kalib9

ក្បួនចំណាយ ១២ យ៉ាងនៃរបៀបចាយលុយរបស់អ្នកមាន ដែលជួយឲ្យពួកគេសន្សំសំចៃសាច់ប្រាក់!

លុយជួយយើងឱ្យរស់នៅក្នុងក្តីសុបិនរបស់យើងដរាបណាយើងរកប្រាក់បានច្រើនហើយកុំចំណាយខ្ជះខ្ជាយ។ ខណៈពេលដែលមនុស្សយើងភាគច្រើនកំពុងមមាញឹកក្នុងការថ្លឹងថ្លែងការចំណាយផ្ទាល់ខ្លួនជាមួយជីវភាពរាល់ឆ្នាំដើម្បីធ្វើឱ្យប្រាកដថាយើងមានគ្រែគេងនិងអាហារញ៉ាំរាល់ថ្ងៃអ្នកផ្សេងទៀតជាច្រើនត្រូវបានគេប្រៀបធៀបតាមប្រភេទប្រាក់ខែនិងប័ណ្ណឥណពន្ធរបស់ពួកគេ។

យើងដឹងថាអ្នកទាំងអស់គ្នាពិតជាអាចឆ្ងល់ថាប្រាក់ខែដែលទទួលបានគឺគ្រប់គ្រាន់សម្រាប់អ្នក ប៉ុន្តែនៅចុងខែបែជាដាច់លុយចាយទៅវិញ។ ជឿឬមិនជឿល្បិចសន្សំប្រាក់ជាក់ស្តែងទាំង ១២ នេះអ្នកអាចផ្លាស់ប្តូររបៀបគណនីសន្សំរបស់អ្នកមើល។

1. គិត ២៤ ម៉ោងមុនពេលចំណាយលុយ

ពួកសេដ្ឋីប្រើពេល ២៤ ម៉ោងមុននឹងពួកគេចំណាយលុយទៅលើអ្វីមួយ។ ពួកគេប្រហែលជាមិនចាំបាច់គិតជាលើកទីពីរមុនពេលធ្វើការបញ្ជាទិញអ្វីមួយដែលមានតំលៃថ្លៃនោះទេប៉ុន្តែពួកគេបានប្រើពេលវេលាមួយថ្ងៃមុនពេលធ្វើការសំរេចចិត្តចំណាយលុយទៅលើអ្វីមួយ។ ការចំណាយលុយទិញរបស់អ្វីមួយទៅតាមចិត្តចង់អ្នកគួរតែគិតឲ្យបានវែងឆ្ងាយបន្តិច ហើយសួរខ្លួនអ្នកនូវសំណួរមួយថា“ ចង់បានឬត្រូវការ” ហើយអ្នកនឹងចំណាយលុយយ៉ាងច្រើនចំពោះវា។

2. ការចាយវាយឲ្យបានត្រឹមត្រូវ

ការចាយវាយដោយមិនប្រើសាច់ប្រាក់គឺវាអាចជារឿងល្អសម្រាប់កាបូបរបស់អ្នកព្រោះមិនចាំបាច់មានលុយច្រើនក្នុងកាបូប ប៉ុន្តែអ្នកនឹងអាចចាយវាយតាមកាតឥណទាន(ATM ឬ ​Master Card) ។ អ្នកដែលចូលចិត្តចាយតាមសាច់ប្រាក់អាចនឹងល្អជាងចាយតាមកាតជាពិសេសទិញទំនិញដែលមានតម្លៃថោកៗ។ និយាយជារួមទៅការចាយតាមសាច់ប្រាក់ និងចាយតាមកាតគឺថាការចាយតាមសាច់ប្រាក់ល្អជាងការចាយតាមកាតដោយសារការចាយតាមសាច់ប្រាក់យើងចំណាយទៅលើទំនិញដែលមានតម្លៃថោកជាជាងការចាយតាមកាត។

3. ការបែកចែកប្រាក់កាសឲ្យបានត្រឹមត្រូវ

រឿងនេះស្តាប់ទៅហាក់សាមញ្ញ ប៉ុន្តែការរៀបចំថវិកាអោយបានច្បាស់លាស់នៅថ្ងៃបើកប្រាក់ខែរបស់អ្នកវានឹងជួយអ្នកសន្សំប្រាក់បានច្រើន។ “ ចំនូល Vs ចំណាយ” ពិនិត្យហើយដាក់ការចំណាយផ្ទាល់ខ្លួនរបស់អ្នក។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុហៅវាថាវិធីរៀបចំថវិកា ៥០/៣០/២០

4. ចំណាយលើរបស់ណាដែលអាចជួយអ្នកឲ្យរកប្រាក់បានត្រលប់មកវិញ

អ្នកមិនចាំបាច់នឿយហត់ដើម្បីសន្សំលុយទេ។ ការចំណាយលុយយ៉ាងច្រើនរបស់អ្នកមានទៅលើអ្វីមួយដែលធានាការវិនិយោគរយៈពេលវែង។ ការចំណាយទៅលើអ្វីមួយដែលអាចជួយដល់ការងា ឬរួមចំណែកដល់ការងារបច្ចុប្បន្នរបស់អ្នក ឬបន្ថែមថាមពលដែលអាចឲ្យអ្នករកប្រាក់បានត្រលប់មកវិញគឺជាការចំណាយយ៉ាងត្រឹមត្រូវបំផុត។

5. ការវិនិយោគលើសេវាកម្មដែលធ្វើឲ្យអ្នកចំណេញពេលវេលា

យោងទៅតាម Business Insider ចំពោះអ្នកមានគេមិនញញើតនឹងការចំណាយលុយលើផ្នែកបម្រើសេវាកម្មដែលអាចជួយសន្សំសំចៃពេលវេលានិងរឿងដែលអាចធ្វើឲ្យគេហត់ខួរក្បាលនោះទេ។ ពួកគេផ្តោតលើការវិនិយោគជាជាងការចំណាយ។ ថ្វីបើពួកគេចំណាយលុយទៅលើការបម្រើសេវាកម្មក៏ពិតមែនប៉ុន្តែពួកគេបានចំណេញមកវិញនៅពេលវេលា ដែលអាចរកចំណូលបានច្រើនជាងការចំណាយរបស់ពួកគេទៅលើផ្នែកបម្រើសេវាកម្មទៅទៀត។

6. បទពិសោធន៍មានតម្លៃមិនអាចកាត់ថ្លៃបាន

សេដ្ឋីមានរបៀបរស់នៅបែបប្លែកៗហើយពួកគេបានបន្ថែមបទពិសោធន៍ជីវិតទៅក្នុងប្រតិទិនរបស់ពួកគេ។ នោះក៏ព្រោះតែពួកគេផ្តល់អាទិភាពដល់ការចំណាយទៅលើបទពិសោធន៍ក្នុងជីវិតនិងសុខភាពរបស់ពួកគេ។ ពួកគេនឹងផ្លាស់ប្តូរការចំណាយប្រចាំថ្ងៃរបស់ពួកគេយ៉ាងងាយស្រួលជាមួយនឹងការផ្លាស់ប្តូរជីវិតដូចជា ការជិះស្គី ការដើរកម្សាន្ត ឬធ្វើជាសមាជិកនៅកន្លែកហាត់ប្រាណ!

Loading...

7. ជាដំបូងទូទាត់ការចំណាយ បន្ទាប់មកសម្រាកលំហែនៅពេលក្រោយ!

ស្វែងយល់ពីចំណាយថេរគឺជាអ្វីដែលមនុស្សពូកែគ្រប់គ្រងលុយបានធ្វើយ៉ាងល្អ។ ពួកគេធ្វើតាមក្បួននៃការចំណាយថេររបស់ពួកគេនៅថ្ងៃដំបូងតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មដូច្នេះពួកគេមានទស្សនៈច្បាស់លាស់អំពីរបៀបចំណាយប្រាក់ដែលនៅសល់។

8. ទិញទំនិញនៅថ្ងៃដែលមានការបញ្ចុះតម្លៃ

វាជារឿងធម្មតាសម្រាប់អ្នកមានដែលចំណាយលុយទិញទំនិញនៅថ្ងៃធម្មតា ប៉ុន្តែតើអ្នកដឹងទេនៅថ្ងៃធម្មតាតម្លៃទំនិញគឺជាតម្លៃពេញ ប៉ុន្តែបើនៅចំថ្ងៃពិសេសដូចជាថ្ងៃចុងឆ្នាំ​ ទំនិញភាគច្រើនគេនឹងមានការបញ្ចុះតម្លៃ ដូច្នេះវានឹងធ្វើឲ្យអ្នកអាចសន្សំប្រាក់បានមួយផ្នែក។

9. ចាយលើអ្វីដែលធ្វើឱ្យអ្នករីករាយនិងមានសុខភាពល្អ។

ទិញរបស់របរដែលធ្វើឱ្យអ្នកសប្បាយចិត្តហើយបន្ថែមចំណូលចិត្តនិងសុខភាពរបស់អ្នកនោះគឺជារឿងល្អ។

10. ចាប់ផ្តើម“ កុំចំណាយ” រាល់ថ្ងៃឬចុងសប្តាហ៍។

មនុស្សដែលពូកែសន្សំក៏ពូកែគ្រប់គ្រងការចំណាយទៅលើអ្វីដែលមិនបានមានប្រយោជន៍។ ព្យាយាម “ កុំចំណាយ” រាល់ថ្ងៃ រាល់សប្តាហ៍ឬនៅចុងសប្តាហ៍ដូចជាកុំឧស្សាហ៍ញ៉ាំអាហារខាងក្រៅ ឬចេញទៅជួបមិត្តភ័ក្តិញឹកពេក។

11. សន្សំលុយរាយហើយប្រើប្រាស់វាពេលក្រោយ

កុំគិតឲ្យសោះថាលុយរាយរបស់អ្នកនឹងគ្មានប្រយោជន៍ ដឹងទេថាលុយរាយរបស់អ្នកគឺមានរាល់ថ្ងៃ។ ចូររក្សាលុយរាយរបស់អ្នកជារៀងរាល់ថ្ងៃហើយប្រមូលវានៅចុងខែ។ នោះអ្នកនឹងដឹងហើយថាលុយរាយរបស់អ្នកអាចចំណាយទៅលើថ្ងៃកាហ្វេ ឬអាហារសម្រន់របស់អ្នកបាន។

12. ជួសជុលរបស់ប្រើប្រាស់ដែលអាចជួសជុលបាន ជាជាងចំណាយលុយទិញថ្មី

ការជួសជុលរបស់ប្រើប្រាស់ដែលអាចជួសជុលបានវាអាចជួយសន្សំប្រាក់និងភពផែនដីរបស់យើងបានផងដែរ!

 

អត្ថបទដោយ៖ Sne9 | ប្រភព៖ Brightside

Loading...