kalib9

ភ្ញាក់ផ្អើលខ្លាំងណាស់! បុរសអាយុ ៤៨ឆ្នាំម្នាក់ អះអាងថាក្លិនផោមរបស់គាត់ អាចសម្លាប់មូសបាន ក្នុងរយៈចម្ងាយរហូតដល់ ១០គីឡូម៉ែត្រ!

នៅពេលដែលអ្នកផោម ប្រាកដណាស់មនុស្សដែលនៅជុំវិញអ្នកគឺនឹងមានអារម្មណ៍មិនសប្បាយចិត្ត ខឹងសម្បារ និងសួររកមុខថាអ្នកណាផោម ហេតុអ្វីក៏ស្អុយម្ល៉េះ ហេតុអ្វីមិនដើរទៅផោមអោយឆ្ងាយទៅ។

ប៉ុន្តែបើយោងតាមរបាយការណ៍ពី The Sun បុរសម្នាក់នៅប្រទេសអ៊ូហ្គង់ដា បានអះអាងថាក្លិនផោមរបស់គាត់មានគុណសម្បត្តិ។

តើមានគុណសម្បត្តិអ្វី? ក្លិនផោមរបស់គាត់អាចសំលាប់មូសនៅក្នុងរយៈចម្ងាយរហូតដល់ ៦ ម៉ាយល៍ (១០ គីឡូម៉ែត្រ) ។

លោក Joe Rwamirama អាយុ ៤៨ ឆ្នាំមកពីទីក្រុង Kampala ប្រទេសអ៊ូហ្គង់ដាបានអះអាងថាបច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមសិក្សាលក្ខណៈសម្បត្តិពិសេសនៃផោមរបស់គាត់ដើម្បីសម្លាប់មូស។

តាមមើលទៅឧស្ម័នផោមរបស់គាត់មានប្រសិទ្ធភាពណាស់គ្មាននរណាម្នាក់នៅក្នុងភូមិរបស់គាត់ធ្លាប់ឆ្លងជំងឺគ្រុនចាញ់សូម្បីតែមួយករណីដែលឆ្លងតាមរយៈមូសក៏គ្មានដែរ។ ក្លិនផោមរបស់គាត់មានឥទ្ធិពលរហូតដល់ទៅរយៈចម្ងាយ ៦ ម៉ាយល៍ (10 គីឡូម៉ែត្រ)។

Loading...

តាមសេចក្តីរាយការណ៍, ក្លិនខ្លួនរបស់គាត់គឺដូចទៅនឹងបុរសធម្មតាហើយគាត់ក៏ងូតទឹករាល់ថ្ងៃ។ ហើយក្លិនផោមរបស់គាត់ក៏មានក្លិនស្អុយដូចអ្នកដទៃដែរ។ គ្រាន់តែថាក្លិនផោមរបស់គាត់គឺពិតជាអាចសម្លាប់មូសបាន។

ជាក់ស្តែងលោក Joe បានបង្ហាញពីចេតនាដើម្បីរកវិធីលក់ក្លិនផោមរបស់គាត់ទៅជាថ្នាំសំលាប់មូសប៉ុន្តែយើងមិនដឹងថាមានមនុស្សប៉ុន្មាននាក់ដែលអាចជឿទុកចិត្តទៅលើកំប៉ុងក្លិនផោមបាញ់សម្លាប់មូសនោះទេ។ ប្រហែលជាលុះត្រាតែខ្លាំងខាងផ្នែកទីផ្សារណាស់ហើយមែនទេ?

ដូច្នេះតើអ្នកអាចទិញថ្នាំសម្លាប់មូសដែលផ្សំពីផោមរបស់លោក Joe ដើម្បីសម្លាប់មូសឬទេ? ឬតើអ្នកពេញចិត្តនឹងថ្នាំកម្ចាត់សត្វមូសធម្មតា?

ប្រភព៖ World Of Buzz

Loading...