វាត្រូវបានគេចាត់ទុកថាជារដូវផ្តាសាយនៅសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺបានរាយការណ៍ពីការរាតត្បាតនៃជំងឺផ្តាសាយនៅក្នុង ២៣ រដ្ឋប៉ុន្តែជឿថាលទ្ធផលស្ថិតិប្រភេទនេះមិនចាប់អារម្មណ៍ខ្លាំងទេ ជាពិសេសជួយកុមារឱ្យយល់ដឹង។
Jarali Metcalf និង Dayton Robertson, គ្រូបង្រៀនបឋម បានរកឃើញការពិសោធន៍គួរឱ្យចាប់អារម្មណ៍មួយនៅលើគេហទំព័រមន្ទីរពេទ្យកុមារ C.S.Mott ដែលគេហៅថា“ តើដៃអ្នកស្អាតប៉ុណ្ណា?” រហូតដល់ពួកគេត្រូវធ្វើតេស្តដោយខ្លួនឯង។
Jalee បាននិយាយថា“ យើងបានជ្រើសរើសយកការពិសោធន៍នេះពីព្រោះវាទាក់ទងទៅនឹងមេរោគនិងរដូវផ្តាសាយដែលកំពុងតែរីករាលដាល” ។ នេះគឺជាការពិសោធន៍ដ៏អស្ចារ្យមួយដែលអនុញ្ញាតឱ្យយើងរៀនពីមេរោគដោយប្រើតែនំប៉័ងប៉ុណ្ណោះ” ។
ពួកគេដាក់នំប៉័ងចំនួន ៥ ចំណិតដាក់ក្នុងថង់ប្លាស្ទីកដាច់ដោយឡែកហើយទុករយៈពេល ៣-៤ សប្តាហ៍ដើម្បីមើលលទ្ធផល។ តើចំណិតនំប៉័ងនីមួយៗមានភាពខុសគ្នាយ៉ាងណាដូចខាងក្រោម៖
យកនំប៉័ងដែលប៉ះជាមួយកុំព្យូទ័រយួរដៃ Chormebook ប្រើក្នុងថ្នាក់។ នឹងឃើញថាផ្សិតខ្មៅលេចឡើងស្ទើរតែពេញនំប៉័ង។
រាល់នំប៉័ងដែលមិនមានការប៉ះពាល់វានៅតែមើលទៅស្រស់។ ហើយវាហាក់ដូចជាគ្មានផ្សិតទេ។
នំប៉័ងដែលត្រូវបានប៉ះដោយដៃកខ្វក់និងប៉ះដោយកុមារដែលមិនទាន់បានលាងដៃ លទ្ធផលគឺមានផ្សិតដែលកើតឡើងចេញពីការប៉ះដៃរបស់កុមារ។
នំប៉័ងដែលត្រូវបានប៉ះដោយដៃដែលបានលាងជាមួយទឹកសាប៊ូធម្មតា មើលទៅនៅរក្សាបានល្អ ។
ចំណិតនំប៉័ងនេះប៉ះពាល់ដោយកុមារដោយប្រើជែលអនាម័យដៃ នៅតែមានផ្សិតនៅលើនំប៉័ងដែលអាចមើលឃើញយ៉ាងច្បាស់។
ការពិសោធន៍នេះមានប្រសិទ្ធភាព ដោយសារតែនាងបានបង្ហោះលទ្ធផលនៃការពិសោធន៍នេះនៅលើបណ្តាញសង្គមហ្វេសប៊ុកហើយវាបានក្លាយជាការផ្ទុះការពេញនិយមយ៉ាងឆាប់រហ័ស។ លើសពីនេះទៀតកុមារមកពីថ្នាក់រៀងផ្សេងទៀតនៅទូទាំងសាលារួមទាំងគ្រូបានមកមើលការពិសោធន៍ដោយខ្លួនឯង។ ហើយចាប់ផ្តើមយកចិត្តទុកដាក់បន្ថែមទៀតលើអនាម័យ។
ជាចុងក្រោយពួកគេចង់ឆ្លៀតយកឱកាសនេះដើម្បីប្រាប់ឪពុកម្តាយទាំងអស់ថា ការលាងដៃប្រហែលជាមិនគ្រប់គ្រាន់ទេ។ “ ប្រសិនបើអ្នកបញ្ជូនកុមារឈឺទៅសាលារៀន វានឹងធ្វើឱ្យមនុស្សគ្រប់គ្នាមានគ្រោះថ្នាក់។ មិនថាកុមារឬគ្រូបង្រៀនទេ ខ្ញុំចង់លើកទឹកចិត្តឪពុកម្តាយឱ្យរក្សាកុមារឈឺនៅផ្ទះ នឹងល្អបំផុត” ។
បន្ទាប់ពីមើលការពិសោធន៍នេះ ជឿថាមនុស្សជាច្រើនគួរតែយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការលាងដៃ វាបានផ្តល់ឱ្យយើងនូវឱកាសដើម្បីសំអាតភ្នាក់ងារបង្ករោគជាច្រើន៕