kalib9

ការទ្រាំរបស់មនុស្សស្រី!!!

ស្អប់ចិត្តខ្លួនឯង

រឿងគ្រប់យ៉ាងដែលគេធ្វេីដឹងច្បាស់ថាគេកុហក់តែហេតុអីចិត្តនៅតែមិនដាច់? ដែលធ្លាប់ទេ? ពេលមិនទាន់ស្រលាញ់គេថាមិនមានអ្នកណា? ដែលធ្លាប់ទេពេលក្លាយជាសង្សារគេថាមិនពាក់ពន្ធ័នឹងអ្នកណា? ដែលធ្លាប់ទេស្រលាញ់មានសម្ពន័្ធហេីយភ្ជាប់ពាក្យជិតរៀបការ​ ហេីយប្រកាស់អាពាហ៍ពិពាហ៍ថាស្នេហាយេីងបានសុខសាន្តហេីយ? ដែលធ្លាប់ទេពេលកំពុងរៀបការស្រាប់តែបែកដំណឹងថាគេមានប្រពន្ធហេីយ?

ធ្លាប់ទេសុខចិត្តមិនដេញដោលគ្រប់រឿងតែគេនៅលួចលាក់ជាមួយនារីដទៃទៀត? តេីពេលណាទេីបអ្នកឆ្អែតឆ្អន់​ និងលះបង់គំនិតអាត្មានិយមខ្លួនឯងដេីម្បីពាក្យថាកូនទោះមិនមែនដេីម្បីប្រពន្ធ? ប្រពន្ធអាចលះបង់ក្តីសុខខ្លួនឯងគ្រាប់យ៉ាងព្រោះតែក្តីសុខនាងតូចនេះ​ ខ្លាចនាងក្លាយជាកូនកំព្រាឪពុក​ រឺអ្នកគឹតថាទង្វេីរក្បត់ប្រពន្ធមិនឈប់ឈនេះជារឿងដែលសង្គមគេកោតសរសេីរខ្លាំង? ​

Loading...

តេីចិត្តនារីគ្រប់គ្នាអាចទ្រាំបានកំរឹតណា? ការពិតមានរឿងរ៉ាវជាច្រេីនដែលតែងតែកេីតឡេីងរវាងដៃគូរស្នេហា​ តេីហេតុអ្វីយេីងពិតមិនអាចរកក្តីសុខអោយខ្លួនឯង​ ហេតុអ្វីចាំបាច់រង់ចាំក្តីសុខពីមនុស្សម្នាក់ទៀតមកបំពេញអោយ? ពេលខ្លះសែនស្អប់ចិត្តខ្លួនឯងដែលតែងតែឈឺនូវទង្វេីរក្បត់របស់គេ​ តែហេតុអ្វីនៅតែលេីកលែងទោសអោយគេម្តងហេីយម្តងទៀត? រឺខ្ញុំជាស្រីល្ងង់អស់លេខដាក់?

 

អត្ថបទដោយ៖ ចាន់ណា

រក្សាសិទ្ធ៖ Sne9

Loading...