អំឡុងពេលកូនៗនៅក្មេង កូនៗទទួលបានក្តីស្រលាញ់ពីឪពុកម្តាយហើយពេលខ្លះកូនៗបែជាមិនបានអោយតម្លៃទៅឪពុកម្តាយវិញតាមដែលពួកគាត់សមនឹងទទួលបាននោះទេ។ ប៉ុន្តែនៅពេលយើងមានវ័យចាស់នោះយើងនឹងដឹងថាឪពុកម្តាយរបស់យើងគឺជាអ្នកគាំទ្រធំបំផុតនៅក្នុងជីវិតរបស់យើង។ ពួកគាត់រីករាយនឹងលះបង់អ្វីៗជាច្រើនដើម្បីចិញ្ចឹមយើងតាមរបៀបដែលអាចធ្វើទៅបាន។
ទាំងនេះគឺដើម្បីធ្វើឱ្យអ្នកក្លាយជាមនុស្សអស្ចារ្យដែលអ្នកមាននៅថ្ងៃនេះ។ ឪពុកម្តាយរបស់អ្នកបានឆ្លងកាត់ការលំបាកជាច្រើន ដូច្នេះក្នុងករណីនេះវាគឺជាហេតុផលមួយយ៉ាងសំខាន់ដែលអ្នកត្រូវតែស្រឡាញ់ឪពុកម្តាយរបស់អ្នកឲ្យកាន់តែខ្លាំង។ ខាងក្រោមនេះគឺជាអ្វីដែលឪពុកម្តាយបានលះបង់ជូនកូន ដើម្បីធ្វើឲ្យកូនៗរបស់គាត់បានមកដល់ចំនុចនេះនៅក្នុងពេលបច្ចុប្បន្ននេះ។
សម្រាប់ឪពុកម្តាយ, កូនៗជាអ្វីៗគ្រប់យ៉ាងរបស់ពួកគាត់ ហើយពួកគាត់នឹងធ្វើអ្វីៗដើម្បីឲ្យកូនៗមានស្នាមញញឹម។ ជាឧទាហរណ៍យ៉ាងសាមញ្ញ ដូចជានៅក្នុងរូបភាពខាងលើ ម្តាយសុខចិត្តកាត់ក្រណាត់សំពត់ខ្លួនឯងដើម្បីដេរប៉ះខោអាវ និងកាបូបឲ្យកូនៗ។
© Mom at Sixteen / Sonar Entertainment
ការមានកូនស្មើនឹងការបាត់បង់ដំណេក (អស់រយៈពេលជាច្រើនឆ្នាំ) ប៉ុន្តែយើងមិនចង្អុលបង្ហាញពីភាពជាក់ស្តែងនោះទេ។ នៅពេលសមាជិកថ្មីចូលក្នុងគ្រួសារនឹងមានការផ្លាស់ប្តូរសំខាន់ៗមួយចំនួនដែលកើតឡើងរួមទាំងការធ្វើផែនការហិរញ្ញវត្ថុ។ ឪពុកម្តាយផ្តើមធ្វើការកាន់តែខ្លាំងដើម្បីរកលុយបន្ថែមសម្រាប់ការចំណាយដែលពិតជានឹងកើតឡើងនាពេលអនាគត។ តាមពិតឪពុកម្តាយនឹងឧស្សាហ៍ព្យាយាម និងប្តេជ្ញាចិត្តដើម្បីធ្វើឱ្យអនាគតកូន ៗ ភ្លឺស្វាង។ ឪពុកម្តាយរបស់អ្នកធ្វើការដល់យប់ជ្រៅដោយមិនចេះនឿយហត់។
© Depositphotos.com © Depositphotos.com
ធ្វើជាឪពុកម្តាយគឺប្រៀបដូចជាមានការងារពេញម៉ោងអញ្ចឹងដែរ នៅពេលទារកចាប់កំណើត ឪពុកម្តាយត្រូវលះបង់ទំលាប់ផ្ទាល់ខ្លួន ទើបការមើលថែក្មេងៗចំណាយពេលវេលាប្រកបដោយគុណភាព បង្រៀនកូនៗដោយយកចិត្តទុកដាក់ ... បញ្ជីនេះមិនចេះចប់ទេដែលជាហេតុធ្វើឱ្យមនុស្សបោះបង់ចោលចំណង់ចំណូលចិត្ត ពេលវេលាទំលាប់ផ្ទាល់ខ្លួន នៅពេលពួកគេមានកូន។
© Patch Adams / Universal Pictures
មានហេតុផលថាពេលដែលអ្នកឈឺ អ្នកគិតពីឪពុកម្តាយអ្នកដោយស្វ័យប្រវត្តិ។ ចាប់តាំងពីអ្នកបានចាប់កំណើតមកកាន់ពិភពលោកនេះ ឪពុកម្តាយរបស់អ្នកតែងតែនៅក្បែរមើលថែទាំសុខភាពនិងសុខុមាលភាពរបស់អ្នក។ ពួកគាត់ចំណាយពេលទាំងថ្ងៃនិងយប់ដើម្បីមើលថែអ្នកនិងព្យាបាលអ្នកចំពោះជំងឺអ្វីក៏ដោយដែលអ្នកមាន។
© Definitely Maybe / Universal Pictures
វាចាំបាច់សម្រាប់ឪពុកម្តាយចំណាយពេលវេលាជាមួយកូន ៗ ដើម្បីកសាងទំនាក់ទំនងដ៏យូរអង្វែង។ ប៉ុន្តែដើម្បីធ្វើដូចនេះឪពុកម្តាយរបស់យើងត្រូវទុកជីវិតសង្គមរបស់ពួកគាត់នៅមួយឡែកហើយមិនចេញទៅជួបមិត្តភក្តិ ចេញទៅជប់លៀង ឬត្រលប់មកផ្ទះយឺតពេលឡើយ។
នេះជារឿងផ្ទាល់ខ្លួនហើយជាអ្វីដែលឪពុកម្តាយអ្នកមិនដែលប្រាប់អ្នកជាពិសេសម្តាយអ្នក។ ជារឿយៗនៅពេលដែលកូនទារអាហារ ឪពុកម្តាយនឹងផ្តល់ឱ្យកូននូវចំណែករបស់ពួកគាត់។ ជាការពិតនៅពេលដែលអាហារមិនគ្រប់គ្រាន់ម្តាយនឹងផ្តល់ដល់កូន ៗ ហើយប្រាប់ថាមិនឃ្លានទេ ឬញ៉ាំរួចហើយ បន្ទាប់មកពួកគាត់នឹងចូលគេងដោយពោះទទេ។
© Force Majeure / Magic Pictures
សម្រាប់គូស្វាមីភរិយាភាពឯកជនត្រូវបោះបង់ចោលបន្ទាប់ពីការសម្រាលកូន។ កុមារដើរតាមឪពុកម្តាយរបស់ពួកគេនៅគ្រប់ទីកន្លែងសួរសំណួរជាច្រើនហើយតែងតែសុំគេងជាមួយឪពុកម្តាយផងដែរហើយឪពុកម្តាយព្រមទទួលយកទាំងអស់នេះដោយក្តីស្រឡាញ់និងស្នាមញញឹម។
© Legally Blonde / MGM
នៅពេលយើងធំឡើងហើយចាប់ផ្តើមធ្វើការដោយខ្លួនឯងយើងដឹងថាវាពិតជាលំបាកណាស់ក្នុងការរកលុយ។ ឪពុកម្តាយរបស់យើងខិតខំធ្វើការដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារទាំងមូលហើយជំនួសឱ្យការចំណាយលើខ្លួនឯង ក៏ព្រោះតែពួកគាត់បានសន្សំសម្រាប់យើងនិងអនាគតរបស់យើង។
© Sex and the City / Warner Bros
ក្នុងនាមជាឪពុកម្តាយតម្រូវឱ្យមានការអត់ធ្មត់ច្រើន។ ដោះស្រាយជាមួយកូន ៗ ដោយក្តីស្រឡាញ់ ដែលបានធ្វើឲ្យរបស់មានតម្លៃថ្លៃ ៗ ខូច ឬបែកបាក់ដោយចៃដន្យ។ ល។
© Ramona and Beezus / Fox Movies
ចាប់តាំងពីយើងកើតមករហូតដឹងក្តី យើងដឹងច្បាស់ថាគ្មាននរណាម្នាក់ស្រឡាញ់យើងដូចឪពុកម្តាយរបស់យើងទេ។ ពួកគាត់បង្រៀនយើងពីអត្ថន័យពិតនៃសេចក្ដីស្រឡាញ់ដោយមិនគិតពីខ្លួនឯង។ ឪពុកម្តាយលះបង់ចំណែកធំនៃជីវិតរបស់ពួកគាត់ចំពោះកូន ៗ។
សូមឱបឪពុកម្តាយជាទីស្រឡាញ់របស់អ្នកនូវការឱបដ៏កក់ក្តៅហើយប្រាប់ពួកគាត់ថាអ្នកពេញចិត្តនឹងអ្វីគ្រប់យ៉ាងដែលពួកគាត់បានធ្វើសម្រាប់អ្នក!
តើអ្នកជិតស្និទ្ធនឹងឪពុកម្តាយរបស់អ្នកទេ? តើអ្វីជាការចងចាំដែលអ្នកពេញចិត្តបំផុតក្នុងាឆាកជីវិត? ចែករំលែករឿងរ៉ាវរបស់អ្នកជាមួយយើងនៅក្នុងមតិយោបល់។
ប្រភព៖ BrightSide