kalib9

យោងតាមអ្នកជំនាញ៖ ការប្រើប្រាស់ទូរស័ព្ទសេរីចាសៗ នឹងធ្វើឲ្យអ្នកមានគ្រោះថ្នាក់ គួរដូរយកសេរីថ្មីហើយ!

យោងតាមអ្នកជំនាញបានលើកឡើងថា ការប្រើប្រាស់សេរីទូរស័ព្ទស្មាតហ្វូនចាស់ៗ មិនថាប្រភេទ iOS ឬ Android ឡើយគឺអាចប្រឈមនឹងបញ្ហាគ្រោះថ្នាក់ដោយមិនដឹងខ្លួនពីសំណាក់ពួកហេកខ័រ (Hacker) ។ វាគឺជារឿងពិតមួយដែលត្រូវបានលើកឡើងរបស់ក្រុមអ្នកជំនាញខាងទប់ស្កាត់បទល្មើសនិងវាយប្រហារតាមអ៊ីនធើណិត។ ពួកគេបានជំរុញឲ្យគ្រប់គ្នាគួរតែផ្លាស់ប្តូរមកប្រើប្រាស់ស្មាតហ្វូនសេរីថ្មីជាជាងប្រើប្រាស់ស្មាតហ្វូនសេរីចាស់ ដោយសារស្មាតហ្វូនសេរីថ្មីមានភាពទំនើប ប្រព័ន្ធសុវត្ថិភាពខ្ពស់ មុខងារថ្មីប្រឆាំងនឹងការហេកពីសំណាក់ពួកហេកខ័រ។

Loading...

ក្រុមអ្នជំនាញក៏បានបន្ថែមដែរថា Version ចាស់របស់ស្មាតហ្វូនទាំងនោះមិនអាចឡើង Version ថ្មីបានដោយសារតែ Hardware សេរីចាស់គ្មានលទ្ធភាពឡើងបានទេ។ ទាំងនេះជាឱកាសដែលអាចឲ្យហេកខ័រអាចចូលទៅលួចយកទិន្នន័យ និងលួចព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបានយ៉ាងងាយស្រួល។

ទាំងនេះជាហេតុផលធំមួយដែលលោកអ្នកគួរតែផ្លាស់ប្តូរស្មាតហ្វូនចាសរបស់អ្នក៕

Loading...