kalib9

ឃ្លាំងអគារផ្ទុកមាស និងរតនសម្បត្តិ “Fort Knox” ដែលជាកន្លែកមានសុវត្ថិភាពបំផុត លើពិភពលោក

អគារនេះសាងសង់ក្នុងឆ្នាំ ១៩១៨ ដែលគេស្គាល់ថាជា "Fort Knox" ត្រូវបានដាក់ឈ្មោះតាមឧត្តមសេនីយ៍ Henry Knox ជារដ្ឋលេខាធិការនៅសម័យសង្គ្រាមនៅសហរដ្ឋអាមេរិក។ ហើយបានក្លាយជាជំរុំយោធានៅឆ្នាំ ១៩៣២ កន្លែងនេះមានរចនាសម្ព័ន្ធដែលអាចការពារការបំផ្ទុះដោយមានយន្តការការពារសន្តិសុខជាច្រើន។ យោងតាមរបាយការណ៍នៅឃ្លាំងផ្ទុកមាសនេះមានមាសសរុប ១៤៧,៣ លានអោន។

 

forthknox (2)

តើ Fort Knox ជាអ្វី?

បន្ទាយ Fort Knox គឺជាឃ្លាំងស្តុកមាសរបស់សហរដ្ឋអាមេរិក។ នៅរដ្ឋភាគខាងជើងនៃរដ្ឋ Kentucky គឺជាអាគារដែលការពាររឹងមាំ ដើម្បីការពារទ្រព្យសម្បត្តិសហព័ន្ធ ដើម្បីបម្រុងទុកសម្រាប់ការប្រើប្រាស់ដល់យោធា។

ឃ្លាំងនេះត្រូវបានចាត់ទុកថាជាកន្លែងសំងាត់របស់រដ្ឋាភិបាល។ មិនអនុញ្ញាតឱ្យនរណាម្នាក់មើលឃើញឡើយ។

forthknox (4)

តើមានអ្វីខ្លះនៅក្នុងឃ្លាំងនេះ?

ចំនួនមាសនាពេលបច្ចុប្បន្ននេះមានចំនួន ១៤៧,៣ លានអោន។ បរិមាណមាសដ៏ច្រើនបំផុតដែលបានផ្ទុកមានចំនួន ៦៤៩,៦ លានអោនស៍នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ១៩៤១ ។

forthknox (3)

ក្រៅពីផ្ទុកមាស នៅទីនេះក៏ជាកន្លែងទុករបស់សំខាន់ៗជាច្រើនដូចជាសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកនិងរដ្ឋធម្មនុញ្ញ។ សុន្ទរកថារបស់ប្រធានាធិបតេយ្យ Abraham Lincoln នៅហ្គេតសេតបឺក ព្រះគម្ពីរហ្គ្រេនប៊ឺក ម្កុដនិងគ្រឿងអលង្ការបស់ស្តេចហុងគ្រី មហាធម្មនុញ្ញឯករាជ្យភាព Magna Carta Libertatum របស់អង់គ្លេស និងរតនសម្បត្តិជាច្រើនទៀតត្រូវបានបញ្ជូនមករក្សាទុកនៅទីនេះ។

forthknox (1)

ក៏មានពាក្យចចាមអារាមផងដែរថាកន្លែងនេះត្រូវបានប្រើដើម្បីរក្សាទុកគ្រឿងញៀន និងអាភៀន។ ម្សៅ Anthrax សម្រាប់សង្គ្រាមនាពេលអនាគតគេជឿថាសាកសពមនុស្សក្រៅភពពីឧប្បត្តិហេតុ UFO នៅ Roswell ក្នុងឆ្នាំ ១៩៤៧ ក៏រក្សាទុកនៅទីនេះផងដែរ។

forthknox (6)

វិធានការណ៍សន្តិសុខ

ជញ្ជាំងនៃអគារនេះត្រូវបានសាងសង់ពីថ្មក្រានីតក្រាស់ ៤ ជាន់និងស៊ីម៉ងត៍។ បំពេញដោយដែកថែបនិងអ៊ីសូឡង់ភ្លើង។ គេនិយាយថាអគារនេះត្រូវបានរចនាឡើងដើម្បីការពារការបំផ្ទុះដោយគ្រាប់បែកនុយក្លេអ៊ែរ។

ទ្វារច្រកចូលអគារមានទំងន់ ២២ តោនការពារកាបំផ្ទុះ។ បង្អួចកញ្ចក់ដែលអាចការពារបានពីគ្រាប់កាំភ្លើងដែលបិទជិតពីខាងក្នុងនិងខាងក្រៅ។

មូលដ្ឋានគ្រឹះនៃអគារនេះត្រូវបានសាងសង់ពីស៊ីម៉ងត៍និងថ្មក្រានីតដែលមានកម្រាស់ ១០ ហ្វីត ថ្មក្រានីតជួយឲ្យរចនាសម្ព័នអាគារនិងការពារការលួចចូលក្នុងអាគារពីក្រោមដី។

មានប្រព័ន្ធកាមេរ៉ាសុវត្តិភាពនៅគ្រប់ជ្រុងនៃអាគារ។ រួមជាមួយសន្តិសុខប្រដាប់ដោយអាវុធតាមឃ្លាំ។

Loading...

សុវត្ថភាពដែលត្រូវបានប្រើដើម្បីរក្សាទុកមាសបង្កើតដោយក្រុមហ៊ុន Mosler Safe។ ការសាងសង់ពីដែកថែបនិងបេតុងកម្រាស់ ២៧ អ៊ីញ ទោះបីគ្រាប់បែកនុយក្លេអ៊ែរក៏មិនអាចធ្វើអ្វីអគារនេះបានដែរ។

ផែនទីបន្ទាយ Fort Knox ការបង្ហាញប្រព័ន្ធការពារ

ប្រព័ន្ធសន្តិសុខរបស់អគារ Fort Knox គឺខ្លាំងណាស់។ តាមទ្រឹស្តី គ្មាននរណាម្នាក់អាចចូលអគារនេះបានទេ។

ខ្សែការពារទីមួយ

របងបន្លាធម្មតាមួយព័ទ្ធជុំវិញផ្នែកខាងក្រៅនៃតំបន់នេះ។ អាចចាប់សញ្ញាចលនានៅតាមរបងនេះបាន។

របាំងទីពីរ

របងអគ្គិសនីឆក់ដែលមានជញ្ជាំងបេតុងក្រាស់កម្រាស់ ១០ ហ្វីត

ឧបសគ្គទីបី

ហ៊ុមព័ទ្ធអគ្គិសនីនៅខាងក្នុងជុំវិញអាគារ មានទ្វារសម្ងាត់សម្រាប់ឆ្មាំសន្តិសុខលូនព័ទ្ធជុំវិញអាគារ។

ប៊មខាងក្នុង

របងដើមដែលត្រូវបានសាងសង់ដំបូងក្នុងឆ្នាំ ១៩៣៧ សាងសង់ដោយដែកថែបដែលជាកំពែងព័ទ្ធជុំវិញអាគារ។

កម្លាំងបម្រុង

តំបន់នេះត្រូវបានការពារដោយប៉ូលីសអាមេរិក។ មានកងយោធាជាង ៣ ម៉ឺននាក់រថក្រោះ ៣០០ គ្រឿងនិងរថពាសដែក។ ឧទ្ធម្ភាគចក្រនិងកាំភ្លើងស្នេប ត្រូវបានត្រៀមខ្លួនជានិច្ចដើម្បីការពារ។

ប៊មការពារដោយធម្មជាតិ

ឃ្លាំងនេះមានទីតាំងនៅរដ្ឋភាគខាងជើងនៃរដ្ឋ Kentucky ។ ឆ្ងាយពីមហាសមុទ្រ មានសុវត្ថិភាពពីការវាយប្រហារតាមសមុទ្រ និងមានភ្នំនៅភាគខាងកើតដែលធ្វើឱ្យពិបាកក្នុងការវាយប្រហារដោយថ្មើរជើង។

forthknox (7)

ការការពារដែលបានពិពណ៌នាខាងលើវាគ្រាន់តែជាចំណែកខ្លះយើងដឹងតែប៉ុណ្ណោះ។ បច្ចេកវិទ្យាការពារប្រសើរជាងនេះត្រូវបានរក្សាជាការសម្ងាត់។ ប៉ុន្តែតើនរណាអាចហ៊ានជំនះការការពារទាំងនេះបាន?

 

ប្រភព៖ Encyclopedia BritannicaThe United States Mint

Loading...