kalib9

ម្ដាយជនជាតិកូរ៉េខាងជើងម្នាក់ ត្រូវបានចាប់ខ្លួនដោយសារតែ ជួយសង្គ្រោះកុមារចេញភ្លើងឆេះផ្ទះ ទុកឲ្យរូបភាពមេដឹកនាំកូរ៉េខាងជើងឆេះម៉ត់!

នៅកូរ៉េខាងជើង មានច្បាប់ចែងថា ពលរដ្ឋគ្រប់រូបត្រូវតែមានរូបថតរបស់អតីតមេដឹកនាំ ២ រូបគឺលោកគីម អ៊ីលស៊ុង និងលោកគីម ជុងអ៊ីល តុបតែងនៅក្នុងគេហដ្ឋាន។ អាជ្ញាធរនឹងបញ្ជូនប្រជាពលរដ្ឋទៅត្រួតពិនិត្យដើម្បីធានាថារាល់គេហដ្ឋានទាំងអស់ត្រូវបានអនុវត្តយ៉ាងតឹងរឹង។

វាក៏មានច្បាប់តឹងរឹងជាច្រើនផងដែរដូចជាត្រូវព្យួររូបភាពនៅកន្លែងខ្ពស់ នៅក្នុងនោះគ្មាននរណាម្នាក់អាចឈរខ្ពស់ជាងគាត់បានទេ ហើយត្រូវតែថែរក្សាឱ្យបានល្អ បើមិនដូច្នោះទេវាត្រូវបានគេចាត់ទុកថាជាបទឧក្រិដ្ឋធ្ងន់ធ្ងរ។

ច្បាប់ដែលបានពិពណ៌នាខាងលើ នាំឱ្យមានឧប្បត្តិហេតុមួយដែលម្តាយកូរ៉េខាងជើងត្រូវបានចាប់ខ្លួនដោយមន្រ្តីសន្តិសុខ ដោយសារតែគាត់បានទុកឱ្យរូបភាពរបស់អ្នកដឹកនាំត្រូវបានបំផ្លាញដោយភ្លើង ប៉ុន្តែផ្ទុយទៅវិញនាងបានជួយសង្គ្រោះកូនប្រុសរបស់នាងក្នុងពេលមានភ្លើងឆេះផ្ទះ។

តាមសេចក្តីរាយការណ៍ ស្រ្តីជាម្តាយនេះរស់នៅក្នុងតំបន់ On Chong ខេត្ត Hamgyong ភាគខាងជើង ជាប់នឹងព្រំដែនប្រទេសចិន ក្នុងនោះនាងនិងកូនទាំង ២ រស់នៅជាមួយគ្នាជាមួយគ្រួសារមួយទៀត ក្នុងពេលកើតហេតុកូនរបស់នាងបានជាប់នៅខាងក្នុងផ្ទះ។ នាងបានរត់ឆ្លងកាត់ភ្លើងចូលទៅក្នុងផ្ទះដេលឆេះដើម្បីជួយកូនរបស់នាង។ ប៉ុន្តែនាងមិនបានយករូបភាពរបស់មេដឹកនាំចេញពីក្នុងផ្ទះទេរហូតដល់វាត្រូវឆេះខូចដោយសារភ្លើង ខណៈដែលគ្រួសារមួយផ្សេងទៀតនិងម្តាយបីនាក់និងកូន ៗ មានសុវត្ថិភាព។

Loading...

នាងត្រូវបានគេបញ្ជូនទៅជំរុំពន្ធនាគារខណៈពេលរង់ចាំការស៊ើបអង្កេត។ ហើយប្រសិនបើរកឃើញថាមានកំហុសនឹងត្រូវជាប់ពន្ធនាគារ ហើយត្រូវបានបញ្ជូនឱ្យប្រើកម្លាំងពលកម្មធ្ងន់ ក្នុងពេលនេះនាងមិនអាចនាំកូន ៗ ទៅមន្ទីរពេទ្យបានទេ។ រួមទាំងការមិនទទួលបានថ្នាំអង់ទីប៊ីយោទិចដើម្បីព្យាបាលការរលាកដែលកើតឡើងផងដែរ។

ចំណែកអ្នកជិតខាងវិញចង់ជួយនាងដែរ តែគ្មានអ្នកណាហ៊ានជួយទេ។ ដោយសារតែពួកគេខ្លាចថានឹងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋនយោបាយ ហើយនឹងអាចទទួលរងផលប៉ះពាល់ផងដែរ។

នេះបើយោងតាមរបាយការណ៍បាននិយាយថា ប្រសិនបើប្រជាជនកូរ៉េខាងជើងណាម្នាក់អាចជួយរូបភាពរបស់អតីតមេដឹកនាំឱ្យរួចផុតពីគ្រោះមហន្តរាយណាមួយទោះបីត្រូវប្តូរជីវិតក៏ដោយក៏នឹងទទួលបានកិត្តិយសដូចវីរៈបុរសដែរ។

ប្រភព : dailymail , thesun

Loading...