kalib9

ការច្នៃប្រតិដ្ឋក៏មហិមាចំនួន ៥ ដែលយើងមិនអាចជឿថា ការងារទាំងនេះត្រូវបានបង្កើតឡើងនៅក្នុងគុក!

ការច្នៃប្រតិដ្ឋក៏មហិមាចំនួន ៥ ដែលយើងមិនអាចជឿថាទាំងនេះជាការងារដែលត្រូវបានផលិតឡើងនៅក្នុងគុក។

#1

លោក ដេវីត ម៉ាសល់ វីល្លាម​ (David Marshall Williams)

លោក David Marshall Williams កើតនៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ១៩០០ ឪពុករបស់គាត់ជាអ្នកជំនាញខាងកសិកម្ម។ ឪពុករបស់គាត់ជាមនុស្សល្អម្នាក់នៅក្នុងស្រុក Carorina ។ កាលនៅក្មេង វិល្លាមមិនចូលចិត្តសាលា ចូលចិត្តរត់លេងនៅខាងក្រៅ ប៉ុន្តែមានរឿងមួយដែលគាត់ជំនាញគឺគាត់ប្រមូលកាំភ្លើង !! ទន្ទឹមនឹងការបង្កើតកាំភ្លើងដោយផ្ទាល់ខ្លួនរបស់គាត់។

លោក ដេវីត ម៉ាសល់ វីល្លាម​ (David Marshall Williams)

1-เดวิด-มาร์แชลล์-วิลเลียมส์-David-Marshall-Williams

ពេលលោកធំពេញវ័យឡើង គាត់ក៏បានបើកអាជីវកម្មផលិតស្រាខុសច្បាប់ផងដែរ។ ដំបូងវាស្របច្បាប់ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលបញ្ឈប់ឲ្យផលិតស្រា ប៉ុន្តែគាត់មិនបានបញ្ឈប់ទេ។ រហូតមកដល់ខែមិថុនាឆ្នាំ ១៩២០ សន្តិសុខក្នុងតំបន់រួមជាមួយមន្ត្រីរាជការបានឡោមព័ទ្ធរោងម៉ាស៊ីនរបស់លោកដើម្បីចាប់គាត់ពីបទរំលោភច្បាប់។

ធ្វើឱ្យលោក ដេវីត និងមិត្តភ័ក្តិបានប្រយុទ្ធគ្នាក្នុងភាពច្របូកច្របល់ ជាលទ្ធផលគាត់បានសម្លាប់មន្រ្តីម្នាក់ដូច្នេះគាត់បានរត់គេចខ្លួនប៉ុន្តែទីបំផុតគាត់ត្រូវបានចាប់ខ្លួននឹងត្រូវជាប់គុក ៣០ ឆ្នាំហើយនេះគឺជាការចាប់ផ្តើមនៃការផ្លាស់ប្តូរពិភពលោកពីព្រោះនៅក្នុងពន្ធនាគារគាត់មានសិទ្ធិខ្លះៗ។

1-เดวิด-มาร์แชลล์-วิลเลียมส์-David-Marshall-Williams2_resize

នៅក្នុងគុកគាត់មានឯកសិទ្ធិប្រមូលកាំភ្លើងនិងរចនាកាំភ្លើងតាមការចង់បាន នៅក្នុងនោះគាត់បានបង្កើតកាំភ្លើងដែលដាក់ឈ្មោះថាហ្គាសភីស្តុន(gas-piston) ព្រោះគាត់ឃើញថាកាំភ្លើងដែលប្រើដោយមន្រ្តីនោះមិនសមសម្រាប់ការបាញ់អ្នកទោសទេ (ក្នុងករណីអ្នកទោសប្រព្រឹត្តអំពើហិង្សា)។

គាត់ជាអ្នករចនាកាំភ្លើងនៅក្នុងគុក​ កាំភ្លើងដែលគាត់បានបង្កើតមានប្រយោជន៍ក្នុងវិស័យជាច្រើនដូចជាធ្វើឱ្យកាំភ្លើងបាញ់លឿនរហ័ស មានថាមពលខ្លាំង និងគឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយទំងន់កាំភ្លើង រហូតមកដល់សព្វថ្ងៃនេះ ៩៩,៩% នៃប្រព័ន្ធកាំភ្លើងហ្គាសប្រើគោលការណ៍ទាំងអស់របស់ ដេវីត ម៉ាសល់ វីល្លាម

#2

លោកវីល្លាម អេឌីស (William Addis)

វាស្ទើរតែមិនគួរឱ្យជឿដែលថាគុកកខ្វក់អាចក្លាយជាប្រភពដើមនៃឧបករណ៍សំអាតដូចជា "ច្រាស់ដុសធ្មេញ" ហើយនេះគឺជាអ្វីដែលធ្វើឱ្យវាក្លាយជាវត្ថុមួយដែលមិនអាចខ្វះបានបំផុតនៅលើពិភពលោក។ តាមពិតកាលពីមុនមនុស្សជាច្រើនបានប្រើច្រាសដុសធ្មេញដូចជាមែកឈើ ស្លាបបក្សី ឆ្អឹងសត្វ ឬរោមសត្វកាំប្រម៉ា។

រហូតដល់លោកវីល្លាម អេឌីស ដែលមានដើមកំណើតនៅ​ Kirkkenwall ដែលបានប្រព្រឹត្តអំពើខុសច្បាប់ដោយប្រើអំពើហឹង្សាត្រូវបានជាប់គុកក្នុងឆ្នាំ ១៧៧០ ហើយគាត់បានបង្កើតច្រាសដុសធ្មេញនៅក្រោយគាត់បានជាប់គុក ដែលត្រូវបានគេចាត់ទុកថាជាមនុស្សដំបូងគេដែលផលិតច្រាស់ដុសធ្មេញដែលមិនធ្លាប់មានពីមុនមក។

លោកវីល្លាម អេឌីស (William Addis)

2

ច្រាស់ដុសធ្មេញដែលលោកបានផលិត

2.2

នៅពេលនោះប្រជាជនទាំងក្នុងនិងក្រៅពន្ធនាគារបានដុសធ្មេញរបស់ពួកគេដោយប្រើអំបិលឬសូដាដើម្បីដុសធ្មេញរបស់ពួកគេរួមទាំងលោក អេឌីស ផងដែរ។ គាត់ធ្វើបែបនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលគាត់គិតថាវាជាការប្រសើរណាស់ដែលមានឧបករណ៍អាចសម្អាតធ្មេញបាន។

2.3

នៅពេល Addis បានចេញពីគុក គាត់ចាប់ផ្តើមអាជីវកម្មបង្កើតច្រាសដុសធ្មេញសម្រាប់លក់ដូចអ្វីដែលគាត់បានសង្ឃឹមក្នុងចិត្ត។ ហើយវាត្រូវបានគេលក់រហូតមកដល់សព្វថ្ងៃ (គាត់បានស្លាប់នៅឆ្នាំ 1840) ដែលរចនាប័ទ្មនិងការបន្ថែមពណ៌ត្រូវបានផ្លាស់ប្តូរនិងបង្កើតថ្មីម្តងទៀតដោយអ្នកបង្កើតក្រោយទៀត។

#3

លោកជែស ហាវឡី (Jesse Hawley)

លោកជាអាជីវករលក់ម្សៅនៅជែនណឺវ៉ា ក្រុងញូវយ៉ក។ គាត់ត្រូវបានជាប់ពន្ធនាគារនៅឆ្នាំ ១៨០៧ ដោយសារបញ្ហាដឹកជញ្ជូន គាត់បានជំពាក់ពន្ធ ២០ ខែ។

លោកជែស ហាវឡី (Jesse Hawley)

3.1

Loading...

ចាប់ផ្តើមក្នុងពេលដែលគាត់ជាប់គុក គាត់បានសរសេរអត្ថបទមួយដែលមានចំណងជើងថា“ Hercules” ដែលត្រូវបានគេសន្មត់ថាជីកប្រឡាយ Erie Canal ទៅកាន់ទន្លេ Hudson​ ដើម្បីដោះស្រាយបញ្ហាដឹកជញ្ជូន។ ការងាររបស់គាត់បានក្លាយជារឿងគួរឱ្យកត់សម្គាល់ណាស់ដែលមនុស្សដែលពាក់ព័ន្ធមានគំនិតជីកប្រឡាយដើម្បីឱ្យវាក្លាយជាការពិត។ ហើយអត្ថបទរបស់គាត់បានបង្ហាញថាមានឥទ្ធិពលពិតប្រាកដក្នុងការអភិវឌ្ឍប្រឡាយ ប្រឡាយ Erie Canal​ ធ្វើឱ្យអាមេរិចរីកចម្រើនរហូតមកដល់សព្វថ្ងៃ។

ប្រឡាយ Erie Canal គឺជាប្រឡាយជីកមានប្រវែង ៣៦៣ ម៉ាយល៍ (៥៨៤ គីឡូម៉ែត្រ) ពីអាល់ប៊ីនី ទៅដល់ Buffalo ចាប់ផ្តើមជីកនៅឆ្នាំ ១៨១៧-១៨២៥ (បើកជាផ្លូវការនៅថ្ងៃទី ២៦ ខែតុលាឆ្នាំ ១៨២៥) ។ ) វាជាផ្នែកសំខាន់ណាស់សម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅអាមេរិកខាងជើង។

ប្រឡាយ Erie Canal

3.2

កាលពីដើមឡើងអាមេរិកប្រើមធ្យោបាយដឹកជញ្ជូនដោយរទេះសេះ ប៉ុន្តែបន្ទាប់ពីសាងសង់ប្រឡាយបង្កើនការដឹកជញ្ជូនតាមកប៉ាល់ហើយនេះគឺជាកំពង់ផែតែមួយគត់នៅក្នុងតំបន់ដែលអាចដឹកទំនិញចេញទៅកាន់អាត្លង់ទិច។ លទ្ធផលនៅទីក្រុងញូវយ៉កបានក្លាយជាទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់អាមេរិកយ៉ាងឆាប់រហ័ស វាក៏ជម្រុញលំហូរវិនិយោគនៅក្នុងវិស័យដឹកជញ្ជូននិងកំណើនសេដ្ឋកិច្ចថ្មីៗនៅសហរដ្ឋអាមេរិក។

ប្រឡាយ Erie Canal

3.3

#4

លោក រ៉ូបឺត ហ្វ្រែនគ្លីន (Franklin Robert Stroud)

រ៉ូបឺតហ្វ្រែនគ្លីន (២៨ មករា ១៨៩០ - ២១ វិច្ឆិកា ១៩៦៣) មុនក្លាយជាអ្នកទោស គាត់ក៏ជាក្មេងជំទង់ដែលមានចិត្តក្តៅនៅក្រុងវ៉ាស៊ីនតោន។ លោកបានធ្លាក់ក្នុងអន្លង់ស្នេហ៍លើនារីម្នាក់ តាមពិតអ្នកទាំងពីរគួរតែមានសុភមង្គលជារៀងរហូត។ ប៉ុន្តែគួរឱ្យស្តាយ នៅពេលក្រោយមកគាត់បានសម្លាប់មិត្តស្រីរបស់គាត់យ៉ាងសាហាវ។ បណ្តាលឱ្យគាត់ត្រូវបានផ្តន្ទាទោសឱ្យជាប់គុករយៈពេល ១២ ឆ្នាំពីបទឃាតកម្មនិងបានជាប់គុកនៅក្នុងពន្ធនាគារ Alcatraz។

លោក រ៉ូបឺត ហ្វ្រែនគ្លីន (Franklin Robert Stroud)

4.1

មើលទៅជីវិតរបស់គាត់គឺដូចជាអ្នកទោសធម្មតា។ ប៉ុន្តែវាចម្លែកបន្តិច ពេលគាត់ជាប់ពន្ធនាគារ គាត់បានរកឃើញក្តីស្រឡាញ់ថ្មីគឺ "បក្សី" គាត់ចាប់ផ្តើមស្រឡាញ់បក្សី។ ស្រឡាញ់ដល់កម្រិតដែលចិញ្ចឹមបក្សីនៅក្នុងគុក ដែលក្នុងនោះច្បាប់ពន្ធនាគារហាមឃាត់ការចិញ្ចឹមសត្វ (ដល់ចំណុចដែលគាត់ត្រូវផ្លាស់ទៅពន្ធនាគារ Alcatraz)។

4.2

ទោះជាយ៉ាងណាក៏ដោយគាត់បានក្លាយជាអ្នកជំនាញខាងបក្សី ហើយបានសរសេរសៀវភៅដែលមានចំណងជើងថា iseases of Canaries​ និង Stroud’s Digest on the Diseases of Birds អំពីពពួកដង្កូវ និងជំងឺនៅក្នុងបក្សី។ ដែលមានការចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសហគមន៍បសុពេទ្យ ទាក់ទងនឹងរោគសាស្ត្រទោះបីជាវេជ្ជបណ្ឌិតបានកំណត់ថាគាត់ឆ្កួតក៏ដោយ។

ទោះយ៉ាងណាក៏ដោយគាត់មាន IQ ១៣៤ ហើយលើសពីនេះរឿងរ៉ាវរបស់គាត់ត្រូវបានបង្កើតឡើងជាខ្សែភាពយន្តដែលមានចំណងជើងថា Birdman of Alcatraz ដែលបានក្លាយជាការបំផុសគំនិតសម្រាប់ខ្សែភាពយន្តបែបគុករហូតដល់សព្វថ្ងៃ។

ខ្សែភាពយន្តរឿង Birdman of Alcatraz

4.3

#5

លោក មីហ្គែល​ ឌឺ សឺវ៉ង់ (Miguel de Cervantes Saavedra)

លោក Miguel de Cervantes នៅក្នុងគ្រួសារវណ្ណៈកណ្តាលក្នុងឆ្នាំ ១៥៤៧-១៦១៦ នៅឯ Alcalá de Henares ប្រទេសអេស្ប៉ាញ គាត់មិនដែលសិក្សានៅសកលវិទ្យាល័យទេ។ គាត់ជាទាហាននិងរងរបួសរហូតដល់ដៃឆ្វេងរបស់គាត់ពិការ។ ខណៈពេលដែលត្រូវបានបានចាប់ខ្លួនដោយចោរសមុទ្រនៅអាល់ហ្សេរី។

គាត់បានជាប់គុកតាំងពីឆ្នាំ ១៥៧៥ រហូតដល់ពួកឧទ្ទាមបានទទួលប្រាក់លោះហើយដោះលែងគាត់នៅឆ្នាំ ១៥៨០ ប៉ុន្តែជីវិតរបស់គាត់បានជាប់គុកម្តងទៀតនៅឆ្នាំ ១៥៩៧ ដោយសារការចោទប្រកាន់ពីបទជំពាក់បំណុល។ ពេលនៅក្នុងគុកគាត់បានសរសេរសៀវភៅប្រលោមលោកចំនងជើងថា Don Quixote ។ (បោះពុម្ពផ្សាយលើកដំបូងនៅឆ្នាំ ១៦០៥)

លោក មីហ្គែល​ ឌឺ សឺវ៉ង់ (Miguel de Cervantes Saavedra)

5.1

 

5.2

ប្រលោមលោក Don Quixote

5.3

ប្រភព៖ uknowledge.org

Loading...