kalib9

ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាក្តៅរងារ​ ព្រឺរោម?​ តើធ្វើយ៉ាងណាដើម្បីបញ្ឈប់បញ្ហាទាំងនោះ?

រូបរាងកាយមនុស្សតែងតែរងសម្ពាធពីអាកាសធាតុមិនថាក្តៅរឺត្រជាក់ឡើយ។​ ហើយយើងអាចបន្ធូរបន្តយភាពក្តៅត្រជាក់នេះទៅតាមចំនង់ចំនូលចិត្តដែលអ្នកត្រូវការ​ ប៉ុន្តែវាពិតជារឿងចំឡែកដែលអ្នកមានអារម្មណ៍ថារងារគ្រប់ពេលវេលា។ ទាំងនេះគឺបណ្តាលពីបញ្ហាសុខភាពរបស់អ្នក​ ដែលអ្នកមិនបានកត់ចំណាំឡើយ។

សូមកុំអូសរំលងជាពិសេសអ្នកដែកមានបញ្ហារនេះ​​ ។​ Bright Side បានពាំនាំនូវវិធីសាស្រ្តងាយៗដេីម្បីបញ្ជៀសអាការៈរងារមិនឈប់ឈររបស់លោកអ្នក។

១. ក្រពេញទីរ៉ូអុីតរបស់អ្នកធ្វើការមិនបានល្អ

លោកអ្នកដែលមានអាការៈដូចរូបខាងលើគឺជាសញ្ញាបង្ហាញថាក្រពេញទីរ៉ូអុីតមិនបានធ្វើការដិតដល់ជាមួយអរ័​ម៉ូនដែលបណ្តាលអោយមានការត្រជាក់ដោយមិនអាចបញ្ជារបាន។ អ័រម៉ូនក្រពេញទីរ៉ូអុីតអាចជួយទប់ទល់និងបត់បែនតាមអាកាសធាតុបាន​​ ប៉ុន្តែនៅពេលដែលវាចុះខ្សោយហើយវានឹងបង្ករអោយរាងកាយអ្នករងាមិនឈប់ឈ ហោះយវាប៉ះពាល់ដល់ចលនាចង្វាក់បេះដូង។

ដំណោះស្រាយ​ : អ្នកទៅជួបពិនិត្យជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើតេស្តថាតើអ្នកមានអរ័ម៉ូនទីរ៉ូអុីតគ្រប់គ្រាន់ហើយនៅ។

២. អាចបណ្តាលមកពីការបរិភោគទឹកមិនបានគ្រប់គ្រាន់

ទឺកជួយអោយកប្រពន្ធ័រំលាយអាហារធ្វើការលឿន ងាយបំលែងអាហារនិងបង្កើតថាមពលដល់រាងកាយ។ ប្រសិនបើអ្នកខ្សោះជាតិទឹកនោះនឹងធ្វើអោយរាងកាយអ្នកខ្វះថាមពល ហើយថាមពលនោះហើយជាតួអង្គកំដៅរាងកាយរបស់អ្នក។

ដំណោះស្រាយ : ចូរញ៉ាំទឹកស្អាតអោយបានគ្រប់គ្រាន់។​  ហើយគប្បីហូបអាហារបន្ថែមដូចជា ក្រូចឆ្មា ជីអង្កាម ម្រះព្រៅ ត្រសក់ជាដើម។

៣. ជំងឺស្លេកស្លាំង

រូបភាពនៃដៃខាងឆ្វេងដែលមានសភាពស្លេកស្លាំងខាងលើបញ្ជាក់ថាគាត់កំពុងមានជំងឺកង្វះឈាមក្រហម។

ភាពស្លេកស្លាំងគឺជាអាការៈធ្វើអោយអ្នកត្រជាក់ចុងដៃចុងជើង។​   ភាពស្លេកស្លាំងកើតឡើងដោយសារតែកង្វះឈាមក្រហម ដោយគ្រាប់ឈាមរបស់អ្នកមិនមានខ្យល់អុកសុីសែនគ្រប់គ្រាន់។ បូករួមជាមួយកង្វះជាតិដែកកាលអ្នកមានផ្ទៃពោះនិងពេលសំរាលកូនជាដើម។ អាការៈផ្សេងទៀតនៃជំងឺនេះអាចប៉ះពាល់ដល់សំពាធបេះដូង  អស់កំលាំង​និងឈឺក្បាលផងដែរ។

ដំណោះស្រាយ : ប្រសិនបើអ្នកសង្ស័យថានិងមានជំងឺនេះអ្នកគប្បីទៅជួបវេជ្ជបណ្ឌិតដើម្បីពិនិត្យអោយបានពិតប្រាកដ។

៤. គេងមិនបានគ្រប់គ្រាន់

ការគេងគឺជារឿងចំបាច់ព្រោះវាអាចរក្សាសីតុណ្ហភាពនៅក្នុងខ្លួនរបស់អ្នកបាន​ប្រសិនបើមិនដូច្នេះទេអ្នកពិតមិនអាចជៀសផុតពីការត្រជាក់អត់ឈប់ឈរនេះបានឡើយ។

Loading...

 ដំណោះស្រាយ: ចាត់ទុកថាវាជាកាលវិភាគប្រចាំថ្ងៃដែលយើងត្រូវតែធ្វើជាប្រចាំ ​ហើយគេងអោយបានគ្រប់គ្រាន់។

៥. អាចបណ្តាលមកពីអ្នកស្គមពេក

នៅពេលដែលអ្នកស្គមខ្លាំង​ អ្នកអាចនិងមិនមានកំដៅក្នុងខ្លួនដើម្បីប្រឆាំងនិងភាពត្រជាក់។ ការបញ្ចុះទំងន់ខ្លាំងពេកក៏អាចធ្វើអោយអ្នកបាត់បង់នៅវកាល់ឡូរីប្រយុទ្ធប្រឆាំងនិងសីតុណ្ហាភាពក្នុងខ្លួនរបស់អ្នកដោយសារតែការបរិភោគមិនគ្រប់គ្រាន់។ នេះជាហេតុផលដែលធ្វើអោយប្រពន្ធ័គ្រប់គ្រង់កំដៅក្នុងខ្លួនមិនអាចបញ្ជារបាន។

How to fix itឌមណោះស្រាយ: អ្នកគប្បីញាំអាហារដើម្បីសុខភាពហើយអ្នកត្រូវតែរក្សាលំនឺងរបបអាហាររបស់អ្នកអោយបានត្រឹមត្រូវ។ បន្ថែមពីនេះអ្នកអាចជ្រើសរើសប្រភេទអាហារណាដែលស្របតាមអាយុកាលរបស់អ្នកផងដែរ។

៦. អាចបណ្តាលមកពីដំណើការនៃសរសៃរឈាមរបស់អ្នកមិនបានល្អ​

សរសៃរដែលលិចឡើងស្តើងៗវាងាយនិងមានបញ្ហាររឺដាច់ដោយហេតុការណាមួយ​ កត្តាទាំងនេះហើយដែលធ្វើអោយបាត់បង់បញ្ជារកាទៅលើជាលិកានិងសំពាធខ្យល់អុកសុីហ្សែនបណ្តាលអោយអ្នករងារគ្រប់ពេល ហើយវានិងបង្ហាញសញ្ញាដូចនៅក្នុងរូបខាងលើនេះ។

ដំណោះស្រាយ: អ្នកគប្បីទៅជួបវេជ្ជបណ្ឌិតដើម្បីសិក្សាថាតើអ្នកពិតជាមានជំងឺនេះពិតដែររឺទេ? ហើយចំពោះការព្យាបាលអ្នកត្រូវតែផ្លាស់ប្តូររបៀបនៃការរស់នៅ (បញ្ឈប់ការជក់បារីជាដើម)។ ម្យ៉ាងវិញទៀតអ្នកអាចព្យាបាលតាមរយះថ្នាំពេទ្យរឺតាមការវះកាត់ក្នុងប្រការណាមួយ។

ដូចជាអ្នកបានជ្រាបរួចមកហើយ ពេលអ្នកជួបបញ្ហាត្រជាក់មិនឈប់ឈរជាចាំបាច់អ្នកត្រូវទៅជួបជាមួយគ្រូពេទ្យគឺជាជំរើសល្អបំផុតដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។ ហើយកំឡុងពេលសំរាកព្យាបាលអ្នកអាចយកចំនុចល្អៗពីយើងទៅអនុវត្តន៏ដូចជា៖

  • រក្សារកំដៅក្នុងខ្លួនដោយពាក់អាវអោយបានក្រាស់ៗជិតៗ។
  • ញាំទឹកក្តៅអ៊ុនៗ ដូចជាទឹកតែក្តៅ​រឺ  chocolate ក្តៅ។
  • កុំព្យាយាមប្រឈមជាមួយអាកាសធាតុត្រជាក់នៅក្រៅផ្ទះយូរពេក។

ការសិក្សារបានបង្ហាញថានារីមានអាការៈត្រជាក់ជាងបុរសដោយនារីមានបន្ទុកកំដៅប្រមាណជា​២៥ អង្សាសេ ឯនោះ ចំនែកឯបុរសមានត្រឹមតែ ២១ អង្សាសេតែប៉ុណ្ណោះ។ យោងតាមការស្រាវជ្រាវបានអះអាងថាមនុស្សស្រីមានកំរិតអុីដ្រូសែនអ័រម៉ូនតិចជាងបុរសដែលងាយនឹងធ្វើអោយបាត់បង់សរសៃឆ្មាតូចៗនៅក្នុងខ្លួនរ​ ទើបធ្វើអោយមនុស្សស្រីងាយរងភាពត្រជាក់ជាងបុរស៕

អត្ថបទដោយ៖ ចាន់ណា

Loading...