kalib9

ល្បឿនលឿនបំផុតទាំង ១០ នៅលើពិភពលោក ដែលលោកអ្នកមិនធ្លាប់បានដឹង!

ល្បឿនដែលលឿនអាចមាននៅគ្រប់ទីកន្លែងក្នុងពិភពលោក។ មិនថាមនុស្សសត្វឬម៉ាស៊ីនទេ ប៉ុន្តែតើអ្នកដឹងទេថាល្បឿនដែលលឿនជាងគេនៅក្នុងប្រភេទនីមួយៗហើយតើវាលឿនប៉ុណ្ណា? ថ្ងៃនេះអ្នកនឹងជួបមនុស្សដែលរត់លឿនបំផុតនៅលើពិភពលោក សត្វលើដីដែលលឿនបំផុត បក្សីដែលហោះលឿនបំផុត ត្រីដែលហែលលឿនបំផុតនៅលើពិភពលោក។ ហើយនេះគឺជាអ្វីដែលមានល្បឿនលឿនបំផុតទាំង ១០ ដែលក្រុមការងារយើងលើកយកមកបង្ហាញជូនប្រិយមិត្ត។

#1 មនុស្សដែលរត់លឿនបំផុតនៅលើពិភពលោក

Usain Bolt (កើតនៅថ្ងៃទី ២១ ខែសីហាឆ្នាំ ១៩៨៦) គឺជាអ្នករត់ប្រណាំងសញ្ជាតិចាម៉ៃកាដែលមានឈ្មោះហៅក្រៅថា "The Lightning Bolt" ជាអ្នកកាន់កំណត់ត្រាពិភពលោកដោយរត់ ១០០ ម៉ែត្រប្រើរយៈពេលតែ ៩,៥៨ វិនាទី។ ល្បឿនដែលរត់លឿនបំផុតនៅឆ្នាំ ២០០៩ គឺ ៤៥ គីឡូម៉ែត្រ / ម៉ោង។

#2 បក្សីហោះលឿនបំផុតនៅលើពិភពលោក

សត្វ peregrine falcon គឺជាបក្សីដែលអាចហោះបានលឿនបំផុត។ ល្បឿនអតិបរមា នឹងកើតឡើងនៅពេលការសំកាំងចុះពីកម្ពស់ខ្ពស់ ល្បឿនលឿនបំផុត ៣៨៩ គីឡូម៉ែត្រ/១ម៉ោង។

#3 ត្រីដែលហែលលឿនបំផុតនៅលើពិភពលោក

ត្រី (Black marlin) គឺជាត្រីសមុទ្រធំមួយដែលសកម្មនិងរហ័សរហួន។ ត្រីដែលអាចហែលបានលឿនបំផុតនៅលើពិភពលោក។ ជាមួយនឹងសាច់ដុំដ៏មានឥទ្ធិពល និងឆ្អឹងខ្នងដែលអាចបត់បែនបានខ្ពស់ ល្បឿនអតិបរិមារបស់វា ១២៩ គីឡូម៉ែត្រ/១ម៉ោង។

#4 សត្វរស់នៅលើដីលឿនបំផុតនៅលើពិភពលោក។

ខ្លា (Cheetah) គឺជាខ្លាដែលមានរាងតូច។ វាមិនអាចស្រែកគ្រហឹមបានដូចខ្លាដ៏ទៃទេ។ ខ្លា​ឈីតាគឺជាសត្វដែលរត់លឿនបំផុត វាអាចរត់បានក្នុងល្បឿនប្រហែល ១១០-១២០ គីឡូម៉ែត្រ/១ម៉ោង។  វាត្រូវបានគេចាត់ទុកថាជាសត្វនៅលើដីដែលលឿនបំផុតនៅលើពិភពលោក។

#5 បក្សីដែលរត់លឿនបំផុតនៅលើពិភពលោក

បក្សីធំជាងគេបំផុតនៅលើពិភពលោក មានដើមកំណើតនៅទ្វីបអាហ្វ្រិក ទំហំមាឌពេញវ័យមានកំពស់ប្រហែល ២ - ២,៥ ម៉ែត្រ និងមានទំងន់ប្រហែល ១៦០ គីឡូក្រាម។ វាអាចរស់បានរហូតដល់អាយុ ៦៥-៧៥ ឆ្នាំ ក្បាលតូច កវែង ភ្នែកធំ រោមភ្នែកវែងហើយរឹងមាំ។ វាមិនអាចហោះហើរបានទេតែអាចរត់បានក្នុងល្បឿនអតិបរមា ៩៦ គីឡូម៉ែត្រ/១ម៉ោង។

#6 កប៉ាល់លឿនបំផុត

Loading...

នៅឆ្នាំ ១៩៧៧ កប៉ាលដែលប្រើម៉ាស៊ីនយន្តហោះប្រណាំងខេនវ៉ារប៊ីបានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ពិភពលោក អាចឈានដល់ល្បឿនកំពូល ៥១១ គីឡូម៉ែត្រ/១ម៉ោង។

#7 រថយន្តលឿនបំផុតនៅលើពិភពលោក

Hennessey Venom GT ប្រើម៉ាស៊ីន V8 ចំណុះ ៧.០ លីត្រដែលមានម៉ាស៊ីនទួរប៊ីន ២(2 turbocharged engines) ដែលបង្កើនល្បឿនអតិបរមា ៤៣៥ គីឡូម៉ែត្រ / ម៉ោង។

#8 ម៉ូតូលឿនបំផុត

នៅឆ្នាំ ២០១០ រ៉កគី រ៉ូប៊ីនសុន បានរួមបញ្ចូលគ្នានូវម៉ូតូដែលបានកែប្រែពិសេសបានបង្កើតកំណត់ត្រា ដោយទទួលបានល្បឿនអតិបរមា ៦០៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

#9 រថភ្លើងដែលលឿនបំផុត

Series L0 (A07) គឺជារថភ្លើងលឿនបំផុតនៅលើពិភពលោក ដំណើរការដោយក្រុមហ៊ុនរថភ្លើងនៅជប៉ុន។ ល្បឿនលឿនអតិបរមា ៦០៣ គីឡូម៉ែត្រ/១ម៉ោង។

#10 រថយន្តលឿនបំផុតនៅលើពិភពលោក

ANDY GREEN បានបង្កើតឯតទគ្គកម្មពិភពលោកថ្មី។ នៅពេលដែលគាត់ប្រណាំងរថយន្តលើវាលខ្សាច់ក្នុងរដ្ឋណេវ៉ាដាសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩៧ គាត់បានទទួលជោគជ័យក្នុងល្បឿន ១.២២៨ គីឡូម៉ែត្រ/១ម៉ោង។

ប្រភព៖ guinnessworldrecords.com

Loading...