្តីស្នេហារបស់ពួកគេ។
© Eternal Sunshine of a Spotless Mind / Universal
មនុស្សជាច្រើនបានជួបដំណើរជីវិតលំបាក ឈឺចាប់ ដែលពួកគេស្ទើតែមិនអាចបើកចិត្តភ្លាមៗ ទទួលយករឿងថ្មីចូលមកក្នុងជីវិត ពីព្រោះពួកគេខ្លាចរអានឹងអតីតកាលដែលកើតឡើងរួចមកហើយ។
ផ្ទុយទៅវិញដៃគូថ្មីរបស់អ្នក គាត់ពិតជាមិនអាចដោះស្រាយបញ្ហាចាស់ៗរបស់អ្នក ប៉ុន្តែគាត់អាចបត់បែននិងបញ្ជាសបញ្ហាដែលធ្លាប់កើតឡើងចំពោះអ្នក។
ប្រសិនបើអ្នកជាមនុស្សដែលខ្វល់តែពីខ្លួនឯង អ្នកនឹងក្លាយជាមនុស្សឯកា ហើយទំនាក់ទំនងខាងក្រៅវារឹតតែធ្វើឲ្យអ្នកធុញទ្រាន់ទៅវិញទេ។ ទំនាក់ទំនងសេចក្តីស្នេហាអ្នកនឹងទាមទារឲ្យគូភាគីរបស់អ្នកផ្តោតអារម្មណ៍ទៅលើអ្នកតែម្នាក់ ដូច្នេះតាមការស្រាវជ្រាវបានឲ្យដឹងថាការទាមទារខ្លាំងពេកអាចធ្វើឲ្យអ្នកឯកាទៅវិញទេ។
© Revolutionary Road / Paramount Pictures
មនុស្សមានការផ្លាស់ប្តូរ ចំណាប់អារម្មណ៍ ផ្លាស់ប្តូរមិនដូចគ្នា។ អ្នកបានឃើញរឿងរ៉ាវជាច្រើនកើតឡើងលើមិត្តភ័ក្តិ គ្រួសាររបស់អ្នក ឬកើតឡើងលើមិត្តរួមការងារ។ ប៉ុន្តែសេចក្តីស្រឡាញ់ជារឿងស្រស់ស្រាយបំផុតសម្រាប់រាល់ជីវិតមនុស្ស ប៉ុន្តែវាពិតជារឿងពិបាកនៅពេលដែលអ្នកមិនយល់ពីភាពបត់បែនរបស់វា។ ហើយនៅពេលអ្នកមិនអាចដោះស្រាយវាបានអ្នកនិងព្យាយាមគេចវេសហើយស្វែងរករឿងរ៉ាវថ្មីជំនួសវិញ។
© The Notebook / Warner Bros
ពេលខ្លះសេចក្តីស្នេហាធ្វើឲ្យអ្នកមានអារម្មណ៍ថាសប្បាយ កើតទុក្ខ ពិបាកចិត្ត អន់ចិត្ត។ បើសិនអ្នកមិនអាចទប់ស្កាត់អារម្មណ៍របស់អ្នកបានល្អ។
© No Strings Attached / Paramount
ការណាត់ជួបអាចជារឿងពិបាកបើសិនអ្នកជាមនុស្សមានការអៀនខ្មាស់។ មនុស្សជាច្រើននិយាយថា ការណាត់ជួបគឺជារឿងពិបាកសម្រាប់ការរស់នៅនាពេលបច្ចុប្បន្ននេះ ពីព្រោះការណាត់ជួបប្រៀបដូចជាការស្វែងយល់ទៅលើចំនង់ចំណូលចិត្តរបស់គូភាគីដែលពួកគេអាចស្វែងយល់ពីគ្នាថា តើការជួបណាត់នោះអាចធ្វើឲ្យពួកគេអាចបន្តជាមួយគ្នាបានរហូតឬទេ?
© La La Land / Summit Entertainment
ជាការពិតណាស់ពួកយើងជាមនុស្សដែលងាយនឹងទទួលយកការកោតសរសើរ ក៏ប៉ុន្តែគេតែងតែខ្លាចថាពេលគេមានទំនាក់ទំនងជ្រាលជ្រៅរវាងគូភាគីព្រោះថារឿងជាច្រើនបានកើតឡើងនៅពេលដែលអ្នកឲ្យតម្លៃទៅលើពួកគេខ្លាំងពេកដោយខុសពីភាពពិតនោះអ្នកនិងមានអារម្មណ៍ថាខកចិត្ត។
ផ្ទុយទៅវិញបើការលើកទឹកចិត្តមនុស្សដែលអ្នកស្រឡាញ់ក្នុងភាពត្រឹមត្រូវអ្នកនិងអាចធ្វើអោយនាងឬគាត់ក្លាយជាមនុស្សល្អដូចដែលអ្នកគិត។
© Martha Marcy May Marlene / Fox Searchlight Pictures
អ្នកពេញចិត្តនូវអ្វីៗជារបស់ខ្លួនឯង។ ហើយអ្នកព្យាយាមជំនះរាល់ឧបសគ្គដើម្បីបំពេញបំនងដែលអ្នកចង់បាន។ អ្នកពិតជាខ្លាចថាការដែលអ្នកមានទំនាក់ទំនងជាមួយនរណាម្នាក់នឹងផ្លាស់ប្តូរអ្នកពីរឿងដែលអ្នកស្រឡាញ់បំផុត។
ហើយវានឹងធ្វើឲ្យអ្នកគិតថាការផ្លាស់ប្តូរទាំងនោះវាជាបញ្ហាធ្វើឲ្យអ្នកខ្លាចទៅវិញ ហើយអ្នកនឹងគិតថាការរស់នៅម្នាក់ឯងគឺជារឿងល្អបំផុត។
© Thelma & Louise / MGM
ស្នេហាធ្វើឲ្យមានការផ្លាស់ប្តូរ រីឯជីវិតឯកាក៏មិនមែនជារឿងអាក្រក់។ អ្នកបានធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីទទួលបានលទ្ធផលល្អប្រសើរ អ្នកព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយមិត្តភ័ក្តិ ហើយអ្នកបានកសាងគ្រឹះយ៉ាងរឹងមាំសម្រាប់ខ្លួនអ្នក។
រឿងដែលមានតម្លៃរបស់អ្នកនឹងត្រូវបាត់បង់បើសិនអ្នកមិនមានទំនុកចិត្ត ប៉ុន្តែដូចពាក្យគេនិយាយថា បើអ្នកមិនប្រថុយអ្នកនិងមិនបានអ្វីជាទីពេញចិត្តឡើយ។
© How I Met Your Mother/ 20th Century Fox Television
ការហាមប្រាមគេមិនឲ្យនិយាយពីអ្នកវាជារឿងពិបាកណាស់។ ព្រោះមិនថាគ្រួសារឬមិត្តភ័ក្តិពួកគេតែងតែមានការបារម្ភចំពោះអ្នក។ អ្វីៗដែលពួកគេគិតអាចធ្វើឲ្យប៉ះពាល់ដល់ក្តីស្នេហារបស់អ្នក ប៉ុន្តែរឿងខ្លះវាមិនគួរឲ្យអ្នកយកទុកក្នុងចិត្តឡើយ។
គ្រាន់តែដឹងថាដៃគូរបស់អ្នកគឺជាមនុស្សដែលអ្នកស្គាល់ច្បាស់បំផុតទៅបានហើយ។ សេចក្តីស្រឡាញ់រវៀងគ្នានឹងគ្នាតែងតែមានភាពខុសគ្នាព្រោះមនុស្សជាច្រើនមានអារម្មណ៍ល្អ ហើយជួបមនុស្សពិសេសេក្នុងជីវិតរៀងខ្លួន។
តើអ្នកមានអារម្មណ៍ខ្លាចធ្លាក់ក្នុងអន្លង់ស្នេហ៍ទេ? អនុញ្ញាតឱ្យយើងដឹងពីមូលហេតុរបស់អ្នកនិងរបៀបដែលអ្នកដោះស្រាយវានៅក្នុងមតិយោបល់ខាងក្រោម៕
ប្រភព៖ BrightSide | អត្ថបទដោយ៖ Sne9