kalib9

កុំច្រឡំថា កុំកុំ ធ្លាក់ខ្លួនលក់ការ៉េម! តាមពិតមានបុរសម្នាក់ មានមុខមាត់ដូច តារាកុងហ្វូ កុំកុំ បេះដាក់តែម្តង!

ឥណ្ឌូនេស៊ី៖ កាលពីពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឥណ្ឌូនេស៊ី ដោយសារបុរសលក់ការ៉េមតាមម៉ូតូម្នាក់ មានមុខមាត់ដូចមែនទែនទៅនឹង កំពូលតារាកុងហ្វូប្រចាំប្រទេសចិន Donnie Yen ដែលមនុស្សគ្រប់គ្នាស្គាល់គាត់ថាឈ្មោះ កុំកុំ ។

ដោយឡែកបុរសអ្នកលក់ការ៉េមដែលមានមុខមាត់ដូចទៅនឹងតារាកុងហ្វូរូបនេះ ក៏ជាហ្វេនផ្កាប់មុខមួយរូប របស់ កុំកុំផងដែរ រាល់ថ្ងៃលោកតែងប្រើស្ទាយ៍តុបតែងខ្លួនតាមតារាកុងហ្វូរូបនេះហើយសូម្បីតែការស្លៀកពាក់ ឬម៉ូតសក់ក៏លោកធ្វើតាម កុំកុំ ផងដែរ។

 

Loading...

 

គួររំឮកផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលកំពូលតារាកុងហ្វូ ហូលីវូដ លោក កុំកុំ មានប្រិយមិត្តគាំទ្រដែលមានមុខមាត់ស្រដៀងនឹងលោក ដោយសារតែលោកគឺជាតារាល្បី ទទួលបានការស្រលាញ់គាំទ្រពីមនុស្សជុំវិញពិភពលោក ដោយហេតុនេះមិនចម្លែកនោះទេ ដែលអ្នកគាំទ្រពេញចិត្តនឹងលេងស្ទាយ៍តុបតែងខ្លួនតាមលោកផងដែរ៕

Loading...