kalib9

រូបភាពប្រវត្តិសាស្រ្ត នៃកសិដ្ឋានចិញ្ចឹមក្រពើ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរ ចូលលេងកម្សាន្តជាមួយ សត្វក្រពើដូចជាសត្វចិញ្ចឹម!

ក្នុងអំឡុងឆ្នាំ ១៩០៧-១៩៥៣ នៅ Los Angeles មានកន្លែងទាក់ទាញភ្ញៀវទេសចរហៅថា“ កសិដ្ឋានចិញ្ចឹមក្រពើ” វាជាកសិដ្ឋានចិញ្ចឹមក្រពើដែលអ្នកចូលទស្សនាអាចលេងជាកម្សាន្តជាមួយក្រពើបានដោយខ្លួនឯង ហើយត្រូវបានគេចាត់ទុកថាជាកសិដ្ឋានមួយដែលមានការពេញនិយមយ៉ាងខ្លាំងនាពេលនោះ។

004

កសិដ្ឋានចិញ្ចឹមក្រពើត្រូវបានបង្កើតឡើងដោយលោក Francis Earnest និងលោក Joe Campbell ដែលមានសត្វក្រពើជាង ១០០០ ក្បាល។

001

ក្រពើរបស់កសិដ្ឋាននេះមានភាពខុសប្លែកពីក្រពើដទៃទៀតដែលនៅពេលមើលពីខាងលើនឹងឃើញចំពុះខ្លីនិងរាងអក្សរយូ រន្ធច្រមុះមានទំហំធំ ហើយនៅពេលបិទមាត់ធ្មេញខាងក្រោមនឹងមិនចេញមកក្រៅទេ ដោយសារតែចុងក្បាលធំទូលាយហើយថ្គាមវែង។

003

សម្រាប់ការបង្ហាញរបស់កសិដ្ឋាននេះគឺ អនុញ្ញាតឱ្យមនុស្សផ្តល់ចំណីជាមួយក្រពើយ៉ាងជិតស្និទ្ធដូចជាការផ្តល់ចំណីឆ្កែដែរ។ ក៏មានការសម្តែងផ្សេងៗផងដែរ ហើយនេះគឺជារូបភាពកាតប៉ុស្តាល់ សកម្មភាពរបស់ភ្ញៀវទេសចរនៅក្នុងកសិដ្ឋានចិញ្ចឹមក្រពើនេះ។

002

នេះជារូបភាពប្រវត្តិសាស្ត្រ ៩ សន្លឹកក្នុងនោះមនុស្សនិងសត្វក្រពើមានភាពជិតស្និទ្ធនឹងគ្នា។

#1

អង្គុយនិងថតរូបជាមួយកូនប្រពើយ៉ាងស្រស់ស្អាត។

1

#2

សកម្មភាពបំបៅទឹកដោះគោឲ្យកូនក្រពើ។

2

#3

Loading...

បរិភោគអាហារ ខណៈពេលកំពុងឲ្យចំណីក្រពើផងដែរ។

3

#4

ការលេងដ៏ធំមួយ។

4

#5

សកម្មភាពហែលទឹកជាមួយក្រពើ។

5

#6

ដឹកក្រពើដូចជាដឹកឆ្កែ។

6

#7

ក្មេងឈរក្បែរក្រពើ !!! (តើឪពុកម្តាយរបស់អ្នកទៅណា?)

7

#8

ឆ្កែនិងក្រពើដូចជាមិត្ត។

8

#9

តើអ្នកអាចដើរឆ្លងកាត់ស្រះក្រពើដូចនេះទេ?

9

ទីបំផុតកសិដ្ឋាននេះបានបើករហូតដល់ទសវត្សឆ្នាំ ១៩៥០ ហើយបន្ទាប់មកត្រូវបិទទ្វារព្រោះវាលែងទទួលបានការចាប់អារម្មណ៍។

ប្រភព៖ teen.mthai.com

Loading...