kalib9

ច្នៃធ្វើឲ្យសិស្សឆាប់ចេះ! គ្រូបង្រៀនម្នាក់ ប្រើឈុតកាយវិភាគសាស្រ្ត បង្ហាញពីគ្រឿងក្នុងរាងកាយមនុស្ស បង្រៀនដល់សិស្ស

គ្រូបង្រៀនត្រូវចាប់យកចំណាប់អារម្មណ៍របស់សិស្សបង្ហាញសម្ភារៈថ្មីតាមរបៀបដែលពួកគេអាចយល់បាន បង្រៀនពួកគេពីរបៀបទាក់ទងវាទៅនឹងគំនិតដែលធ្លាប់ស្គាល់ហើយជំរុញពួកគេឱ្យចាប់អារម្មណ៍លើវិធីដែលពួកគេអាចប្រើវានៅពេលក្រោយ។

គ្រូបង្រៀនថ្នាក់ទី ៣ ម្នាក់ដែលមានឈ្មោះថាVerónica Duque មកពី Valladolid ក្នុងប្រទេសអេស្ប៉ាញបានធ្វើឱ្យប្រាកដថាសិស្សរបស់នាងរៀនកាយវិភាគសាស្ត្រនៃរាងកាយមនុស្សងាយយល់ឆាប់ចេះ។

នៅថ្ងៃមួយគ្រូបានចូលក្នុងថ្នាក់រៀនដោយស្លៀកឈុតដែលបង្ហាញពីគ្រឿងក្នុងពេញរាងកាយដែលគូសផ្នែកទាំងអស់នៃរាងកាយ។ នាងបាននិយាយពីប្រតិកម្មរបស់សិស្សថា“ ភាពស្រឡាំងកាំង ស្រែកអបអរសាទរ និងខ្លះទៀតបានយកដៃបិទភ្នែករបស់ពួកគេ” ។

នាងបានពន្យល់ថា

“ ខ្ញុំបានបង្រៀនអស់រយៈពេល ១៥ ឆ្នាំហើយ។ ខ្ញុំធ្លាប់បានបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រធម្មជាតិនិងសង្គមសិល្បៈ ក៏ដូចជាអង់គ្លេស និងអេស្ប៉ាញ។ ខ្ញុំកំពុងប្រើអ៊ិនធឺរណែតនៅពេលដែលការផ្សាយពាណិជ្ជកម្មឈុតហែលទឹកនៅលើ AliExpress ។ ដោយយល់ពីបញ្ហារបស់សិស្សពិបាកយល់ក្នុងការសិក្សានាងក៏មានគំនិតមួយដើម្បីឲ្យសិស្សបានមើលឃើញដោយផ្ទាល់ពីសរីរាង្គខាងក្នុងខ្ញុំគិតថាវាសមនឹងធ្វើការសាកល្បង។"

ប្តីរបស់នាងគឺ Bichael បានចែករំលែករូបថតរបស់ Verónica នៅលើបណ្តាញសង្គម Twitter ដោយសរសេរថាៈ

 “ ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះគំនិតច្នៃប្រឌិតនេះ ហើយខ្ញុំមានសំណាងមានគាត់ជាភរិយា។ ថ្ងៃនេះគាត់បានពន្យល់អំពីរាងកាយមនុស្សដល់សិស្សរបស់គាត់តាមរបៀបរបស់គាត់។ ហើយសិស្សទាំងនោះឆាប់ចេះឆាប់យល់។ Veronica ដ៏អស្ចារ្យ !!! "

Loading...

រូបថតនេះមិនធម្មតាទេគ្រាន់តែបង្ហោះនៅលើបណ្តាញសង្គម Twitter ស្រាប់តែផ្ទុះល្បីមានការចូលចិត្តជាង ៧០,៥K ស៊ែរចែករំលែក ១៤K និងអ្នកបញ្ចេញមតិយោបល់ ១,៨K ។

Verónica អះអាងថានាងតែងតែព្យាយាមច្នៃប្រឌិតក្នុងថ្នាក់ព្រោះនាងដឹងថាក្មេងៗចូលចិត្តជំនួយផ្នែកចក្ខុច្រើនជាងអត្ថបទសរសេរឬពាក្យនិយាយ។

គ្រូបង្រៀនមានវិជ្ជាជីវៈមួយក្នុងចំណោមវិជ្ជាជីវៈខ្ពស់បំផុតនៅលើពិភពលោកដែលតួនាទីរបស់ពួកគេគឺដើម្បីចែករំលែកនិងបង្កើនប្រាជ្ញានិងចំណេះដឹងដល់ក្មេងជំនាន់ក្រោយ។

Veronica បានបន្ថែមទៀតថានាងចង់ឱ្យមនុស្សគ្រប់គ្នាគិតថាគ្រូបង្រៀនគឺជាឪពុកម្តាយទីពីររបស់សិស្ស៕

Loading...