kalib9

១៥ រូបភាព មិនមែនជាការលេងសើចទេ ដែលបង្ហាញពីការប្រែប្រួល អាកាសធាតុដ៏ធ្ងន់ធ្ងរ របស់ផែនដី

ទឹកជំនន់លេចទីក្រុងនានា ភ្លើងឆេះព្រៃ និងផ្ទាំងទឹកកកកំពុងរលាយ ហើយសកម្មភាពរបស់មនុស្សកំពុងតែធ្វើអោយអ្វីៗកាន់តែអាក្រក់ទៅ ៗ ជារៀងរាល់ថ្ងៃ។ ប្រសិនបើមនុស្សយើងនៅតែមិនអើពើ និងបន្តសកម្មភាពបំផ្លាញ យើងនឹងបាត់បង់ភពផែនដីរបស់យើងឆាប់ៗនេះ ហើយដូចដែលអ្នកបរិស្ថានអាកាសធាតុនិយាយថា មិនមានភព B ទេ" ។  យើងអាចបានត្រឹមសន្សំ និងថែរក្សាបានតែមួយមុខគត់ហើយយើងគួរតែធ្វើសកម្មភាពនៅពេលនេះ ពីព្រោះយើងមិនមានពេលវេលាខ្ជះខ្ជាយទៀតទេ។

ពួកយើងសូមធ្វើការបង្ហាញនិងពន្យល់ដល់មិត្តអ្នកអាចពីអ្វីដែលកំពុងកើតឡើងចំពោះផ្ទះរបស់យើងឥឡូវនេះ (ភពផែនដី) ហើយយើងលើកទឹកចិត្តឱ្យអ្នកចូលរួមជាមួយយើងក្នុងបេសកកម្មដ៏សំខាន់បំផុតនៃសតវត្សរ៍នេះ - ជួយសង្គ្រោះភពផែនដីរបស់យើង។ ហើយរូបភាពខាងក្រោមនេះគឺរឿងដែលពិតជាបានកើតឡើងមកហើយលើផែនដីយើងនេះ។

1. តំបន់ទឹកកក Pedersen Glacier រដ្ឋអាឡាស្កា ១០០ ឆ្នាំមុននិងក្នុងពេលបច្ចុប្បន្ន

2. ទឹកធ្លាក់ Gorgeous Victoria ស្រស់ស្អាតបានប្រែទៅជាផ្ទាំងថ្មមានទឹកហូរតិចៗនាពេលបច្ចុប្បន្ននេះ។

3. យើងបាត់បង់ព្រៃឈើ (និងរួមទាំងពពួកសត្វ) ដោយសារសកម្មភាពមនុស្សដុតរានដី និងកត្តាធម្មជាតិបានឆាបឆេះពាសពេញពិភពលោក។

 

View this post on Instagram

 

A post shared by WWF-Pakistan (@wwfpak) on

Loading...

4. ទីក្រុងនានាទូទាំងពិភពលោកកំពុងរងការជន់លិចច្រើនជាងពេលណាៗទាំងអស់។

5. តំបន់ទឹក Okjokull Glacier នៅប្រទេសអ៊ីស្លង់ខែសីហាឆ្នាំ ២០១៩ ។

6. ការផ្លាស់ប្តូរអាកាសធាតុបណ្តាលឱ្យមានការថយចុះ ៨៩% នៃផ្កាថ្មថ្មីនៅលើឆ្នេរថ្មប៉ប្រះទឹក Great Barrier ។

7. ផ្ទាំងទឹកកកទាំងមូលប្រែរលាយទៅជាទឹក។

8. ក្នុងរយៈពេលតែ ៦ ឆ្នាំប៉ុណ្ណោះបឹង Aculeo Lake បានរីងហួតមិនធ្លាប់ដែលមានទេពីមុនមក។

9. ទំនប់ទឹក Theewaterskloof Dam ដែលស្ថិតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងក៏ត្រូវរីងស្ងួតដែរ។

10. ទឹកជំនន់នៃទន្លេ Ganges នៅអាឡាហាបាដបានធ្វើឱ្យប្រជាជនគ្មានទីជម្រក។

11. បឹង Urmia ប្រែទៅជាក្រហមហើយហៀបនឹងរីងស្ងួតអស់ហើយ។

12. ព្រៃឈើនៅទូទាំងពិភពលោកកំពុងឆេះហើយនេះគឺជាអ្វីដែលបានកើតឡើងចំពោះព្រៃ Amazon។

13. ទឹកជំនន់នៃទន្លេមីស៊ីស៊ីពីធ្វើអោយលេចទីក្រុងទាំងមូល។

14. Grinnell Glacier អាចត្រូវបានគេហៅថាផ្ទាំងទឹកកក។

15. ក្នុងរយៈពេលតែ ៣ ឆ្នាំប៉ុណ្ណោះបឹង Oroville រដ្ឋកាលីហ្វ័រញ៉ាបានរីងស្ងួតស្ទើរតែទាំងស្រុង។

© Gettyimages/Justin Sullivan

តើប្រទេសយើងបានបាត់បង់អ្វីមួយដោយសារតែការប្រែប្រួលអាកាសធាតុឬទេ? ប្រាប់យើងពីរឿងរ៉ាវដែលអ្នកបានដឹងក្នុងមតិយោបល់ហើយបង្ហាញជាមួយគ្នាថាវាពិតជាកើតឡើងប្រាកដមែន៕

Loading...