kalib9

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង អះអាងថាលោកគីម ជិះសេះសដល់កំពូលភ្នំខ្ពស់បំផុតនៅកូរ៉េខាងជើង អ្នកនិយមលេងអ៊ីនធឺណេតជឿថាគាត់ធ្វើត្រាប់តាម លោកពូទីន!

ដូចដែលយើងដឹងហើយ នៅពេលណាមានព័ត៌មានអំពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជារឿយៗក្លាយជាការផ្តោតអារម្មណ៍របស់ពិភពលោករាល់ពេល ប៉ុន្តែពេលនេះវាខុសគ្នាបន្តិច ព្រោះនេះមិនមែនជាព័ត៌មានអំពីការបាញ់មីស៊ីលទេ មិនមែនជាព័ត៌មានអំពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរទេ វាមិនមែនជាព័ត៌មានដែលបង្ហាញពីកម្លាំងសភាអាវុធរបស់កងទ័ពកូរ៉េខាងជើងទេ។ ប៉ុន្តែវាអាចមើលទៅអស្ចារ្យជាងនេះទៅទៀត។

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានបញ្ចេញរូបភាពជាបន្តបន្ទាប់ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។ វាជារូបភាពរបស់លោកគីម ជិះសេះពណ៌សឆើតឆាយនៅលើកំពូលភ្នំទឹកកក ដែលជាភ្នំខ្ពស់បំផុតនៅកូរ៉េខាងជើង។

ជាការពិតណាស់អ្វីដែលបានកើតឡើងមិនមែនជារឿងចម្លែកទេ។ នរណាម្នាក់នឹងជិះសេះពណ៌សដែលមើលទៅស្រស់ស្អាតដូចជា Gandalf's Shadowfax ពីក្នុងខ្សែភាពយន្ត The Lord of the Rings នៅលើកំពូលភ្នំកម្ពស់ ២.៧៥០ ម៉ែត្រចំកណ្តាលព្រិលទឹកកក។

ពេលនៅលើភ្នំ Pectu ចាត់ទុកថាជាកន្លែងពិសេសមួយដែលមានរឿងព្រេងនិទានជាច្រើន ហើយគេក៏ដឹងដែរថានេះជាស្រុកកំណើតរបស់លោក គីម ជុងអ៊ីល ឪពុករបស់លោក គីម ជុងអ៊ីន។

រាល់សកម្មភាពរបស់លោក គីម ជុងអ៊ុន មានគោលបំណងលាក់កំបាំង ហើយលើកនេះក៏មិនខុសអ្វីដែរ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងអះអាងដូច្នេះ លោកគីម បានជិះសេះពណ៌សទៅលើកំពូលភ្នំដោយកែវភ្នែកដ៏ភ្លឺថ្លា។ ទន្ទឹមនឹងការដឹងនាំលើផ្លូវលំបាកសម្រាប់កូរ៉េខាងជើងដើម្បីក្លាយជាប្រទេសដែលមានឥទ្ធិពលបំផុត ដោយមានជំនឿនិងការប្តេជ្ញាចិត្តដូចគាត់។

Loading...

ខណៈដែលអ្នកជំនាញសន្តិសុខអន្តរជាតិជឿជាក់ថា លោគីម គ្រាន់តែចង់បង្ហាញពីអំណាចរបស់គាត់តែប៉ុណ្ណោះ។

 

ចំពោះមតិដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ លោកគីម ប្រហែលជាគ្រាន់តែចង់ធ្វើដូចជីតារបស់គាត់ ឬគ្រាន់តែចង់ធ្វើដូច លោពូទីន។

ហើយហួសពីការពិត វាជាជំនាញរបស់អ្នកនិយមលេងអ៊ីនធឺណេតដែលតែងតែផ្លាស់ប្តូររូបភាពរបស់ លោកគីម ទៅជាអនុស្សាវរីយ៍គួរឱ្យអស់សំណើចហើយពេលនេះក៏មិនខុសគ្នាដែរ។

Loading...