kalib9

ស៊ែរលើកទឹកចិត្តម្នាក់មួយ! អ្នកគ្រូបង្រៀនដែលដើរទៅបង្រៀនសិស្សក្មេងៗរាប់គីឡូ ពេលនេះបានទទួលម៉ូតូថ្មីពីសប្បុរសជនហើយ!

រយៈកាលកន្លងមកថ្មីៗនេះមានការផ្ទុះការចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកបពីអ្នកគ្រូបង្រៀនម្នាក់ឈ្មោះ ម៉ៅ អ្នកគ្រូមានការតស៊ូដើរទៅបង្រៀននៅសាលាលើវាលខ្សាច់ ៥គីឡូម៉ែត្រ ហាលថ្ងៃជារៀងរាល់ថ្ងៃ។ ទោះជាមានការហត់នឿនយ៉ាងណាក៏ដោយក៏អ្នកគ្រូបានបង្រៀនផ្ទេរចំណេះដឹងដល់ក្មេងៗ។ អ្នកគ្រូរស់នៅភូមិទី៨ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ដោយសារតែភាពតស៊ូដើម្បីផ្ទេរចំនេះដឹងជូនក្មេងៗ ស្រាប់តែបងស្រីម្នាក់ឈ្មោះ Dana Try បានប្រកាសឧបត្ថម្ភម៉ូតូដ៏ថ្មីស្រឡាងមួយគ្រឿងជូនដល់អ្នកគ្រូ ដើម្បីជាមធ្យោបាយជិះទៅបង្រៀនសិស្ស។

ខាងក្រោមនេះជាពាក្យពេជន៍ទាំងស្រុករបស់គណនីហ្វេសប៊ុក Dana Try៖

“ចាប់ពីថ្ងៃស្អែកទៅ ប្ដីអ្នកគ្រូម៉ៅ នឹងមានម៉ូតូដឹកអ្នកគ្រូទៅសាលារៀន​ កុំឱ្យពិបាកដើរឆ្ងាយ។ ស្បែកជើងចាស់ដែលអ្នកគ្រូធ្លាប់ប្រើដើរឆ្លងខ្សាច់ស្ទើរលួយនោះ ខ្ញុំបានប្ដូរជូនគាត់ហើយ។ រំភើបចិត្តណាស់ពេលលឺអ្នកគ្រូនិយាយថា នឹងប្រឹងបង្រៀនក្មេងទាំងអស់បន្តទៀត ទោះបីនៅត្រឹមម្នាក់ក៏ដោយ ក៏នៅទៅបង្រៀនដែរ។ អ្នកគ្រូ​ប្រាប់ថា​ សប្បាយចិត្តពេលបានបង្រៀនក្មេងៗ ហើយវាជាការងារដែលអ្នកគ្រូស្រលាញ់បំផុត។ អរគុណណាស់សម្រាប់ការតស៊ូ ដើម្បីក្មេងៗនៅតំបន់ដាច់ស្រយាល។ សង្ឃឹមថាម៉ូតូថ្មី ព្រមទាំងសម្ភារៈទាំងអស់នេះ នឹងជួយសម្រួលអ្នកគ្រូបានច្រើនជាងមុន ជាពិសេសកាត់បន្ថយពេលវេលាធ្វើដំណើរទៅសាលារៀន កុំឱ្យដើរឆ្ងាយដូចមុន”។

 

Loading...

Loading...