kalib9

គូស្វាមីភរិយាមួយគូចាកចេញពីជីវិត“ ធម្មតា” ដើម្បីបំពេញក្តីសុបិនរស់នៅក្នុងរថយន្ត និងធ្វើដំណើរទៅគ្រប់ទីកន្លែង!

ជួបជាមួយ Isabel និង Antuan ប្តីប្រពន្ធជនជាតិបារាំង - កាណាដាដែលបានបោះបង់ជីវិតធម្មតារបស់ពួកគេសម្រាប់ដំណើរផ្សងព្រេង។ គោលដៅរបស់ពួកគេគឺធ្វើដំណើរកាន់តែច្រើនដោយប្រើរថយន្តមួយគ្រឿងដើម្បីបំពេញក្តីសុបិន្តរបស់ពួកគេ។

គូស្នេហ៍ទាំងពីរគឺជាវិស្វករមេកានិកអាយុ ៣៦ ឆ្នាំពួកគេបានចាកចេញពីអាជីពនេះហើយលក់ផ្ទះរបស់ពួកគេ ដោយបង្កើតរថយន្តជាផ្ទះដើម្បីបានធ្វើដំណើរកំសាន្តគ្រប់ទីកន្លែង។

ឥឡូវនេះគឺមានរយៈពេល ៣ឆ្នាំដែលពួកគេរស់នៅក្នុងរថយន្តហើយគូស្នេហ៍ទាំងពីរនៅតែសប្បាយរីករាយក្នុងជម្រើសរបស់ពួកគេ។ ក្នុងវ័យជំទង់ពួកគេបានតែងតែស្ពានឥវ៉ាន់នៅតាមខ្លួន។ ចាប់ពីពេលនោះមកនៅពេលពួកគេចាប់ផ្តើមធ្វើការពួកគេឃើញថាពួកគេមិនមានពេលវេលាដើម្បីធ្វើសកម្មភាពដែលពួកគេស្រឡាញ់ម្តងទៀតទេ។ រហូតដល់ពួកគេគិតថានឹងបន្តវិធីនេះរហូតដល់ពួកគេចូលនិវត្តន៍ ដូច្នេះពួកគេសម្រេចចិត្តធ្វើតាមក្តីសុបិន្តរបស់ពួកគេខណៈពេលដែលពួកគេនៅមានកំលាំង។

ពួកគេទាំងពីរនាក់បានចាប់ផ្តើមដើរតាមក្តីស្រម៉ៃនោះគឺរស់នៅក្នុងឡាន។ ពួកគេស្រឡាញ់នឹងការជិះកង់លើភ្នំនិងជិះលើទឹកកក។ មនុស្សជាច្រើនប្រហែលជាគិតថាពួកគេទាំងពីរមានសំណាងដែលមានថវិកាគ្រប់គ្រាន់។ ប៉ុន្តែការពិតពួកគេទាំងពីរនាក់បានរៀបចំផែនការសម្រាប់រឿងរ៉ាវទាំងមូលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ដើម្បីបង្កើតរថយន្តនេះឲ្យទៅជាផ្ទះរបស់ពួកគេ អ្នកទាំងពីរបានធ្វើតាំងពីដំបូងបង្កើតអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងពីឡានទទេ។ ដោយសារតែពួកគេមានសមត្ថភាពវិស្វកម្ម ការរចនាគម្រោងគឺរលូន។ ដោយប្រើភាពអត់ធ្មត់និងការប្តេជ្ញាចិត្តដើម្បីបង្កើតរថយន្តដែលនឹងបំពេញក្តីសុបិន្តរបស់ពួកគេ។

Loading...

ចំណាយពេលជិត ១០០០ ម៉ោងដើម្បីសាងសង់ ពិតជាអស្ចារ្យណាស់ដែលរថយន្តនេះគឺជារថយន្តដំបូងគេដែលពួកគេតុប។ ពួកគេចំណាយពេលបន្ទាប់ពីចេញពីធ្វើការនិងថ្ងៃឈប់សម្រាកដោយចំណាយពេលជិតមួយឆ្នាំដើម្បីបញ្ចប់។

ផ្នែកខាងក្នុងរបស់ឡានត្រូវបានបំពាក់ដោយប្រដាប់ប្រដាទាំងអស់ដើម្បីឱ្យវាក្លាយជាផ្ទះពិត។

មានទូរទឹកកកមួយ, ចង្ក្រាន, បន្ទប់ទឹក, និងឧបករណ៍ផ្សេងទៀត។ សរុបទៅចំណាយតិចជាង ២០.០០០ ដុល្លារ (បូកនឹងថ្លៃឡាន)

គោលដៅនៃជីវិតរបស់ពួកគេគឺដើម្បីរស់នៅដោយសេរីភាពនិងធ្វើឱ្យជីវិតពួកគេមានអត្ថន័យ។ វាមិនមែនជាជីវិតសន្សំសំចៃទេវាជាការរស់នៅក្នុងឡានដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាដូចជាផ្ទះ។

ពួកគេញ៉ាំអាហារ ទិញស្រាបៀរក្នុងស្រុកនិងធ្វើសកម្មភាព ទិញឧបករណ៍កីឡានិងរស់នៅដូចកាលពីមុន។ អ្នកទាំងពីរចំណាយប្រហែល ១២០០ ដុល្លារក្នុងមួយខែសម្រាប់មនុស្សម្នាក់ដែលពួកគេចាយវាយបានយ៉ាងល្អ។

ពួកគេទាំងពីរចូលចិត្តជិះកង់លើភ្នំ និងជិះស្គីនៅតាមតំបន់ដាច់ស្រយាលធ្វើឱ្យរបៀបរស់នៅនេះកាន់តែសមស្របសម្រាប់ពួកគេជាងមុន។ ការរស់នៅក្នុងឡានអនុញ្ញាតឱ្យពួកគេធ្វើអ្វីដែលពួកគេចូលចិត្តជានិច្ចហើយមានសេរីភាពក្នុងការជ្រើសរើសទីធ្លាផ្ទាល់ខ្លួន។

តើជីវិតរបស់អ្នកដើរតាមក្តីសុបិន្តរបស់អ្នកយ៉ាងដូចម្តេច? តើអ្នកច្រណែនអ្នកទាំងពីរទេ? តើអ្នកត្រូវតែធ្វើតាមក្តីសុបិន្តរបស់អ្នកទេ?

ប្រភព : boredpanda | អត្ថបទដោយ : វីរៈ

Loading...