kalib9

គុណសម្បត្ដិទាំង ១០ ដែលអ្នកអាចហៅខ្លួនអ្នកបានថា ជាមនុស្សពេញវ័យនិងចាស់ទុំ

នៅពេលអ្នកពេញវ័យឬឈានដល់អាយុស្របច្បាប់ វាមិនបានធ្វើឱ្យអ្នកមានភាពចាស់ទុំដោយស្វ័យប្រវត្តិទេ។ អ្នកខ្លះរីកចម្រើនខាងរាងកាយ ប៉ុន្តែខាងអារម្មណ៍របស់ពួកគេនៅតែប្រើពេលវែងឆ្ងាយដើម្បីក្លាយជាមនុស្សពេញវ័យដែលមានភាពចាស់ទុំ។ ដើម្បីឱ្យខ្លួនរបស់អ្នកក្លាយជាមនុស្សចាស់ទុំអ្នកត្រូវបង្ហាញពីចរិតលក្ខណៈមួយចំនួនដូចជាអាចរីករាយសប្បាយសម្រាប់នរណាម្នាក់ផ្សេងទៀត។

បើតាមគេហទំព័រ Bright Side បានលើកយកលក្ខណៈចាំបាច់ត្រូវយកចិត្តទុកដាក់ប្រព្រឹត្តមុនពេលអ្នកអាចហៅខ្លួនអ្នកថាជាមនុស្សពេញវ័យនិងចាស់ទុំ។

1. មានការគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន

ជំនួសឱ្យការខឹងសម្បារងាយៗចំពោះនរណាម្នាក់ទៅលើទង្វើអ្វីដែលពួកគេបានធ្វើ មនុស្សដែលមានភាពចាស់ទុំនឹងរក្សាអារម្មណ៍ភ្លាមៗ។ ក្លាយជាមនុស្សចាស់ទុំមានន័យថាអ្នកនឹងមិនឲ្យអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកគ្របដណ្ដប់លើខ្លួនរបស់អ្នក ហើយមានប្រតិកម្មក្នុងលក្ខណៈហឹង្សាឡើយ។

2. ទទួលខុសត្រូវចំពោះខ្លួនអ្នកនិងសកម្មភាពរបស់អ្នក

ជារៀងរាល់ថ្ងៃមនុស្សធ្វើការជ្រើសរើសហើយជម្រើសទាំងនោះមានលទ្ធផល។ នរណាម្នាក់ដែលមានភាពចាស់ទុំនឹងទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។ អ្នកមានភាពចាស់ទុំនៅពេលអ្នកចេះថែរក្សាខ្លួនអ្នក សុភមង្គលរបស់អ្នក និងអ្វីៗដែលជាលទ្ធផលរបស់អ្នកដោយសារតែជម្រើសរបស់អ្នក។

3. រីករាយនឹងអ្វីដែលខ្លួនឯងមាន

លក្ខណៈមួយទៀតរបស់មនុស្សដែលមានភាពចាស់ទុំគឺនៅពេលដែលអ្នកមានអំណរគុណចំពោះអ្វីដែលអ្នកមានជំនួសឱ្យការត្អូញត្អែរអំពីអ្វីដែលអ្នកមិនមាន។ អ្នកមិនទទួលយកអ្វីដែលជាការអាណិតអាសូរទេពីព្រោះអ្វីដែលអ្នកស្កប់ស្កល់ មិនមែនគ្រប់គ្នាសុទ្ធតែមាននោះទេ។

4. អ្នកអាចទទួលស្គាល់ខ្លួនឯងបានថាអ្នកជានរណា

វាមិនងាយស្រួលទេក្នុងការទទួលស្គាល់ខ្លួនឯងថាជានរណា ជាពិសេសនៅពេលដែលអ្នកដទៃប្រាប់អ្នកថាអ្នកគួរតែផ្លាស់ប្តូរ។ ប៉ុន្តែនៅពេលអ្នកចាស់ទុំ អ្នកបានដឹងហើយថាអ្នកថាអ្នកជានរណាហើយអ្នកមានទំនុកចិត្តលើខ្លួនឯង។ អ្នកនឹងមានអារម្មណ៍សុខស្រួលចំពោះខ្លួនអ្នកជំនួសឱ្យមានអារម្មណ៍ថាអន់ជាងហើយចង់ផ្គាប់ចិត្តអ្នកដទៃ។

5. ទទួលស្គាល់ថារឿងខ្លះអ្នកមិនចេះទេ

មនុស្សម្នាក់មិនអាចចេះអ្វីៗទាំងអស់នោះទេប៉ុន្តែវាត្រូវការភាពចាស់ទុំសម្រាប់មនុស្សម្នាក់ដើម្បីដឹងថាមានអ្វីជាច្រើនដែលពួកគេមិនបានដឹង ឬមិនចេះ។ ប្រសិនបើអ្នកមានភាពចាស់ទុំអ្នកនឹងលះបង់មោទកភាពរបស់អ្នកហើយមានឆន្ទៈរៀនសូត្រជាមួយសូម្បីតែមនុស្សដែលមានអាយុតិចជាងអ្នកក៏ដោយ។

6. មានក្រមសីលធម៌និងចេះគិតដល់មនុស្សជុំវិញខ្លួន

Loading...

ការមានចិត្តអាណិតអាសូរគឺជាផ្នែកមួយនៃភាពចាស់ទុំ។ អ្នកនឹងគិតពីអ្នកដទៃជំនួសឱ្យការគិតតែពីចំណាប់អារម្មណ៍របស់អ្នកជានិច្ច។ ការលះបង់សម្រាប់អ្នកដទៃគឺមានមុនពេលដែលអ្នកចង់តាមបំណងប្រាថ្នាផ្ទាល់ខ្លួន។ នៅពេលដែលមនុស្សផ្សេងទៀតទទួលបានជោគជ័យអ្នកនឹងអបអរសាទរជាជាងច្រណែននឹងពួកគេ។

7. ចេះដាក់ខ្លួននិងសុភាពរាបសា

ប្រសិនបើអ្នកជាមនុស្សដែលមានភាពចាស់ទុំអ្នកនឹងមិនបណ្តោយឱ្យភាពជោគជ័យណាមួយគ្រប់គ្រងអ្នកបានឡើយ។ អ្នកនឹងប្រព្រឹត្ដចំពោះមនុស្សដោយស្មើភាពនិងដោយការគោរពមិនថាមានបញ្ហាអ្វីក៏ដោយ។ ហើយអ្នកនឹងមិនមានអារម្មណ៍ថាត្រូវការលើកស្ទួយខ្លួនឯងខ្ពស់ជាងអ្នកដទៃឡើយ។

8. បង្ហាញភាពបត់បែន

គ្រប់រឿងមិនតែងតែដូចអ្វីដែលបានគ្រោងទុក អ្នកត្រូវមានសមត្ថភាពសម្របខ្លួនទៅនឹងស្ថានភាពនិងមានភាពបត់បែន។ ជាមនុស្សរឹងរូស តឹងរឹង និងប្រើចង្អុលដៃគឺជាអ្វីដែលមនុស្សដែលគ្មានភាពចាស់ទុំធ្វើ។

9. ជាមនុស្សបើកចំហនិងមិនចេះតែវិនិច្ឆ័យ​

អ្នកនឹងបើកចំហរដើម្បីមើលអ្វីៗពីទស្សនវិស័យថ្មីៗ និងយល់ពីហេតុផលរបស់អ្នកដទៃ។ ជាជាងការបង្ហាញថានរណាម្នាក់ជាមនុស្សដែលផ្ទុយពីអ្នក។ អ្នកនឹងមានឆន្ទៈចង់ដឹងពីកន្លែងដែលពួកគេមក និងភ្ជាប់គម្លាតរវាងអ្នកនិងពួកគេ។

10. ស្គាល់ពីចំនុតដែលធ្វើឲ្យរីកចម្រើននិងកែលំអ

ភាពចាស់ទុំនឹងមិនមានន័យថាអ្នកមានភាពល្អឥតខ្ចោះឬ រីកចម្រើនដល់ចំនុចកំពូលហើយនោះទេ។ អ្នកជឿថានៅតែមានកន្លែងសម្រាប់ធ្វើការកែលំអ អភិវឌ្ឍន៍។ ជីវិតគឺជាកការរៀនសូត្រហើយអ្នកតែងតែអាចព្យាយាមធ្វើខ្លួនអ្នកឱ្យកាន់តែប្រសើរឡើង។

តើគុណសម្បត្តិមួយណាដែលអ្នកគិតថាអ្នកមាន? តើអ្នកអាចចែករំលែកនូវគុណសម្បត្ដិផ្សេងទៀតដែលអ្នកត្រូវការដើម្បីគិតថាជាមនុស្សចាស់ទុំទេ?

Loading...