kalib9

មិនធម្មតាកូនខ្មែរកម្ពុជាក្រោម! កីឡាការនីបាល់ទាត់ខ្មែរក្រោមម្នាក់ ជួយឲ្យក្រុមជំរើសជាតិបាល់ទាត់នារីវៀតណាម ឈ្នះមេដាយមាសក្នុងព្រឹត្តការណ៍ស៊ីហ្គេម ២០១៩ នៅហ្វីលីពីន

កាលពីម្សិលមិញមានគណនីហ្វេសប៊ុកឈ្មោះ Sarith Soum បានបង្ហោះថាកីឡាការនីខ្មែរក្រោមម្នាក់ឈ្មោះជឿង​ ធី​កែវ​ (Chương​ Thị​ Kiều​) ដែលបានរួមចំណែក​ឱ្យវៀតណាមឈ្នះថៃ ១ទល់នឹង០ ដណ្តើមបានមេដាយមាសកីឡាស៊ី​ហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។

យោង​តាម​ការ​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​បានបញ្ជាក់ថា កីឡាការិនីខ្សែការពារ​ពាក់លេខ ៣ ឈ្នោះជឿង​ ធី​កែវ​ កើត​ឆ្នាំ១៩៩៥ ឪពុកឈ្មោះ ជឿង អ៊ុត និងម្តាយឈ្មោះ វិន និងមានប្អូនស្រីបង្កើតម្នាក់ គឺជា​កូនខ្មែរ​ក្រោម​ កើតនៅស្រុក​អំពាច​វែង​ ខេត្ត​ក្រមួនស​ ដែនដី​កម្ពុជាក្រោម​។ នាង​ចូលចិត្ត​ និង​ស្រលាញ់​កីឡាបាល់ទាត់​តាំងពី​អាយុ​១១​ឆ្នាំ​ ហើយឪពុករបស់នាងជា​អតីត​កី​ឡាករ​បាល់ទាត់​ប្រចាំ​ខេត្ត​ក្រមួនស​ផង​ដែរ។

មិនយូរ​ប៉ុន្មាន​ក្តី​សុ​បិន្តក្លាយជា​កីឡាការិនីបាល់ទាត់​អាជីព​បានសម្រេច​ដូច​បំណងប្រាថ្នា​ នៅពេល​នាង​មាន​អាយុ​១៥​ឆ្នាំ​។ កំឡុង​ពេល​នាង​លេង​ឲ្យ​ក្លឹប​បាល់ទាត់​នារី​ក្រុង​ព្រៃនគរ​ ដោយ​មើលឃើញ​ពី​សមត្ថភាព​ដ៏​ជំនាញ​ និង​ទេពកោសល្យ​ខ្ពស់​ ព្រមទាំង​ការ​ខិតខំ​ព្យាយាម​ប្រឹងប្រែង​ហ្វឹក​ហាក់​ផង​នោះ​ នៅ​ឆ្នាំ​២០១១​ នាង​ត្រូវ​បាន​ជាប់ក្រុមជម្រើសជាតិ​វៀតណាម​ដល់​បច្ចុប្បន្ន​។

ខាងក្រោមនេះជាការបង្ហោះរបស់គណនីហ្វេសប៊ុក Sarith Soum ៖

សាវតាកីឡាការិនី ជឿង​ ធី​កែវ​ (Chương​ Thị​ Kiều​) ដែលបានរួមចំណែក​ឱ្យវៀតណាមឈ្នះថៃ ១ទល់នឹង០ ដណ្តើមបានមេដាយមាសកីឡាស៊ី​ហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន៖

យោង​តាម​ការ​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​បានបញ្ជាក់ថា កីឡាការិនីខ្សែការពារ​ពាក់លេខ៣ ជឿង​ ធី​កែវ​ កើត​ឆ្នាំ១៩៩៥ ឪពុកឈ្មោះ ជឿង អ៊ុត និងម្តាយឈ្មោះ វិន និងមានប្អូនស្រីបង្កើតម្នាក់ គឺជា​កូនខ្មែរ​ក្រោម​ កើតនៅស្រុក​អំពាច​វែង​ ខេត្ត​ក្រមួនស​ ដែនដី​កម្ពុជាក្រោម​។ នាង​ចូលចិត្ត​ និង​ស្រលាញ់​កីឡាបាល់ទាត់​តាំងពី​អាយុ​១១​ឆ្នាំ​ ហើយឪពុករបស់នាងជា​អតីត​កី​ឡាករ​បាល់ទាត់​ប្រចាំ​ខេត្ត​ក្រមួនស​ផង​ដែរ។ មិនយូរ​ប៉ុន្មាន​ក្តី​សុ​បិន្តក្លាយជា​កីឡាការិនីបាល់ទាត់​អាជីព​បានសម្រេច​ដូច​បំណងប្រាថ្នា​ នៅពេល​នាង​មាន​អាយុ​១៥​ឆ្នាំ​។ កំឡុង​ពេល​នាង​លេង​ឲ្យ​ក្លឹប​បាល់ទាត់​នារី​ក្រុង​ព្រៃនគរ​ ដោយ​មើលឃើញ​ពី​សមត្ថភាព​ដ៏​ជំនាញ​ និង​ទេពកោសល្យ​ខ្ពស់​ ព្រមទាំង​ការ​ខិតខំ​ព្យាយាម​ប្រឹងប្រែង​ហ្វឹក​ហាក់​ផង​នោះ​ នៅ​ឆ្នាំ​២០១១​ នាង​ត្រូវ​បាន​ជាប់ក្រុមជម្រើសជាតិ​វៀតណាម​ដល់​បច្ចុប្បន្ន​។ សម្រាប់​អ្នកចេះ​ភាសា​វៀតណាម​ សូម​ចុច​អាន​ប្រវត្តិ​នាង​បន្ថែម​ នៅ​លើ​គេហទំព័រ​ https://vff.org.vn/chuong-thi-kieu-co-trung-ve-goc-khmer-g…/

ប្រភព៖ Khmer Krom Man Journalist

.

Loading...

.

.

.

.

.

.

Loading...