kalib9

រឿងរ៉ាវស្នេហារបស់ Jason Statham និងតារាម៉ូដែល Victoria នៃការរក្សាស្នេហាដ៏ល្អូកល្អឺនរបស់ពួកគេ

ពួកគេគឺជាគូស្វាមីភរិយាដែលមានសម្រស់ស្រស់ស្អាតបំផុតនៅក្នុងហូលីវូដ។ ភាពស្រស់ស្អាតរបស់តារាម៉ូដែលវ័យក្មេង Rosie Huntington-Whiteley ។ ហើយភាព Cool របស់តារាហូលីវូដ Jason Statham ធ្វើឱ្យពិភពលោកទាំងមូលច្រណែន។ មនុស្សជាច្រើនប្រហែលជាឆ្ងល់ថាតើពួកគេបានជួបគ្នាដោយរបៀបណា។ តើពួកគេជួបគ្នានៅទីណា ហើយនៅពេលណាដែលពួកគេសំរេចចិត្តរៀបការ? ថ្ងៃនេះយើងនឹងចែករំលែកនូវរឿងរ៉ាវស្នេហារបស់ Jason Statham ជាមួយតារាម៉ូដែល Victoria’s Secret ដែលស្ងប់ស្ងាត់អស់រយៈពេលជាយូរមកហើយ។

មុនពេលដែលយើងនិយាយអំពីរឿងរ៉ាវដែលពួកគេបានជួបគ្នា យើងដំបូងត្រូវស្គាល់ Rosie Huntington-Whiteley អាយុ ៣២ ឆ្នាំជាតារាបង្ហាញម៉ូដ តារាសម្តែង និងជាអតីត Angel's Secret Angel ។ នៅពេលនាងមានអាយុ ១៦ ឆ្នាំនាងបានដាក់ពាក្យធ្វើការជាអ្នកទំនាក់ទំនងសាធារណៈ ប៉ុន្តែនៅពេលនាងចូលសម្ភាសន៍នាងត្រូវបានគេស្នើសុំឲ្យធ្វើជាតារាម៉ូដែល។ បន្ទាប់មកមិនយូរប៉ុន្មាននាងបានក្លាយជាតារាម៉ូដែលកំពូលរបស់ Victoria's Secret ។ ហើយមានភាពល្បីល្បាញទូទាំងពិភពលោក។

ចំពោះបុរសសង្ហា Jason Statham ដែលបច្ចុប្បន្នមានអាយុ ៥២ ឆ្នាំ។ ក្នុងវ័យជំទង់គាត់ជាក្រុមមុជទឹករបស់អង់គ្លេស។ ហើយគាត់ក៏ធ្លាប់បានលក់នាឡិកាម៉ាក Cartier ក្លែងក្លាយ និងទឹកអប់នៅតាមដងផ្លូវ រហូតដល់អាយុ ៣២ ឆ្នាំគាត់បានចូលប្រឡូកក្នុងវិស័យសិល្បៈហើយក្លាយជាតារាសំដែងឈានមុខគេលើពិភពលោក។

Jason និង Rosie បានជួបគ្នាកាលពីឆ្នាំ ២០១០ នៅក្នុងមហោស្រពតន្ត្រី Coachella ។ គាត់និងនាងបានស្គាល់គ្នាទៅវិញទៅមកហើយពួកគេក៏បានណាត់ជួបគ្នាឆាប់ៗ។

Loading...

បន្ទាប់ពីបានណាត់ជួបគ្នារយៈពេល ៦ ខែប្តីប្រពន្ធមួយគូនេះបានចាប់ផ្តើមរស់នៅជាមួយគ្នាហើយចេញទៅក្រៅជាមួយគ្នាដោយបើកចំហ។ ជាការពិតណាស់ពួកគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនព្រោះពួកគេជាតារាល្បី ជាមួយអ្នកគាំទ្រទូទាំងពិភពលោកហើយភាពខុសវ័យគ្នា ២០ ឆ្នាំកាន់តែធ្វើឱ្យវាកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀត។

Rosie បាននិយាយនៅក្នុងបទសម្ភាសន៍មួយថានាងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអារម្មណ៍កំប្លុកកំប្លែងរបស់ Jason ហើយគាត់អាកប្បកិរិយាគាត់គឺប្លែកពីអ្វីដែលយើងបានឃើញនៅក្នុងខ្សែភាពយន្ត។ គាត់ដឹងពីរបៀបធ្វើឱ្យអ្នកសើចនៅពេលត្រឹមត្រូវហើយពិភពលោករបស់អ្នកនឹងផ្លាស់ប្តូរ។ នាងក៏គាំទ្រការសម្តែងក្នុងខ្សែភាពយន្តរបស់គាត់ខ្លាំងផងដែរ និយាយឲ្យចំទៅគឺជា Fan របស់គាត់។

កាលពីខែមករាឆ្នាំ ២០១៦ អ្នកប្រមាញ់រូបថតបានឃើញចិញ្ចៀនពេជ្រនៅលើម្រាមដៃរបស់ Rosie ហើយក្រោយមកបានបញ្ជាក់ថាពួកគេបានភ្ជាប់ពាក្យ។ ប៉ុន្តែពួកគេមិនទាន់ធ្វើអត្ថាធិប្បាយលើសំណួរថាតើត្រូវរៀបការនៅពេលណានោះទេ។ នៅរដូវស្លឹកឈើជ្រុះឆ្នាំដដែល Rosie បានបង្ហាញខ្លួននៅលើកំរាលព្រំពណ៌ក្រហមហើយនាងមានផ្ទៃពោះ។ នៅខែមិថុនាឆ្នាំ ២០១៧ ពួកគេមានកូនប្រុសម្នាក់ឈ្មោះ Jack Oscar Statham ។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពួកគេមិនបង្ហោះរូបថតគ្នាច្រើនទេ។ លើកលែងតែឱកាសពិសេស ឧទាហរណ៍ Rosie បានបង្ហោះរូបភាពរបស់ Jason ជាមួយនឹងពាក្យថា "រីករាយថ្ងៃកំណើតមនុស្សជាទីស្រឡាញ់នៃជីវិតអូន" ហើយ Jason បានចែករំលែករូបថតរបស់ Rosie ជាលើកដំបូង។ តាមរយៈការអបអរសាទរភរិយារបស់លោកក្នុងការបើកសម្ពោធយីហោកែសម្ផស្សថា “ អូនបន្តក្តីសុបិន្តរបស់អូនហើយធ្វើឱ្យវាក្លាយជាការពិត។ សូមអបអរសាទរ អូនសម្លាញ់" 

Loading...