kalib9

រូបភា ពគួ រឱ្យរ ន្ធត់នៃ សត្វតោ អត់ឃ្លា ន ឃើញហើយស្ទើ ស្រកទឹកភ្នែក នៅក្នុងឧទ្យាននៃប្រទេសស៊ូដង់!

យុទ្ធនាការតាមអ៊ីនធឺណិតដើម្បីជួយសង្គ្រោះសត្វតោអាហ្រ្វិកចំនួន ៥ ក្បាលដែលឈឺនិងអត់ឃ្លាននៅតាមឧទ្យានមួយក្នុងរដ្ឋធានីស៊ូដង់ នៅតែបន្តកើនឡើងខណៈតោមួយត្រូវបានគេនិយាយថាបា នងា ប់កាលពីថ្ងៃច័ន្ទ។

សត្វតោត្រូវបានគេដាក់នៅក្នុងទ្រុងនៅឧទ្យាន Khartoum’s Al-Qureshi។ យោងតាមរបាយការណ៍ជាច្រើនបានអោយដឹងថាសត្វព្រៃទាំងនោះមិនមានអាហារឬថ្នាំគ្រប់គ្រាន់សម្រាប់ប៉ុន្មានសប្តាហ៍នេះទេ។

កាលពីចុងសប្តាហ៍ Osman Salih បានដើរឆ្លងកាត់ឧទ្យានហើយបន្ទាប់មកបានឃើញសត្វតោនិងស្ថានភាពដ៏គួរឱ្យរន្ធត់របស់ពួកវា គាត់បានសម្រេចចិត្តចាប់ផ្តើមយុទ្ធនាការតាមអ៊ីនធឺណិតដែលមានឈ្មោះថា #SudanAnimalRescue ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីអ្វីដែលកំពុងកើតឡើងនិងដើម្បីជួយសង្គ្រោះសត្វ។

មន្ត្រីឧទ្យាននិងពេទ្យសត្វបានប្រាប់ AFP ថាស្ថានភាពសត្វតោបានយ៉ាប់យ៉ឺនខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះដោយសារស្បៀងអាហារមិនសូវមាននៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសស៊ូដង់។

អ្នកគ្រប់គ្រងម្នាក់នៅឯឧទ្យាននេះឈ្មោះ Essamelddine Hajjar បាននិយាយថា៖

ចំណីសត្វតោមិនតែងតែមានទេដូច្នេះជារឿយៗយើងបានចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីទិញចំណីចិញ្ចឹមពួកគេ។

លោក Moataz Mahmoud អ្នកថែរក្សាម្នាក់នៅឧទ្យាននេះបាននិយាយថា៖

ពួកវាកំពុងទទួលរងពីជំងឺធ្ងន់ធ្ងរ។ ពួកវាឈឺហើយមើលទៅដូចជាខ្វះអាហារូបត្ថម្ភ។

ឧទ្យាននេះគ្រប់គ្រងដោយសាលាក្រុង Khartoum ប៉ុន្តែក៏ត្រូវបានផ្តល់មូលនិធិមួយផ្នែកដោយម្ចាស់ជំនួយឯកជនផងដែរ។

ប្រទេសស៊ូដង់កំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅ ៗ ដែលនាំឲ្យមានការឡើងថ្លៃម្ហូបអាហារនិងកង្វះខាតរូបិយប័ណ្ណបរទេស។

Loading...

កាលពីថ្ងៃច័ន្ទ Salih បានរាយការណ៍ថាសត្វតោញីមួយក្បាលបា នងា ប់ដោយសារ ជំងឺរបស់វា រីឯមួយក្បាលទៀតត្រូវបានគេដឹកទៅគ្លីនិកដើម្បីព្យាបាល។

គាត់ក៏បានប្រកាសផងដែរថាទីបំផុតគាត់បានដាក់ពាក្យសុំឯកសារសម្រាប់ភាពជាដៃគូជាមួយ FOUR PAWS International ដែលនឹងបញ្ជូន “ ការជួយសង្គ្រោះបន្ទាន់ដើម្បីស្តារនីតិសម្បទាសត្វឡើងវិញមិនត្រឹមតែនៅសួនសត្វនេះទេប៉ុន្តែមានសួនសត្វដទៃទៀតនៅស៊ូដង់ក៏ដូចជាបុគ្គលិកបណ្តុះបណ្តាលនៅអាជ្ញាធរសត្វព្រៃ” ។

គេមិនទាន់ច្បាស់ថាតើមានសត្វតោប៉ុន្មានក្បាលនៅប្រទេសស៊ូដង់ទេប៉ុន្តែមួយចំនួនទៀតនៅឧទ្យាន Dinder តាមបណ្តោយព្រំដែនជាមួយប្រទេសអេត្យូពី។

សត្វតោអាហ្រ្វិកត្រូវបានចាត់ថ្នាក់ជាប្រភេទ "សត្វងាយរងគ្រោះ" ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ។

ចំនួនសត្វតោបានធ្លាក់ចុះចំនួន ៤៣ ភាគរយនៅចន្លោះឆ្នាំ ១៩៩៣ និងឆ្នាំ ២០១៤ ដោយនៅសល់តែ ២ ម៉ឺនក្បាលប៉ុណ្ណោះដែលនៅរស់សព្វថ្ងៃ៕

ប្រភព៖ 9gag.com

Loading...