kalib9

ពិតជាមានទឹកចិត្តមែន! គ្រូពេទ្យម្នាក់រៀបការប្រើពេលតែ ១០ នាទីប៉ុណ្ណោះ ព្រោះត្រូវប្រញ៉ាប់ត្រឡប់ទៅមន្ទីរពេទ្យដើម្បី ព្យាបាលអ្នកជម្ងឺវីរុសកូរ៉ូណាវិញ

ចិន៖ ពិធីមង្គលការជាធម្មតាត្រូវប្រើពេលវេលាយូរដើម្បីរៀបចំពិធី​និងកិច្ចការដែលមានរយៈពេលមួយថ្ងៃជាពិសេសពិធីមង្គលការរបស់ជនជាតិចិន។ ជាទូទៅមានពិធីពេលព្រឹកនិងពេលយប់សម្រាប់កូនក្រមុំនិងកូនកំលោះ។ យ៉ាងណាមិញពិធីរៀបអាពាហ៍ពិពាហ៍នៅទីក្រុង Heze ប្រទេសចិនបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាយសង្គមចិនដោយសារតែភាពប្លែកព្រោះពិធីរៀបការនេះចំណាយពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះសម្រាប់គូស្វាមីភរិយារៀបការ។

ពិធីមង្គលការនេះបានធ្វើឡើងនៅទីក្រុង Heze ខេត្ត Shandong នៅព្រឹកថ្ងៃទី ៣០ ខែមករាហើយមានមនុស្សតែ ៥ នាក់ប៉ុណ្ណោះដែលបានចូលរួមពិធីនេះរាប់បញ្ចូលទាំងប្តីប្រពន្ធដែលរៀបអាពាហ៍ពិពាហ៍ដែលកូនកំលោះជាវេជ្ជបណ្ឌិត។ កាសែត China Times បានរាយការណ៍ថាអ្នកចូលរួមគឺជាឪពុកម្តាយរបស់កូនកំលោះនិងអាចារ្យមួយរូប។

ហេតុផលដែលពិធីរៀបអាពាហ៍ពិពាហ៍រយៈពេលខ្លីគឺដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណាន ដែលបានធ្វើឱ្យមនុស្សគ្រប់គ្នាភ័យនិងព្រួយបារម្ភថាពួកគេអាចឆ្លងមេរោគ។ មនុស្សជាច្រើនជាពិសេសគិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដទៃទៀតកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសប្រភេទថ្មីនេះ។

Loading...

កូនកំលោះដែលជាគ្រូពេទ្យត្រូវប្រញាប់ត្រឡប់ទៅធ្វើការវិញភ្លាមៗបន្ទាប់ពីរៀបការហើយមិនមានពេលបរិភោគអាហារជាមួយប្រពន្ធរបស់គាត់ដែលរៀបការឡើយ។ ដំណើរការនៃការរៀបអាពាហ៍ពិពាហ៍ទាំងមូលគឺសាមញ្ញណាស់ហើយចំណាយពេលតែ ១០ នាទីប៉ុណ្ណោះព្រោះគ្រូពេទ្យត្រូវប្រញាប់ត្រឡប់ទៅព្យាបាលអ្នកជំងឺវិញដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

កូនក្រមុំបាននិយាយថានាងមិនចាប់អារម្មណ៍អ្វីទាំងអស់ហើយនាងពេញចិត្តនឹងការរៀបការនេះ។ នាងបាននិយាយថាអ្វីដែលសំខាន់បំផុតនៅពេលនេះគឺអនុញ្ញាតឱ្យប្តីរបស់នាងវិលត្រឡប់ទៅធ្វើការដោយដោយសុវត្ថិភាពនិងមិនមានការព្រួយបារម្ភអំពីពិធីមង្គលការ៕

Loading...