kalib9

ហេតុផលនិងអត្ថប្រយោជន៍សំខាន់ៗទាំង ៥ ដែលអ្នកគួរតែបញ្ឈប់គេងផ្អៀងទៅខាងស្តាំ⁣ ដើម្បីសុខភាព (មានវីដេអូ)!

ជាមធ្យមយើងគេងប្រហែល ៧ ឬ ៨ ម៉ោងរៀងរាល់យប់ ដែលមានន័យថាយើងចំណាយពេល មួយភាគបីក្នុងមួយថ្ងៃដើម្បីគេង។ ការគេងគឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់យើង ហើយប្រសិនបើយើងមិនទទួលការគេងបានគ្រប់គ្រាន់ទេនោះ រាងកាយរបស់យើងនឹងបាត់បង់តុល្យភាព។

ប៉ុន្តែយោងតាមការស្រាវជ្រាវថ្មីមួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of Clinical Gastroenterology ចំនួននៃការគេងដែលយើងទទួលមិនមែនជាកត្តាតែមួយគត់ ដែលប៉ះពាល់ដល់សុខភាពរបស់យើងនោះទេ។ ការស្រាវជ្រាវបានរកឃើញថា របៀបគេងរបស់យើង ក៏អាចមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើសុខភាពរបស់យើងផងដែរ។

អ្នកស្រាវជ្រាវបានកំណត់ថា វាមានសុខភាពល្អក្នុងការគេងដោយផ្អៀងទៅខាងឆ្វេង។ ហេតុផលគឺសាមញ្ញណាស់ ប៉ុន្តែនៅតែអាចជឿទុកចិត្តបាន។ យើងបានសង្ខេបប្រាំនៃការគេងនៅក្នុងវីដេអូនេះ …

១. ធ្វើឱ្យប្រសើរឡើងនូវលំហូឈាម

ការស្រាវជ្រាវបានបង្ហាញថា ការគេងនៅខាងឆ្វេងរបស់អ្នក ពិតជាមានឥទ្ធិពលវិជ្ជមាន ទៅលើដំណើរការនៃប្រព័ន្ធឡាំហ្វាទិច។ ប្រព័ន្ធនេះមានតួនាទីបញ្ជូនសារធាតុចិញ្ចឹមសំខាន់ៗ និងសំអាតរាងកាយ ដោយការយកចេញនូវសំណល់ ដែលត្រូវបានច្រោះដោយក្រលៀន។ ដោយសារវត្ថុកាកសំណល់ទាំងនេះ ត្រូវបានបង្ហូរចូលទៅផ្នែកខាងឆ្វេងនៃរាងកាយ ការគេងផ្អៀងទៅចំហៀងខាងឆ្វេងជួយឱ្យប្រសើរឡើងនូវការបង្ហូរ។

២. ធ្វើឲ្យប្រសើរឡើងសំរាប់បេះដូង

ការគេងផ្អៀងទៅខាងឆ្វេងនឹងជួយឱ្យបេះដូងរបស់អ្នក មានភាពងាយស្រួលក្នុងការបង្ហូរឈាម។ នេះដោយសារតែសរសៃឈាមធំ (aorta) បត់ទៅខាងឆ្វេង។ នៅពេលដែលយើងគេងផ្អៀងទៅខាងស្តាំ នោះឈាមនឹងពិបាកបញ្ជូនទៅកាន់គ្រប់ផ្នែកទាំងអស់នៃរាងកាយ។ ប៉ុន្តែនៅពេលយើងគេងផ្អៀងទៅខាងឆ្វេង នោះលំហូរឈាមត្រូវបានប្រសើរឡើង។

៣. ធ្វើឲ្យប្រសើរឡើងប្រព័ន្ធរំលាយអាហារ

នៅពេលដែលយើងគេងផ្អៀងទៅខាងស្តាំ ធ្វើអោយលំហូរនៃអាស៊ីតក្រពះចូលទៅក្នុងបំពង់អាហារ។ នេះត្រូវបានគេហៅថា “ការចាល់ជាតិអាស៊ីត” ហើយអ្នកអាចស្គាល់វាតាមឈ្មោះធម្មតារបស់វា: ចុងដង្ហើម! ប៉ុន្តែនៅពេលដែលយើងគេងផ្អៀងទៅខាងឆ្វេង អាស៊ីដមិនអាចហូរចូលទៅក្នុងបំពង់អាហារបានទេ ពីព្រោះវាចេញពីផ្នែកខាងស្តាំនៃក្រពះ។ ប្រសិនបើអ្នកមានបញ្ហានៃការរំលាយអាហារ អ្នកគួរតែព្យាយាមគេងផ្អៀងទៅខាងឆ្វេង។

Loading...

៤. ធ្វើឲ្យប្រសើរឡើងនូវលក្ខណៈធម្មជាតិ

ក្រពះ និងលំពែងស្ថិតនៅផ្នែកខាងឆ្វេងនៃរាងកាយ។ នៅពេលដែលយើងគេងផ្អៀងទៅខាងស្តាំ រាងកាយត្រូវធ្វើការប្រឆាំងនឹងកម្លាំងទំនាញផែនដី។ នេះធ្វើឱ្យសម្ពាធលើក្រពះ និងលំពែងមានដំណើរការមិនត្រឹមត្រូវ។

៥. ធ្វើឲ្យប្រសើរឡើងនូវសរីរាង្គ Spleen

សរីរាង្គ Spleen ស្ថិតនៅផ្នែកខាងឆ្វេងនៃរាងកាយផងដែរ។ សរីរាង្គនេះទទួលខុសត្រូវក្នុងការសំអាតឈាមរបស់យើង។ កាកសំណល់ដែលដឹកដោយប្រព័ន្ធឡាំហ្វាទិច ត្រូវយកទៅសំលាប់ដែលអាចបណ្តេញចេញពីរាងកាយបានរហ័ស។ ការគេងផ្អៀងទៅខាងឆ្វេង អនុញ្ញាតឱ្យសរីរាង្គដ៏សំខាន់នេះ ដំណើរការឱ្យមានប្រសិទ្ធភាព។

ប្រសិនបើអ្នកមិនជឿ សូមព្យាយាមគេងផ្អៀងទៅខាងឆ្វេង រយៈពេលពីរបីយប់ ហើយអ្នកអាចកត់សម្គាល់ឃើញថា អ្នកមានអារម្មណ៍សុខស្រួលបន្តិច៕

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល

Loading...