kalib9

រថភ្លើងទាំង ១២ ដែលអ្នកទេសចរមិនអាចខកខាន ក្នុងការធ្វើដំណើរកំសាន្តជុំវិញពិភពលោក

ការធ្វើដំណើរតាមរថភ្លើងគឺជាការធ្វើដំណើរដ៏ទាក់ទាញនិងប្លែកបំផុតមួយ។ ជាពិសេសរថភ្លើងទៅមុខឥតឈប់ឈរក្នុងល្បឿនទាប នោះនឹងអនុញ្ញាតឱ្យយើងមានឱកាសស្រូបខ្យល់អាកាស ទស្សនាទេសភាពស្រស់ស្អាតទាំងសងខាងនិងរឿងល្អៗដែលកើតឡើងក្នុងកំឡុងពេលធ្វើដំណើរ។

1. រថភ្លើងពី Belgrade ដែលត្រូវឆ្លងកាត់ស្ពានជាង ៤៣៥ ឆ្លងកាត់ផ្លូវរូងក្រោមដី ២៥៤ ដងទៅកាន់ពីរដ្ឋធានីប្រទេស Serbia ទៅកាន់ឆ្នេរសមុទ្រ Adriatic ប្រទេស Montenegro។

2. រថភ្លើង California Zephyr ដែលធ្វើដំណើរឆ្លងកាត់ភ្នំរ៉ក់គី។ ជួរភ្នំ Sierra Nevada ទៅកាន់ឆ្នេរប៉ាស៊ីហ្វិក។

3. រថភ្លើងកាណាដាអនុញ្ញាតឲ្យអ្នកអាចទស្សនាទេសភាព ១៨០ ដឺក្រេដែលធ្វើដំណើរពីទីក្រុង Toronto ទៅកាន់ក្រុង Vancouver។

4. Royal Rajasthan on Wheels រថភ្លើងប្រណីតមួយដែលមានអ្វីៗគ្រប់យ៉ាងសូម្បីតែស្ប៉ា ដឹកអ្នកដំណើរឆ្លងកាត់កន្លែងប្រវត្តិសាស្ត្រឥណ្ឌា ប្រាសាទប្រវត្តិសាស្រ្ត និងអច្ឆរិយៈពិភពលោកដូចជា Taj Mahal ។

5. Glacier Express ឆ្លងកាត់តំបន់ភ្នំអាល់ប្រទេសស្វីស ដែលផ្តល់ឲ្យភ្ញៀវទទួលបានបរិយាកាសស្រស់ស្រាយនៃភ្នំ។

6. ផ្លូវរថភ្លើងដែលផ្តល់ក្តីរំភើបដល់ភ្ញៀវដែលរត់ឆ្លងកាត់ Andes ពីទីក្រុង Salta ប្រទេសអាហ្សង់ទីន ទៅកាន់ប្រទេសឈីលី ។

Loading...

7. រថភ្លើងល្អបំផុតនៅទ្វីបអាហ្វ្រិក Shongololo Express រត់ឆ្លងកាត់តំបន់អភិរក្សដ៏សំបូរបែបនិងពោរពេញទៅដោយសត្វព្រៃដ៏កម្រនៅ Namibia អាហ្វ្រិកខាងត្បូងនិងហ្ស៊ីមបាវេ។

8. ផ្លូវដែកឆ្លងកាត់តំបន់ស៊ីបេរីដ៏ល្បីល្បាញដែលចំណាយពេល ១៤ ថ្ងៃដើម្បីធ្វើដំណើរពីវ្ល៉ាឌីវ៉ូស្តុកទៅម៉ូស្គូ។ ឆ្លងកាត់បឹងបៃកាល់ដែលជាបឹងដ៏ស្រស់ស្អាតនិងជាប់កំណត់ត្រាជាបឹងជ្រៅបំផុតនៅលើពិភពលោក។

9. The Ghan ផ្លូវដែកនៅអូស្រ្តាលីឆ្លងកាត់ទេសភាពស្រស់ស្អាតជាច្រើន។

10. Orient Express រថភ្លើងបុរាណដ៏ប្រណិត ដែលធ្វើដំណើរពីទីក្រុងដ៏សំខាន់មួយដូចជាទីក្រុងឡុងទៅទីក្រុងវេនីស។

11. TranzAlpine ផ្លូវរថភ្លើងនៅនូវែលសេឡង់ ប្រទេសនេះពោរពេញទៅដោយសម្រស់ធម្មជាតិ។

12. Belmond Grand Hibernian រថភ្លើងដែលមានផាសុកភាព ស្អាតនិងប្រណិតរបស់អៀកឡង់ធ្វើដំណើរពីក្រុងឌុលលីនទៅក្រុងខោក ឬក្រុងប៊ែលហ្វាស។

ប្រភព៖ BusinessInsider

Loading...