kalib9

ប្រសិនបើព្រះនាង Disney តុបតែងក្នុងថ្ងៃ Halloween ប្រែក្លាយមុខមាត់ជាមនុស្សអាក្រក់ នៅក្នុងខ្សែភាពយន្តភ័យរន្ធត់ តើនឹងទៅជាយ៉ាងណា?

នាង Anastasia Kosoya Nova អាយុ ២៩ ឆ្នាំជាសិល្បៈករជនជាតិរុស្ស៊ីដែលចូលចិត្តគំនូរជីវចល Disney ហើយតែងតែប្រើតួអង្គនៅក្នុងរឿងរបស់ Disney ដើម្បីបង្កើតគំនិតធ្វើឲ្យតួអង្គទាំងនោះហាក់នៅក្នុងពិភពខាងក្រៅ។ ដើម្បីស្វាគមន៍ក្នុងរដូវបុណ្យ Halloween ឆ្នាំនេះ Anastasia បានសម្រេចចិត្តផ្លាស់ប្តូរព្រះនាង Disney ទៅជាអ្វីដែលយើងមិនដែលនឹកស្មានដល់ពីមុនមក។

នាងបាននិយាយថា "ខ្ញុំចូលចិត្តគូរគំនូរតាំងពីខ្ញុំមានអាយុ ៨ ឆ្នាំ។ ខ្ញុំសុបិនចង់ក្លាយជាអ្នករចនាម៉ូដរហូតដល់ខ្ញុំចូលរៀននៅសាលាសិល្បៈរយៈពេល ៦ ឆ្នាំ" ។ “ ខ្ញុំស្រឡាញ់បុណ្យ Halloween ។ នៅប្រទេសរុស្ស៊ី ប្រជាជនមិនចេញទៅក្រៅដើម្បីអបអរពិធីបុណ្យនេះដូចនៅអាមេរិចទេ។ ប៉ុន្តែខ្ញុំចង់មានភាពសប្បាយរីករាយ ខណៈខ្ញុំជាអ្នកគាំទ្រតុក្កតាឌីជីថលនិងខ្សែភាពយន្តភ័យរន្ធត់” ។

ហើយនេះគឺជាផ្នែកមួយនៃការងាររបស់នាង ដែលបានជ្រើសរើសយកព្រះនាង Disney និងតួអង្គនៅក្នុងខ្សែភាពយន្ដដែលជាតួអង្គសុភាព ឲ្យក្លាយជាតួអង្គគួរខ្លាចភ័យរន្ធត់ដើម្បីផ្គូរផ្គងគ្នាយ៉ាងល្អឥតខ្ចោះរបស់តួអង្គរបស់ Disney ទាំងនោះ។

  1. Ariel Penn Weiss

2. Rapunzel ស្លៀកពាក់ជាកូនក្រមុំពីក្នុងរឿង Corpse Bride

3. Jasmine ត្រូវបានតែងជា Ghostface ពីរឿង Scream

4. Merida ស្លៀកពាក់ក្នុងឈុតក្នុងរឿង Child’s Play

Loading...

5. Mulan ស្លៀកពាក់ឈុតរបស់ Samara Morgan ពីសាច់រឿង The Ring

6. Pocahontas ត្រូវបានតែងខ្លួនពីរឿង Saw

7. Jasmine ស្លៀកពាក់ជា La Katrina ដែលជាក្មេងស្រីរឿងព្រេងនិទានមកពីម៉ិកស៊ិក។

8. Cinderella ត្រូវបានស្លៀកពាក់ជា Zombies។

9. Tiana ត្រូវបានតែងជា Freddy Krueger ពីរឿង A Nightmare on Elm Street។

10. Belle ស្លៀកពាក់ជាមនុស្សចចក។

11. Aurora ស្លៀកពាក់ដូច scarlet Crow ក្នុងសៀវភៅ DC Comics

ប្រភព : instagram | boredpanda

Loading...