kalib9

ខ្លាចធំក្លិនប៉ះពាល់អារម្មណ៍អ្នកជុំវិញខ្លួន ក្មេងស្រីជនជាតិជប៉ុនម្នាក់ ពាក់ថង់ប្លាស្ទីកដើម្បីញ៉ាំអាហារលើរថភ្លើង ធ្វើឲ្យផ្ទុះការសរសើរពេញបណ្តាញសង្គម!

នៅពេលនិយាយដល់ការយកចិត្តទុកដាក់បំផុតនៅក្នុងពិភពលោកប្រទេសមួយក្នុងចំណោមប្រទេសដែលយកចិត្តទុកដាក់គឺជាប្រទេសជប៉ុនដោយគ្មានការសង្ស័យ។ ព្រោះថាប្រសិនបើអ្នកណាម្នាក់ដែលបានធ្វើដំណើរទៅប្រទេសជប៉ុនអាចនឹងជួបប្រទះនូវអាកប្បកិរិយារបស់ប្រជាជនជប៉ុនជាច្រើនដែលធ្វើអោយយើងដឹងថាជនជាតិនេះយកចិត្តទុកដាក់នឹងចេះក្រែងចិត្តចំពោះមនុស្សដែលនៅជុំវិញខ្លួន។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើតែងតែគិតដល់មនុស្សជុំវិញខ្លួន។

ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់មានឈ្មោះ @ lTfC8qI4PATLiaC បានបង្ហោះរូបភាពដែលបានក្លាយជានិន្នាការសកលលោកមួយនៅលើបណ្តាញសង្គម Twitter ក្នុងប្រទេសជប៉ុន។ នោះគឺជាក្មេងស្រីដែលបានពាក់ថង់ប្លាស្ទិចនៅលើក្បាលរបស់នាងខណៈពេលកំពុងញ៉ាំអាហារចំហុយដែលអាចជះក្លិននៅលើរថភ្លើង Shinkansen ។

ដោយសារនៅលើរថភ្លើង Shinkansen អ្នកធ្វើដំណើរភាគច្រើនជាអ្នកធ្វើដំណើរផ្លូវឆ្ងាយ ដូច្នេះអ្នកអាចទិញអាហារទុកញ៉ាំនៅក្នុងពេលធ្វើដំណើរបាន។ ប៉ុន្តែមិនគួរជាអាហារដែលមានក្លិនខ្លាំងនោះទេ ព្រោះវាអាចរំខានដល់អ្នកដំណើរផ្សេងទៀតនៅលើរថភ្លើង ។

Loading...

ដោយសារតែខ្លាចរំខានដល់អ្នកដំណើរដទៃទៀតក្មេងស្រីរូបនេះបានសំរេចចិត្តយកថង់ប្លាស្ទិចមកគ្របពីលើ ដើម្បីទប់ស្កាត់ការជះក្លិនពីការញ៉ាំអាហាររបស់នាង។

ការបង្ហោះនេះមានចំនួនអ្នកចូលមើលសរុបចំនួន ៦០.០០០ និង ៩.០០០ ការចែកចាយវិញ។ អាចនិយាយបាន ដែលអ្នកនិយមលេងអ៊ីនធឺណេតភាគច្រើនកោតសរសើរចំពោះគំនិតសាធារណៈរបស់នាង ខណៈពេលដែលមនុស្សជាច្រើននិយាយបែបនេះ ពួកគេធ្លាប់មានអារម្មណ៍ស្ទាក់ស្ទើរមិនយកអាហារដូចជាសាច់ជ្រូកចំហុយមកញ៉ាំនៅលើរថភ្លើង។ តែពេលនេះពួកគេបានរកឃើញដំណោះស្រាយហើយ។

ជាការពិតណាស់នៅក្នុងការធ្វើដំណើរលើការដឹងជញ្ជូនសាធារណៈគឺមិនមែនមានតែយើងដែលជាអ្នកជិះ ដូច្នេះហើយសូមមេត្តាយល់អារម្មណ៍របស់មនុស្សដែលបានធ្វើដំណើរជាមួយគ្នាផង ទើបហៅថាជាមនុស្សមានសេចក្តីថ្លៃថ្នូរ និងមានទំនួលខុសត្រូវ៕

Loading...