kalib9

ស្រ្តីម្នាក់បានយកប៉េងប៉ោងឆ្នាំ 2020 ដើម្បីតុបតែងឆ្នាំថ្មី ធ្វើឱ្យមានការយល់ច្រលំថា ការសុំជំនួយសង្គ្រោះបន្ទាន់ SOS!

ពេលខ្លះនៅពេលយើងរាយការណ៍ជួយនរណាម្នាក់ កុំមើលរឿងតូចតាច វាអាចជួយមនុស្សក្នុងសង្គមយើងឲ្យនៅរស់បាន ប៉ុន្តែក្តីសង្ឃឹមដ៏ល្អនេះបានកើតឡើងដោយសារតែមានការយល់ច្រឡំបន្តិចបន្តួច។

កាលពីយប់នៅថ្ងៃចូលឆ្នាំសកលបុរសជនជាតិចិនម្នាក់ត្រូវបានគេរាយការណ៍មក ពីទីក្រុង Guiyang ខេត្ត Guizhou បានខលហៅប៉ូលីស បន្ទាប់ពីគាត់បានកត់សម្គាល់ឃើញអ្នកជិតខាងនៅផ្ទះល្វែងជាន់ទី ១៩ បានដាក់តួរអក្សរ SOS ដូចជាសញ្ញាសម្រាប់ត្រូវការជំនួយ។

សារដែលគាត់បានឃើញនៅក្នុងអក្សរ SOS ត្រូវបានភ្ជាប់ទៅនឹងបង្អួច។ ដែលត្រូវបានគេប្រើជានិមិត្តរូបសម្រាប់ត្រូវការជំនួយសង្រ្គោះជាសកល ដែលធ្វើឱ្យពលរដ្ឋវ័យក្មេងនេះគិតថាមានរឿងអាក្រក់កើតឡើង។ ដូច្នេះគាត់បានទូរស័ព្ទទៅអាជ្ញាធរប៉ូលីសភ្លាមៗដោយមិនស្ទាក់ស្ទើរ។

ប៉ុន្តែវាបង្ហាញថាបន្ទាប់ពីប៉ូលីសទៅដល់កន្លែងកើតហេតុ ផ្ទុយទៅវិញរកមិនឃើញករណីគ្រោះថ្នាក់អ្វីទេ ឬត្រូវការជំនួយផ្នែកវេជ្ជសាស្រ្តតាមរបៀបណាមួយទេ តាមពិតនិមិត្តសញ្ញា SOS ដែលយុវជនបានឃើញគឺគ្រាន់តែជាប៉េងប៉ោងមួយដែលមានលេខ ២០២០។ ប៉េងប៉ោងចុងក្រោយដែលមានលេខ ០ បានដាច់ធ្លាក់។

Loading...

ចំណែកស្ត្រីវ័យក្មេងម្ចាស់បន្ទប់ជាអ្នកមើលថែក្មេង នាងទើបតែត្រលប់មកពីពិធីជប់លៀងឆ្នាំថ្មីនៅឯមជ្ឈមណ្ឌលថែទាំកុមារ។ និងបាននាំយកប៉េងប៉ោង 2020 ទៅផ្ទះ ហើយយកវាមកតុបតែងនៅលើបង្អួចរបស់នាង មុនពេលនាំឱ្យមានការយល់ច្រឡំជាមួយអ្នកជិតខាងដែលគិតថានាងត្រូវការជំនួយ។

ប៉ូលីសបានត្រួតពិនិត្យផ្ទះនេះ ហើយបានប្រាប់នាងអោយយកបាល់ដែលធ្លាក់ជ្រុះមកបិទឲ្យជាប់វិញ ដើម្បីការពារកុំឲ្យនរណាម្នាក់មានការយល់ច្រឡំម្តងទៀត ប៉ុន្តែ ប៉ូលីសបានកោតសរសើរចំពោះយុវជនល្អម្នាក់នេះដែលបានរាយការណ៍ពីរឿងនេះភ្លាមៗ ទោះបីជាវាជាការយល់ច្រឡំក៏ដោយ៕

ប្រភព : worldofbuzz , chinapress

Loading...