kalib9

មានទឹកចិត្តល្អណាស់! ប្អូនស្រីម្នាក់ប្រកាស ស្អែកនេះនឹងចែក ម៉ាស ១០០០ និងសាប៊ូលាងដៃ ៣០០ ដបតូច នៅមាត់ទន្លេ ដោយឥតគិតថ្លៃ!

បន្ទាប់ពីមានការជូនដំណឹងពីជំងឺ ផ្លូវដង្ហើម កូរ៉ូណវីរុស ត្រូវបានរកឃើញករណីជំងឺនេះលើជន ជាតិចិនម្នាក់បានមកដល់ខេត្តព្រះសីហនុ ប្រទេសកម្ពុជាយើង ប្អូនស្រីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Ann Sreyleak បានប្រកាសថានៅថ្ងៃទី២៨ខែមករានេះថា ប្អូននឹងធ្វើការចែកនូវម៉ាសចំនួន ១០០០ និងទឹកសាប៊ូលាងដៃដបតូចចំនួន ១០០ ដប ដោយឥតគិតថ្លៃនៅថ្ងៃស្អែកទី ២៩ នៅចំនុចសួនច្បារមាត់ទន្លេទល់មុខព្រះបរមរាជវាំង នៅវេលាម៉ោង​ ១២ ថ្ងៃត្រង់។

ក្នុងនោះប្អូនស្រីបានសរសេររៀបរាប់ថា៖ "ស្អែកនេះ ម៉ាស ១,០០០ និងសាប៊ូលាងដៃ ៣០០ដបតូច នឹងធ្វើការចែកជូនដោយឥតគិតថ្លៃនៅចំណុចមាត់ទន្លេ មុខព្រះបរមរាជវាំង ម៉ោង ១២ ថ្ងៃត្រង់តទៅ ❤️ បើបងប្អូនចង់ចូលរួមចែក អាចទំនាក់ទំនងមកនាងខ្ញុំបាន ❤️"

Loading...

សូមអរគុណនូវទឹកចិត្តដ៏ល្អប្រពៃនេះ សូមជូនដំណឹងនេះដល់បងប្អូនដែលគ្មានលទ្ធភាពទិញម៉ាស់នេះយកមកប្រើប្រាស់ អាចទៅទទួលពីប្អូនស្រីបាននៅចំនុចទីកន្លែងដូចបានជំរាបខាងលើ៕

Loading...