kalib9

សកម្មភាពមួយចំនួន ដែលបង្ហាញថា អ្នកមានតម្លៃបំផុត នៅក្នុងកែវភ្នែក គូជីវិតរបស់អ្នក

ការនិយាយពាក្យថាស្រឡាញ់គឺជារឿងងាយស្រួលបំផុតទៅកាន់មនុស្សដែលអ្នកស្រឡាញ់ ហើយវាដាច់ដោយឡែកពីគ្នាទៅតាមស្ថានភាពរបស់ដៃគូ។ អ្នកខ្លះបង្ហាញតាមការនិយាយ អ្នកខ្លះបង្ហាញតាមសកម្មភាព ឬកាយវិការ។

យោងទៅតាមគេហទំព័រ Bright Side នឹងធ្វើការបង្ហាញជូនលោកអ្នកពីសកម្មភាព ៦ យ៉ាងដែលជានិច្ចជាកាល ដៃគូលោកអ្នកឲ្យតម្លៃទៅលើជីវិតស្នេហារបស់អ្នក។

 ១. តែងតែស្តាប់រឿងរ៉ាវនៅជុំវិញដៃគូ

កាលដែលដៃគូភាគីបង្ហាញនិងស្តាប់រាល់សេចក្តីសប្បាយរីករាយ កើតទុក្ខ សេចក្តីលំបាក របស់ដៃគូ នោះមានន័យថាពួកគេទាំងពីរកំពុងតែផ្តល់តម្លៃទៅលើស្នេហារបស់ពួកគេ។ វាអាចឈានដល់សេចក្តីស្នេហាដែលមានចំនងរឹងមាំបាន។

២. ការឱ បថ្នាក់ថ្ន មតាមដែលអ្នក អាចធ្វើទៅបាន

នៅពេលដែលអ្នកមានស ម្ព័ន្ធភាពស្នេ ហា ការឱ បវាជារឿងមួយ ដែលធ្វើឲ្យគូភាគីមានភាព កក់ក្តៅ នៅពេលដែលគូ ស្នេហ៍របស់អ្នកចូល ចិត្តទង្វើរបែប នេះផងដែរ។

វាជាសញ្ញាបង្ហាញថាគេពិតជាចង់មានស ម្ព័ន្ធមេត្រីភាពនិង ឲ្យតម្លៃអ្នកជាមនុស្ស សំខាន់សម្រាប់គេ។

៣. ដៃគូរបស់អ្នកតែងតែគាំទ្រដើម្បីឈានទៅរកគោលដៅដែលអ្នកចង់បាន

ការមានទំនាក់ទំនងជាមួយគ្នាមិនសំដៅថាលោកអ្នកត្រូវតែរស់នៅជាមួយគ្នា ៧/សប្តាហ៍ នោះទេ។ អ្នកទាំងពីរតែងតែមានគោលដៅរៀងៗខ្លួនដើម្បីបំពេញក្តីស្រម៉ៃរបស់ខ្លួន។ នៅពេលដែលដៃគូរបស់អ្នកព្យាយាមជំរុញទឹកចិត្តអ្នក នោះរឿងទាំងនោះនិងងាយសម្រេចជាជាងការស្តីបន្ទោសបង្អាប់។

Loading...

៤. ការជួយកិច្ចការងារផ្ទះដៃគូ

ជាធម្មតាការងារផ្ទះគឺជារឿងអត់តម្លៃដែលមនុស្សទូទៅបានគិត។ ដូចនេះការជួយគ្នាទៅវិញទៅមកនូវរឿងតូចតាចបំផុតគឺជាសញ្ញាបង្ហាញថាការឲ្យតម្លៃទៅលើដៃគូ។ ប្រសិនបើអ្នកបានជួបដៃគូបែបនេះសូមកុំលែងដៃគាត់។

៥. គេមិនប្រកាន់នៅពេលអ្នកនិយាយរឿងស្នេហាអតីតរបស់អ្នក

សញ្ញាយ៉ាងច្បាស់ដែលបញ្ជាក់ថាដៃគូរបស់អ្នកមិនមែនល្ងង់ នៅពេលដែលគ្រួសារ ញាតិមិត្តបាននិយាយពីអតីតកាលនៃស្នេហារបស់អ្នក។ នៅពេលដែលអ្នកមិនខ្វាយខ្វល់អំពីការនិយាយរបស់ពួកគឺមានន័យថាអ្នកមានជំនឿចិត្តទៅលើដៃគូរបស់អ្នកយ៉ាងមុតមាំ។ អ្នកទាំងពីរនឹងមើលឃើញអនាគតជាមួយគ្នា។

៦. ទំនាក់ទំនងស្និតស្នាលទៅតាមកាលៈទេសៈ

នៅក្នុងកម្មវិធីសាធារណៈពួកគេតែងតែបង្ហាញពីភាពស្និតស្នាលជាមួយគ្នា ប៉ុន្តែប្រសិនបើតែងតែស្និតស្នាលគ្រប់ពេលវារឿងមិនល្អនោះទេ។ ហើយវានឹងធ្វើអ្នកដទៃនិយាយរឿងប៉ះពាល់ទៅដល់គូភាគីរបស់អ្នក។

ប្រែសម្រួលពី BrightSide ដោយស្នេហ៍៩

ប្រភព៖ BrightSide

Loading...