kalib9

សម្ដីម្ដាយក្មេក ផ្ដាំទៅកូនប្រ សារប្រុស! ខុសទាស់​ យ៉ាងណា សូមកូនកុំជេ.រកុំថា កុំវា.យធ្វើ បាបកូនស្រីម៉ាក់ កូនអាចប្រាប់ ម៉ាក់បាន ចាំម៉ាក់ជាអ្នក ដោះស្រាយឱ្យកូន!

ទឹកចិត្តឪពុកម្ដាយគ្រប់រូប ស្រឡាញ់កូនលើសពីជីវិតរបស់ខ្លួនឯងទៅទៀត ពេលខ្លះ ឪពុកម្ដាយស្ដីថា ជេរប្រដៅ វាយកូនក៏ពិតមែន តែក្នុងនាមជាឪពុកម្ដាយ អាចវាយ អាចជេរក៏បាន តែអ្នកផ្សេងគ្មានសិទ្ធទេ សូម្បីតែប្ដីរបស់កូន ក៏ម្ដាយឪពុកមិនអាចសម្លឹងមើល គេវាយកូនស្រីរបស់ខ្លួនបានឡើយ វាយកូន ជេរកូន ប្រមាថកូន គឺឈឺចាប់ដល់បេះដូងអ្នកដែលជាឪពុកម្ដាយ។

81545648_1395434860618094_7391023196062875648_n

កូនខុសកូនត្រូវយ៉ាងណា ម្ដាយឪពុកស្ដីថាជារឿងសមគួរ តែម្ដាយឪពុកគ្រប់រូបសុទ្ធតែការពារ និងបារម្ភកូនបំផុត មិនអាចឱ្យអ្នកផ្សេងមកប៉ះកូនសូម្បីតែមួយសសៃសក់។

ដូច្នេះហើយ ក្នុងនាមជាម្ដាយម្នាក់​ ម្ដាយគ្រាន់តែចង់ផ្ដាំទៅកូនប្រសារប្រុស មិនថាកូនស្រីម៉ាក់ធ្វើខុសយ៉ាងណា មិនថានាងរឹងរូសមានះយ៉ាងណាទេ សូមកុំហាមាត់ជេរប្រមា.ថនាង សូមកុំលើដៃលើកជើង វា.យធ្វើបាបនាងឱ្យសោះ។

ពីព្រោះកូននេះ ម៉ាក់ប៉ាជាអ្នកចិញ្ចឹម បីបាច់ថែរក្សាផ្ទាល់ដៃ ថ្នមណាស់ ឱបក្រសោបណាស់ មិនអាចឱ្យមានស្លាកស្នាមរបួស ចិត្តកាយ ដោយសារតែប្ដី ដែលត្រឹមជាដៃគូពាក់កណ្ដាលជីវិតបានឡើយ។

81742399_2629595377159534_7576184334319616000_n

មិនថាកូនស្រីម៉ាក់ខុសអ្វីទេ សូមកូនមកប្រាប់ម៉ាក់ឱ្យត្រង់ៗ ព្រោះកូនជាប្ដី កូនជាកូនប្រុស ចិត្តត្រូវតែធ្ងន់ កុំហាឡើងជេរប្រ.មាថ កុំអីតិច វាយទាត់ធាក់ នាំឱ្យអាប់ឱនឈ្មោះកូនប្រុសអស់ហើយ កូនស្រីម៉ាក់ ចាំម៉ាក់ជាអ្នកប្រដៅគេ បើនិយាយមិនចេះស្ដាប់គ្នាទេ ទុកឱ្យម៉ាក់ជាអ្នកវា.យ តែកូនជាកូនប្រុស កូនគ្មានសិទ្ធ វា.យធ្វើបា.បកូនរបស់ម៉ាក់ទេ កុំថាម៉ាក់មិនបានប្រាប់។

 

Loading...

82110545_627513124456444_2121639116088016896_n

រឿងប្ដីប្រពន្ធកូន ម៉ាក់ប៉ាមិនចង់លូកដៃពាក់ព័ន្ធឡើយ តែរឿងស្ដីថា ប្រដៅ ម៉ាក់មានសិទ្ធប្រដៅកូនស្រីម៉ាក់ ប្រសិនបើកូនស្រីម៉ាក់ធ្វើខុសមែន។

ប៉ុន្តែប្រសិនបើកូនប្រសារជាអ្នកខុស ម៉ាក់ក៏មិនអត់ឱនឱ្យដូចគ្នា ម៉ាក់នឹងទៅប្រាប់ប៉ាម៉ាក់របស់កូន ព្រោះម៉ាក់មិនអាចឱ្យកូន បំផ្លាញគ្រាប់ពេជ្រ កែវភ្នែក ដែលម៉ាក់ខំថែតាំងពីកើតមកដល់ពេលនេះ ខំចិញ្ចឹមកូនស្រីមកយ៉ាងលំបាក ទម្រាំបានដឹងក្ដី រៀបចំប្ដីប្រពន្ធ សម្រាប់ឱ្យកូនប្រសារមកវាយកម្ទេ.ច ធ្វើបា.ប ជាន់ឈ្លីនោះឡើយ។

សូមកូនប្រសារចាំឱ្យច្បាស់ថា ឪពុកម្ដាយណា ក៏គេស្រឡាញ់ថ្នាក់ថ្នមកូនគេដែរ ដូច្នេះ សូមកូនជួយថែ ថ្នាក់ថ្នម និងដុសខាត់គ្រាន់ពេជ្រនេះផង កុំយកទៅបំផ្លា​.ញ ធ្វើបា.ប ជាន់ឈ្លីអី៕

 

អត្ថបទ ៖ ភី​ អេក

ក្នុងស្រុករក្សាសិទ្ធ

Loading...